រូបមន្តធម្មជាតិ ៥យ៉ាងជួយស្បែកមុខសដូចបណ្តូលចេក ងាយសម្រាប់នារីអនុវត្តបាននៅផ្ទះ

  • 2021-10-12 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មុខ​សស្អាត​ដោយ​ប្រើ​រូប​មន្ត​ធម្មជាតិ ​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​ខ្លាំង ​ដោយសារ​វា​ទទួល​បាន​លទ្ធផល​លឿន ​និង​ផល​ប៉ះ​ពាល់​តិច​តួច។ ​ខាង​ក្រោម​នេះ ​ជា​រូប​មន្ត ​នៅពេល​អ្ក​ចង់​បាន​ស្បែក​មុខ​ស​ភ្លឺ​ថ្លា​ដូច​ប្រាថ្នា។

១. ស្រ្កាប់មុខទៀងទាត់

ស្បែក​មុខ​​មិន​ស្រស់​ថ្លា ដោយសារ​តែ​ធាតុ​កខ្វក់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ប៉ះ​លើ​ផ្ទៃ​មុខ និង​លាង​ជម្រះ​មិន​ស្អាត។ ​ដូច្នេះ អ្នក​គួរ​ស្រ្កាប់​មុខ 2-3 ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ស្បែក​ស​ថ្លា និង​ទន់​រលោង​ជាង​មុន។

​២. ម៉ាស្សា​មុខ​ដោយ​ប្រើ​យ៉ា​អួរ​ (​គ្មាន​ជាតិ​ស្ករ)

គុណ​ប្រយោជន៍​ពី​យ៉ា​អួរ​នឹង​ជួយ​លុប​បំបាត់​ស្នាម​អុជ​ខ្មៅ​ពី​ផ្ទៃ​មុខ ​ជួយ​ស្បែក​ទន់​ស្រស់​ថ្លា។ ក្រោយ​ពី​លាង​មុខ​ស្អាត​ជាមួយ​ហ្វូម​ហើយ ​អ្នក​ត្រូវ​លាង​ជម្រះ​ជាមួយ​ទឹក​ក្តៅ​ម្តង​ទៀត បន្ទាប់​មក​យក​យ៉ាអួរ​​លាប​លើ​មុខ ទុក​ប្រមាណ​ ១០-១៥mn រួច​លាង​មុខ​ចេញ។ អ្នក​គួរ​ធ្វើ​នៅ​ពេល​ល្ងាច និង 2-3 ​ដង​ក្នុង​មួយ​សប្តាហ៍ ​ដើម្បី​ឃើញ​ប្រសិទ្ធិភាព។

​៣. លាង​មុខជាមួយ​ទឹក​អង្ករ

ទឹក​អង្ករ​ផ្ទុក​ដោយ​វីតាមីន B5 ​ដែល​មាន​ប្រសិទ្ធិភាព​យ៉ាង​ពិត​ប្រាកដ​លើ​ស្បែក​ឲ្យ​ស។ វិធី​ធ្វើ ត្រង​យក​ទឹក​អង្ករ​នៅពេល​លាង​លើក​ទី២ ទុក​ក្នុង​កូន​ចាន​មួយ​ដាក់​​ទូទឹកកក​ប្រមាណ​៤-៥ ម៉ោង។ ដួស​ទឹក​ផ្នែក​ខាង​លើ​ចេញ ​បន្ទាប់​មក​យក​ទឹក​អង្ករ​នៅ​សល់​មក​ម៉ាស្សា​​លើ​មុខ​ថ្នមៗ ហើយ​ទុក​១៥​នាទី សឹម​លាង​ទឹក​ចេញ។ ​អ្នក​គួរ​អនុវត្ត​នៅពេល​ល្ងាច ដើម្បី​បាន​លទ្ធផល​ខ្ពស់។

៤. ម្សៅ​សណ្តែក​ក្រហម

ដោយសារ​តែ​សណ្តែក​ក្រហម​ផ្ទុក​ដោយ​វីតាមីន C, E និង​ជីវជាតិ​ច្រើន​ជួយ​ស្បែក​​ភ្លឺ​ថ្លា ព្រម​ទាំង​មុខ​ងារ​ប្រឆាំង​អុកស៊ីត​កម្ម​ជា​ច្រើន និង​ទប់​ស្កាត់​ភាព​ជ្រីវជ្រួញ​ផង​ដែរ។ ​វិធី​ធ្វើ ​អ្នក​អាច​យក​ម្សៅ​សណ្តែក​ក្រហម​២​ស្លាប​ព្រា លាយ​ជាមួយ​ទឹក​ដោះគោ​ស្រស់​៣​ស្លាប​ព្រា។ ​លាង​មុខ​ឲ្យស្អាត ​ចាប់​ផ្តើម​យក​ល្បាយ​​មក​លាប​លើ​មុខ​ឲ្យ​សព្វ។ ​ទុក​ប្រមាណ ​១៥​នាទី ដើម្បី​ឲ្យ​ជីវជាតិ​ស្រូប​ចូល​ស្បែក​មុខ​បាន​ជ្រៅ ​សឹម​លាង​មុខ​ចេញ​ជាមួយ​ទឹក​​ធម្មតា។ អ្នក​អាច​អនុវត្ត 2-3 ដង​ក្នុង​មួយ​សប្តាហ៍ ​នោះ​ស្បែក​នឹង​ទន់​ រលោង ស​លឿន​ដូច​ចិត្ត​មិន​ខាន។

៥. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ទៀង​ទាត់

ឡេ​ការពារ​កម្តៅ​ថ្ងៃ ​មាន​មុខ​ងារ​សំខាន់​ការពារ​ស្បែក​ រាល់​ពេល​ចេញ​ក្រៅ​ម្តង​ៗ។ ដូច្នេះ ​បើ គ្មាន​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ទេ ​ស្បែក​ពិបាក​រក្សា​ភាព​សំណើម ​និង​ចាត់​ទុក​ថា​គ្មាន​ប្រសិទ្ធិភាព។

យ៉ាង​ណា​ក្តី ​បើ​ចង់​ឲ្យ​ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង ​អ្នក​មិន​ត្រូវ៖ ចូល​គេង​យឺត ​មើល​ទូរសព្ទ ឬ​កុំព្យូទ័រ​យូរ និង​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម