ទង្វើ​៤​យ៉ាង​របស់​បុរស​​ដែល​មនុស្ស​ស្រី​ស្អប់​បំផុត ពិសេសទី​៣​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ

  • 2021-10-09 13:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ស្រលាញ់​គ្នា​ប៉ុណា​នោះ​ទេ ប្រសិន​បើ​ភាគី​ខាង​ប្រុស​មាន​សកម្មភាព​ទាំង​នេះ​លើ​មនុស្ស​ស្រី គឺ​ខាង​មិន​ស្រី​ពិបាក​ទទួល​យក​ណាស់។ មនុស្ស​ប្រុស​បើ​មិន​ចង់​ឲ្យ​គេ​ឆាប់​ធុញទ្រាន់​នោះ​ទេ សូម​កុំ​ប្រព្រឹត្ត​ឲ្យ​សោះ។

១. ត្រូវ​ពិនិត្យ​ទូរសព្ទ

មិន​ថា​អ្នក​ណា​ក៏​ដោយ គឺ​តែងតែ​មាន​​អាថ៍កំបាំង​នៅ​ក្នុង​ទូរសព្ទ​របស់​ខ្លួន។ ទោះ​បី​ជា​អាថ៍កំបាំង​នោះ​មិន​មែន​ជា​រឿង​ផិតក្បត់ បោកប្រាស់​ក៏​ដោយ ក៏​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​​ដឹង​ឮ​ដែរ ព្រោះ​មិន​ថា​អ្នក​ណា​ក៏​សុទ្ធ​តែ​ចង់​បាន ភាព​ឯកជន​ទាំង​អស់។ ផ្ទុយ​មក​វិញ មនុស្ស​ប្រុស​មួយ​ចំនួន តែងតែ​គិតថា​មនុស្ស​ស្រី​នៅ​ពេល​ដែល​មិន​ព្រម​ឲ្យ​គេ​ឆែក​ទូរសព្ទ​គឺ​ដឹង​តែ​បោកប្រាស់​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​តឹង​ចិត្ត​ជា​ខ្លាំង។

២. ត្រូវ​គេ​តាមដាន

មនុសុ្ស​ប្រុស​មួយ​ចំនួន ឲ្យ​តែ​ឃើញ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​មាន​សកម្មភាព​អ្វី​ចម្លែក​បន្តិច ដឹង​តែ​តាមដាន​ស៊ើប​អង្កេត​ដូច​ប៉ូលិស​ភ្លាម មិន​ថា​លើ​បណ្ដាញ​សង្គម​នៅ​ជិវិត​ខាង​ក្រៅ​ទេ ធ្វើ​ដូច​សង្សារ​ខ្លួន​ជា​ចោរ​។ ទោះ​មនុស្ស​ស្រី​បាន​សាង​កំហុស ឬ​អត់​មែន​ពិត ក៏​សកម្មភាព​នេះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​ដែរ។ ព្រោះ​បើ​ស្រលាញ់​ហើយ គួរ​តែ​ជឿទុក​ចិត្ត​គ្នា​ មិន​មែន​គិត​តែ​ពី​សង្ស័យ​គ្នា​ឡើយ។

៣. ត្រូវ​គេ​ក្បត់

មិន​បាច់​និយាយ​ច្រើន​ឡើយ នេះ​គឺ​ជា​សកម្មភាព​ដែល​​ខាង​ស្រី​មិន​អាច​ទទួល​យក​បាន​ហើយ។ សម្រាប់​មនុស្ស​ស្រី​ បើ​នៅ​ស្រលាញ់​ស្រលាញ់ គឺ​អាច​លើកលែង​បាន​ទាំង​អស់ តែ​បើ​សួរ​ថា នៅ​ជឿ​ដូច​មុន​ទេ គឺ​លែង​ហើយ ព្រោះ​កញ្ចក់​ដែល​បែក​មិន​អាចផ្សារ​ភ្ជាប់​វិញ​បានទេ។ ហើយ​បើ​ត្រូវ​គេ​កុហក​បោក​ប្រាស់​ច្រើន​ដង​ទៀត​នោះ គឺ​នាង​អស់​ក្ដី​ទុក​ចិត្ត​តែ​ម្ដង។

៤. ត្រូវ​បោះបង់​ចោល

គេ​សង្កត​ឃើញ​ថា​ថា សកម្មភាព​បែប​នេះ គឺ​កើត​ឡើង​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ទោះ​ជា​រវល់​យ៉ាង​ណា​ ក៏​មិន​អាច​ដល់​ថ្នាក់​ឆ្លៀត​៣០​វិនាទី​​ផ្ញើ​សារ​ឲ្យ​អ្នក​មិន​បាន​នោះ​ឡើយ។ ចង់​ស្រលាញ់​យ៉ាង​ណា តែ​ត្រូវ​គេ​បោះបង់ ទុក​ចោល​យូរ​ពេក មនុស្ស​ស្រី​ក៏​ប្រែ​ទៅ​ជា​ចិត្ត​ត្រជាក់ លែង​មាន​មនោសញ្ចេតនា​ដែរ។ ដល់​ពេល​មនុស្ស​ស្រី​អស់​ចិត្ត​ដើរ​ចេញ កុំ​សួរ​ឲ្យ​សោះ​ថា​ហេតុអ្វី​នាង​ចិត្ត​ដាច់៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ លឹម សុនា