លឺសម្ដី ៣ ម៉ាត់នេះហើយ ស្រលាញ់យ៉ាងណាក៏ត្រូវតែប្រញាប់ដកចិត្តជាបន្ទាន់
- 2021-10-10 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឺសម្ដី ៣ ម៉ាត់នេះហើយ ស្រលាញ់យ៉ាងណាក៏ត្រូវតែប្រញាប់ដកចិត្តជាបន្ទាន់
ស្រលាញ់ខ្លួនឯង ឈប់តាមយកចិត្តគេទៀតទៅ នៅពេលដែលគេពោលពាក្យទាំងនេះចេញមកហើយនោះ៖
១. បងរវល់ណាស់
នៅពេលដែលមនុស្សប្រុសប្រែចិត្តហើយ រោគសញ្ញាដំបូងបំផុតអាចជាភាពមមាញឹករឿងការងារ ជិតដល់ Deadline ឬមិត្តភក្តិមានធុរៈត្រូវការមកពឹងពាក់ជាដើម។ ហើយបើសិនជាអ្នកមិនបាន Text ឬ Call ទៅគេមុនទេនោះ គេក៏មិនទាក់ទងមកអ្នកមុននោះដែរ ហើយពេលខ្លះក៏មិនមានពេលមកឆ្លើយតបនឹងអ្នកដែរ។ ចម្លើយដ៏ច្បាស់លាស់បំផុតនោះ គឺគេលែងចង់ចំណាយពេលជាមួយអ្នកតទៅទៀតហើយ ពាក្យថារវល់នេះគ្រាន់តែជាលេសអោយគេងាយនឹងដកខ្លួនតែប៉ុណ្ណោះ។ មិនថាជាការងារប្រភេទណា មុខនាទីអ្វី រវល់យ៉ាងណា ២ ៣ នាទី វាមិនច្រើននោះទេ ហើយបើចិត្តគេលែងចង់ទៅហើយ ឈប់បន្ទាបខ្លួនទៅទ្រគេទៀតទៅ។
២. ស្រេចតែចិត្ត
នៅពេលដែលស្រលាញ់នរណាម្នាក់ពិតប្រាកដ អ្នកអាចនឹងកែប្រែទៅជាមនុស្សដែលពូកែអត់ធន់ច្រើនជាងមុន ចេះខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃក្រៅពីខ្លូនឯងច្រើនជាងមុន។ តែនៅពេលដែលចិត្តស្រលាញ់នេះសាបសូន្យទៅ ភាពអត់ធ្មត់នេះក៏រសាយទៅបន្តិចម្ដងៗដែរ។ គេចាប់ផ្ដើមយល់ថា អ្នកគួរអោយធុញទ្រាន់ ចំនាយពេលដោះស្រាយបញ្ហាក្លាយជារឿងដែលមិនចាំបាច សម្រាប់គេ។ នៅពេលដែលចរិតគេប្រែបែបនេះហើយ គេលែងយកពេលមកពន្យល់អ្នកពីភាពយល់ច្រឡំដែលបង្កជាជម្ហោះហើយ ស្រេចតែអ្នកទេចង់យល់បែបណាក៏លែងសំខាន់ដែរ។
៣. ឈប់រករឿងបានអត់
ផ្ទុយស្រឡះពីអ្វីដែលគេតែងតែនិយាយថា "ពេលស្រលាញ់អ្វីៗ ក៏ល្អ" ពេលដែលអស់ចិត្ត អ្វីដែលអ្នកធ្វើទៅទាំងប៉ុន្មានសុទ្ធតែអាចធ្វើអោយគេទើសចិត្ត មិនសប្បាយចិត្ត។ ពេលសួរនាំតិចតួច គេប្រែជាយល់ថាអ្នកគួរអោយធុញ រឿងច្រើន គ្មានហេតុផល ទាំងដែលតាមពិតទៅមូលហេតុនោះមិនមែនជាអាកប្បកិរិយាអ្នកនោះទេ តែជាចិត្តស្រលាញ់ដែលគេមានចំពោះអ្នកទៅវិញទេ៕