ដំណោះស្រាយវិជ្ជមានសម្រាប់ប៉ាម៉ាក់ បើមានកូនញៀនលេងទូរស័ព្ទ និយាយមិនសូវស្តាប់គ្នា

  • 2021-10-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្តីបន្ទោស ទោះក្នុងន័យប្រៀនប្រដៅទៅកាន់ក្មេងតូច និងចង់បញ្ឈប់សកម្មភាពអ្វីមួយរបស់ក្មេង ប៉ាម៉ាក់គួរមានការប្រុងប្រយ័ត្ន។មានវិធីសាស្ត្រច្រើនតែប៉ាម៉ាក់គួរតែប្រើដំណោះស្រាយ ដោយសកម្មភាពបែបត្រជាក់ៗ មិនគួរបញ្ចេញកំហឹងដាក់កូនដោយហឹង្សាឬការស្រេកដាក់ក្មេងខ្លាំងៗទេ ជាពិសេសនៅកុមារដែលនិយម ឬអាចហៅថាញៀន ជក់លេងទូរសព័្ទក៏ដោយ។

ខាងក្រោមនេះជាដំណោះស្រាយមួយចំនួនពីអ្នកស្រី សាស្ត្រាចារ្យ គឹម ស៊ីសដាវ៊ីស គ្រូកម្រិតឧត្តមសិក្សា អ្នកនិយាយលើកទឹកចិត្ត និងជាអ្នកបង្កើតវិដេអូអប់រំ បានបកស្រាយក្នុងកម្មវិធី ប្រអប់សាររឿងខ្ញុំ របស់ផេក កញ្ញា ថា៖

មូលហេតុធំគឺប៉ាម៉ាក់ខ្លួនឯងសិន! សួរខ្លួនឯងមុនថាតើខ្លួនឯងញៀនទូរស័ព្ទអត់? ហើយខ្លួនឯងតែងប្រើប្រាស់ទូរស័ព្ទកម្រិតណា? ព្រោះបើប៉ាម៉ាក់អត់មានរបៀបក្នុងការប្រើប្រាស់វា ហើយយកមកប្រាប់គាត់ឲ្យឈប់ប្រើ ឈប់លេងនោះក្មេងមិនអាចស្តាប់បានទេ ដោយជានិច្ចជាកាលឃើញប៉ាម៉ាក់ប្រើប្រាស់គ្រប់ពេលនៅនឹងមុខគាត់។

សូមចុចមើលវិដេអូការបកស្រាយលម្អិតនៅទីនេះ៖

១.ប៉ាម៉ាក់មិនអាចភ្លេចខ្លួនចំពោះសកម្មប្រចាំថ្ងៃពេលនៅចំពោះមុខក្មេង

ទម្លាប់ល្អ ឬអាក្រក់វាមិនអាចចែកដាច់បានទាំងស្រុងទេចំពោះការគិត និងការមើលឃើញរបស់ក្មេងតូច។ ពេលខ្លះប៉ាម៉ាក់មិនគួរភ្លេចខ្លួនបញ្ចេញនូវសកម្មភាពមួយចំនួនដែលកូនមើលឃើញផ្ទុយ ដោយប៉ាម៉ាក់ខ្លួនឯងគិតថាការប្រើប្រាស់របស់ប៉ាម៉ាក់គឺត្រឹមត្រូវជាប្រចាំថ្ងៃ ជារឿងការងារនៅនឹងមុខក្មេង។ ប៉ុន្តែក្មេងអត់យល់បែបនោះទេ ការលេង ឬការញៀនទូរស័ព្ទរបស់គាត់គឺដូចគ្នាហេតុផលដែលគាត់ប្រើប្រាស់គិតថាត្រឹមត្រូវដូចគ្នាមិនថា គាត់រៀនតាម Online, មើល You​tube, លេង Facebook, Tik Tok ឬលេង Game និងប្រើប្រាស់ Smart Phone ភ្លេចខ្លួនគ្រប់ពេលគ្មានទម្លាប់។

២.ប៉ាម៉ាក់គួរបោះបង់គំនិតថាអ្វីដែលខ្លួនធ្វើត្រឹមត្រូវហើយចង់ឲ្យក្មេងគិតដូច មនុស្សធំនិងកូនក្មេងមានការគិតនិងការធ្វើខុសគ្នា។ ព្រោះមនុស្សធំរាល់ពេលធ្វើអ្វីមួយគាត់មានការបែងចែករវាងខុស និងត្រូវដាច់ពីគ្នា ហើយតែងមានការយល់ច្រឡំថាពេលខ្លូនឯងគិតអ្វីត្រូវគឹចង់ឲ្យកូនមើលឃើញថាវាត្រឹមត្រូវដូចគ្នា។ ចង់ប្រាប់ប៉ាម៉ាក់ថាក្មេងមិនទាន់មានការពិចារណាខុសនិងត្រូវទេ តែទង្វើដែលស្តែងចេញជាសកម្មភាពរាល់ថ្ងៃទេដែលអាចអនុវត្តឲ្យគេគិតបានថាអ្វីគួរធ្វើនិងមិនគួរធ្វើ។ ប៉ាម៉ាក់គួរចំណាយពេលប្រាប់កូននូវអ្វីដែលគិតថាវាប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ក្មេងនិងបង្ហាញច្បាស់ៗ ហើយអនុវត្តនូវចំនុចណាដែលល្អសម្រាប់គាំត់យកជាគំរូល្អ ជាជាងការធ្វើលំនាំក្មេងមិនល្អហើយចង់ឲ្យក្មេងកែការគិតនោះក្មេងៗនិងមិនស្តាប់បង្គាប់នោះទេ។

៣.ប៉ាម៉ាក់គួរមានហេតុផលជានិច្ចរាល់ការបញ្ចប់សកម្មភាពកូនៗឲ្យតាមគំនិតខ្លួន

រឿងដែលល្អបំផុតដើម្បីឲ្យកូនធ្វើតាមប៉ាម៉ាក់គួរចំណាយពេលវេលាជាមួយកូនតូចរបស់ខ្លួនក្នុងការកាត់បន្ថយការញៀនទូរស័ព្ទបន្តិចម្តងៗដោយការឧស្សាហ៍លេងជាមួយគាត់ នាំគាត់ចេញទៅក្រៅ ឬធ្វើអ្វីផ្សេងៗដែលគាត់ចូលចិត្ត ដើម្បីបង្វែរទម្លាប់នៃការគិត និងចង់ធ្វើអ្វីមួយព្រោះបើប៉ាម៉ាក់មិនមានការជិតស្និតជាមួយកូន ហើយកូនគ្មានគ្នានោះទូរស័ព្ទជាមិត្តរបស់គាត់ហើយ ព្រោះគាត់អត់ដឹងធ្វើអី គាត់អផ្សុក។

៤.កុំយកហេតុផលការប្រើហឹង្សា ឬវាយកូន វាប៉ះពាល់ដល់ផ្លូវចិត្តក្មេង

ការប្រើហឹង្សា ឬការវាយដំកូនដើម្បីបញ្ឈប់ទម្លាប់ឬ សកម្មភាពណាមួយរបស់ក្មេងគឺមិនមែនជាមធ្យោបាយល្អ ប៉ាម៉ាក់គួរដឹងថាទង្វើទាំងនេះគឺការការដាក់ទោសកូនៗទៅវិញទេ បើដើម្បីតែចង់ឲ្យកូនដឹងថាអ្វីដែលកូនធ្វើគឺខុស ក្មេងគួរតែទទួលការវាយដំ។ ការប្រើហឹង្សាវាធ្វើឲ្យប៉ះពាល់អារម្មណ៍ក្មេងៗយ៉ាងខ្លាំង ព្រោះហេតុផលខ្លះវាមិនគួរវាអាចធ្វើឲ្យក្មេងចង់ចាំមួយជីវិត និងមានចិត្តគុំនិងគិតផ្ទុយថាប៉ាម៉ាក់មិនស្រលាញ់គាត់ទើបធ្វើការដាក់ទោសឲ្យគាត់ឈឺសាច់បែបនេះ ហេតុអ្វីផលក្នុងការគិតរបស់គាត់គឺគាត់មិនគិតថាវាជារឿងធំដុំរហូតគាត់ត្រូវឈឺសាច់ឡើយ។ ប៉ាម៉ាក់គួរពិចារណារាល់សកម្មភាព និងទង្វើទាំងឡាយចំពោះប្រសិនបើចង់ឲ្យគាំត់ស្តាប់បង្គាប់ ឬចង់ហាមគាំត់ក្នុងការធ្វើអ្វីមួយវាអាចទទួលផលអវិជ្ជមានពេលគាត់ធំឡើង។

អត្ថបទ៖ សិរីរត្នន៍