រើសបៀរមួយសន្លឹក ដើម្បីដឹងពីមូលហេតុដែលអ្នកមិនអាចពេញចិត្តនឹងខ្លួនឯងសោះ

  • 2021-10-14 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេញចិត្តមួយណាជាងគេក្នុងចំណោម ៣ សន្លឹកនេះ?

សន្លឹកបៀរទី ១

ការទទួលយកខ្លួនឯងមានភាពស្មុគស្មាញដោយការរំពឹងខ្ពស់ពីជីវិត។ រូបភាពនេះបង្ហាញយ៉ាងច្បាស់ថាអ្នកជាប្រភេទមនុស្សដែលចូលចិត្តភាពឥតខ្ចោះ ព្រមទាំងមានភាពជាអ្នកដឹកនាំពីធម្មជាតិថែមទៀតផង។ ពួកគេខិតខំឥតឈប់ឈរសម្រាប់ឧត្តមគតិ។ ប៉ុន្តែមានតែពីរបីប៉ុណ្ណោះដែលទទួលបានជោគជ័យ។ ដោយសារតែនេះភាពមិនចុះសម្រុងខាងវិញ្ញាណខ្លាំងបំផុតកើតឡើង។ មានជម្រើសតែពីរប៉ុណ្ណោះសម្រាប់សកម្មភាព។ ទីមួយវាដល់ពេលត្រូវដឹងថាភាពឥតខ្ចោះមិនមានទេ។ ទីពីរអ្នកអាចរកឃើញសុភមង្គលរបស់អ្នកមិនមែននៅក្នុងគោលដៅចុងក្រោយនោះទេប៉ុន្តែនៅលើផ្លូវដើម្បីសម្រេចវា។

សន្លឹកបៀរទី ២

បញ្ហាទាំងអស់កើតចេញពីកុមារភាពរបស់អ្នក។ ដូច្នេះវាពិតជាមានប្រយោជន៍ក្នុងការវិភាគជីវិតពេលពេញវ័យអ្នកដោយយកចិត្តទុកដាក់។ អតីតកាលសម្រាប់មនុស្សទាំងនេះគឺជារឿងពិបាកបំផុត។ វាមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន ថែមទាំងអាចមានឥទ្ធិពលបំផុតដល់ពេលអនាគតថែមទៀតផង។ ចេញឱ្យឆ្ងាយពីវា រៀនយល់និងទទួលយកកំហុសរបស់អ្នក សម្លឹងមើល ហើយចាត់ទុកពួកវាជាបទពិសោធន៍របស់អ្នក។ កុំមើលទៅអតីតកាលឥតឈប់ឈរ។ វាដល់ពេលដែលត្រូវរស់នៅក្នុងពេលវេលាបច្ចុប្បន្ននេះហើយ។

សន្លឹកបៀរទី ៣

អ្នកមិនអាចទទួលយកខ្លួនឯងបានទេព្រោះអ្នកធ្លាប់ផ្តល់អ្វីគ្រប់យ៉ាងដល់មនុស្សគ្រប់គ្នា។ អ្នកនឹងមកជួយសង្គ្រោះដោយរីករាយសូម្បីតែមិត្តធម្មតា អ្នកនឹងជួយគាត់៖ ដោយប្រាក់ពេលវេលាការប្រឹក្សាយោបល់ស្តាប់បញ្ហាគេ។ នេះជាពេលដែលអ្នកគួរតែចាប់ផ្ដើមអាត្មានិយមម្ដងហើយ។ រឿងដែលអាចនិយាយថាចំពោះបាននោះ ក៏គួរតែចាប់ផ្ដើមបដិសេធខ្លះទៅ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម