Tang Yan ស្អាត​ដូច​ព្រះ​នាង ទោះ​បី​ជា​រូប​មិន​ទាន់​ឆ្លង​កាត់​ Edit ក៏​មិន​អាក្រក់

  • 2021-09-29 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ចំណាយ​ពេល​សម្រាក​មួយ​រយៈ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​ ធ្វើឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សម្រស់​របស់​នាង។​

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Tang Yan បាន​ក្លាយ​ចា​សិល្បការិនី​ដែល​ត្រូវ​បាន​គេ​ស្វែងរក​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម ក្រោយ​ពេល​អ្នក​ម្ដាយ​កូន​១​រូប​នេះ ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​គ្រឿងអលង្ការ​លំដាប់​ខ្ពស់​មួយ​ដែល​ខ្លួន​នាង​ផ្ទាល់​ជា​អ្នក​តំណាង។

ក្រោយ​ពេល​មិន​សូវ​មាន​កម្មវិធី​ច្រើន​ក្នុង​សិល្បៈ ដោយ​សុំ​ដក​ឃ្លា​សម្រាក​សិន​នោះ ស្រី​ស្អាត​អាយុ ៣៧​ឆ្នាំ ត្រលប់​មក​វិញ​ជា​មួយ​សម្រស់​ស្អាត​ឥត​ទាស់ ជាមួយ​ការ​តែង​ខ្លួន​បែបព្រះ​នាង​ដោយ​មាន​ភ្ជាប់​ទៅ​ដោយ​មកុដ​ផង​ដែរ។ ក្រៅ​ពី​កម្រង​រូបភាព​ដែល​បញ្ចេញ​ដោយ​ក្រុមហ៊ុន​របស់​តួ​រឿង យុទ្ធិសិល្ប​ស៊ុនអ៊ូខុង​ផ្ទាល់ អ្នក​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ក៏​បាន​ផ្ដិត​បាន​រូបភាព​របស់​នាង​ជា​ច្រើន​ផង​ដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ Tang Yan ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​នោះ​គឺ តាម​រយៈ​រូប​ទាំង​នេះ គេ​បាន​សង្កេត​ឃើញ​ថា ស្ទើរ​តែ​គ្មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​រូប​ដែល​បាន​កែ​រួច និង​រូប​ដែល​មិន​ទាន់​កែ​ទាល់​តែ​សោះ។ ដូច​នេះ​ហើយ សម្រស់​អ្នក​ម្ដាយ​កូន​១​ត្រូវ​គេ​សរសើរ​មិន​ដាច់​ពី​មាត់​ថា នៅ​តែ​រក្សា​បាន​ខ្ញង់​ក្រមុំ​មិន​​ដូរ​ពិត​ប្រាកដ​មែន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម