រើសកាតមួយសន្លឹក ដើម្បីដឹងថាគួរកែប្រែយ៉ាងណាអោយជីវិតអ្នកប្រសើរជាងមុន

  • 2021-10-14 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាការផ្លាស់ប្ដូរដែលអ្នកគួរតែធ្វើសម្រាប់ខ្លូនឯង៖

កាតទី ១

អ្នកជំពាក់រឿងមួយនឹងខ្លួនឯងរឿងមួយ ដោយមិនបានព្យាបាលបេះដូងចាស់ខ្លួនឯងអោយបានជាសះស្បើយនៅឡើយទេ។ វាអាចជារឿងដែលអ្នកនៅតែប្រកាន់ខឹងនឹងឪពុកម្ដាយអ្នក ការបៀតបៀនចំពោះអ្នកកន្លងមកពីអ្នកដទៃ ទំនាក់ទំនងមួយដែលអ្នកបោះបង់ចោល ព្រោះតែធ្វើតាមអារម្មណ៏មួយពេល ដែលបណ្ដាលអោយអ្នកមិនអាចមានអារម្មណ៏ថាមានសេចក្ដីពិតប្រាកដសោះក្នុងជីវិតនេះ។ បើសិនជាអ្នកមិនព្យាយាមព្យាបាលវានោះទេ អ្នកនឹងមិនអាចរស់នៅដោយស្ងប់សុខបាននោះទេ។

កាតទី ២

ពេលខ្លះបើត្រូវលេងសើច ក៏លេងសើចខ្លះទៅ មិនត្រូវតែម៉ឹងម៉ាត់គ្រប់ពេលគ្រប់រឿងនោះទេ បើចង់សម្រាកក៏សម្រាកខ្លះទៅ ជីវិតមនុស្សយើងនេះខ្លីណាស់ មិនគួរចំណាយពេលទៅខ្វល់ខ្វាយរហូតដល់ថ្នាកភ្លេចសប្បាយនោះទេ។ ពេលខ្លះបើមិនមានរឿងនឹកស្មានមិនដល់ មានរឿងដែលត្រូវហួសចិត្តកើតឡើងខ្លះនោះទេ ដល់ពេលចាស់ទៅគ្មានរឿងយកទៅអួតកូនចៅនោះទេ។

កាតទី ៣

បើសិនជាមានមនុស្សមកប្រាប់អ្នកថា អ្នកជាមនុស្សល្អខ្លាំង ដែលគេមិនធ្លាប់បានជួបប្រទះពីមុនមក ក៏គួរតែជឿគេទៅ។ អ្នកគួរតែរៀនអនុញ្ញាតអោយខ្លួននេះមានអារម្មណ៏ថាខ្លួនឯងមិនអន់ ល្អគ្រប់គ្រាន់ហើយ រៀនធ្វើជាតួឯកនៅក្នុងជីវិតខ្លួនឯងបន្តិចមិនខុសនោះទេ។ ការគិតបែបនេះ មិនមែនជារឿងអាត្មានិយមនោះទេ តែជាការរៀនស្រលាញ់ អោយតម្លៃខ្លួនឯង ពេញចិត្តការប្រឹងប្រែងសម្រាប់ជីវិតខ្លួនឯងកន្លងមកនេះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម