ប្រសិនបើអ្នកទើបតែបែកបាក់ស្នេហា រឿងទាំង ៦ យ៉ាងនេះគឺជាអ្វីដែលអ្នកត្រូវធ្វើ

  • 2021-10-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនតែងតែគិតថា ការស្វែងរកនរណាម្នាក់មកធ្វើជាដៃគូសង្សារដែលគេមិនខ្វល់ខ្វាយអំពីអតីតកាលរបស់ខ្លួនគឺជារឿងសំខាន់ ប៉ុន្តែការខិតខំស្វែងរកមនុស្សដែលសក្កសមជាមួយខ្លួនគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន។ អ្នកខ្លះគិតគិតថារឿងអតីតកាលគឺមិនសំខាន់ទេនៅពេលស្រឡាញ់គ្នា "ជារឿងពិត" តែនៅពេលឈ្លោះទាស់ទែងគ្នា អតីតកាលគឺជាចំណុចដែលយកមកធ្វើការទាស់គ្នាជានិច្ច។

ត្រូវចាំដែលថាដៃគូស្នេហាដែលមានសុភមង្គលគឺបានមកពីភាពឈឺចាប់ដែលមិនអាចរាយរាប់អស់។ នៅពេលដែលអ្នកបានខិតខំព្យាយាមធ្វើរឿងគ្រប់យ៉ាងដែរ តែទំនាក់ទំនងស្នេហារបស់នៅតែមិនអាចបន្ដដើរទៅមុខជាមួយគ្នាតទៀត និងឈានរហូតដល់ការបែកបាក់នោះ អ្នកតែត្រូវរៀនទទួលយកការពិត។

ទាំងនេះគឺជារឿងសំខាន់ៗដែលអ្នកត្រូវធ្វើបន្ទាប់ពីមានការបែកបាក់ស្នេហា៖

  • ត្រូវមានការជួបជុំមិត្តសម្លាញ់ឡើងវិញដើម្បីនិយាយអំពីបញ្ហារបស់អ្នកចេញ និងយំវាចេញឲ្យអស់ពីក្នុងខ្លួន
  • អ្នកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើមុខរបរការងារ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯងជាចម្បង
  • ចាប់ផ្ដើមការញ៉ាំអាហារដែលមានសុខភាព និងធ្វើការហាត់ប្រាណទោះបីតិចឬច្រើនក៏ដោយ ត្រូវតែធ្វើ
  • ចូលរួចការជួយដោយស្ម័គ្រចិត្តក្នុងសង្គម ការងារសប្បុរសធម៌នានានៅពេលណាដែលអ្នកទំនេរ
  • គួរចំណាចពេលធ្វើដំណើរកំសាន្ដម្នាក់ឯងមួយរយះពេលខ្លី ជាលក្ខណៈបែបចុងសប្ដាហ៍
  • ធ្វើអ្វីថ្មីៗដែលខ្លួនចង់ធ្វើដូចជាប្តូរម៉ូដសក់ និងការស្លៀកពាក់ស្អាតៗដែលនឹងធ្វើឲ្យអ្នកសប្បាយចិត្ត

ការធ្វើបែបនេះនឹងធ្វើឲ្យផ្ដោតតែទៅលើរឿងវិជ្ជមាន អ្នកនឹងមិនមានការខ្វល់ខ្វាយអំពីការឈឈឺចាប់ដែលបណ្ដាលមកពីការបែកបាក់ស្នេហានោះ តែអ្នកនឹងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងវិញ ហើយវាគឺជារឿងល្អប្រសើរជាជាងការសងសឹកជាមួយអតីតរបស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម