រឿងដែលមនុស្សប្រុសយកទៅប្រាប់មិត្តភក្តិគេ ពេលដែលជួបមនុស្សដែលត្រូវចិត្តលើកដំបូង

  • 2021-10-14 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាចំនុចទាំង ៣ យ៉ាងដែលមនុស្សប្រុសភាគច្រើននឹងយកទៅអួតមិត្តភក្តិគេ ពេលដែលបានជួបអ្នកពេញចិត្តដំបូងៗ៖

១. ស្នាមញញឹម

មិនមែនសម្រាប់តែមនុស្សស្រីនោះទេ នរណាៗក៏មើលទៅកាន់តែទាក់ទាញមួយកម្រិតទៀតដែរ ពេលដែលញញឹម។ វាមិនមែនត្រឹមតែជាការបង្ហាញការគួរសមនោះទេ ស្នាមញញឹមក៏អាចបង្ហាញអំពីអត្តចរិតមនុស្សបានមួយផ្នែកផងដែរ។ មនុស្សស្រីភាគច្រើនដែលមានស្នាមញញឹមទន់ភ្លន់ អាចធ្វើអោយមនុស្សភាគច្រើនមិនថាជាប្រុស ឬ ក៏ស្រីនោះទេ មានអារម្មណ៏ថាកក់ក្ដៅ ហើយពេលការញញឹមបែបនេះក៏អាចបង្ហាញថានារីម្នាក់នោះមានភាពជឿជាក់នៅក្នុងខ្លួន ព្រមទាំងមានភាពក្លាហានថែមទៀតផង។

២. ក្លិនខ្លួន

អ្នកអាចនឹងមានការភ្ញាក់ផ្អើល តែមនុស្សប្រុសភាគច្រើនពេលដែលសួរទៅ ១០ ស្ទើរតែ ១០ ទៅហើយដែលឆ្លើយថា ខ្លួនពេញចិត្ត នឹង ក្លិនខ្លួនធម្មជាតិរបស់មនុស្សស្រីច្រើនជាងក្លិនទឹកអប់ដែលក្រអូបខ្លាំងពេកនោះ។ អ៊ីចឹងហើយ ពេលទៅ Date ដំបូងៗអី គួរជ្រើសរើសក្លិនទឹកអប់ ឬ សាប៊ូដុសដែលមិនមានក្លិនឈួលខ្លាំងពេកនោះទេ។

៣. ការស្លៀកពាក់

ការជ្រើសរើសស្លៀកពាក់អោយបានត្រឹមត្រូវមិនត្រឹមតែជួូយលើកសម្រស់អ្នកស្លៀកពាក់នោះ វាក៏បង្ហាញថាអ្នកចង់បានសេចក្ដីគោរពពីមនុស្សជុំវិញខ្លួនបែបណា ហើយមានការគោរពបែបណាចំពោះអ្នកដែលអ្នកទៅជួបនោះ។ មនុស្សស្រីសំខាន់ជាងគេគឺរឿងស្លៀកពាក់ និង ការតុបតែងខ្លួននេះហើយ តិតៗ សាមញ្ញ អោយតែមានការជឿជាក់លើខ្លួនឯង ភាពស្រស់ស្អាតប្រាកដជាលេចធ្លោមកជាមិនខាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម