បេក្ខភាពបវរកញ្ញាអាស៊ីអាយុ ៣៧ឆ្នាំល្បីផ្ទុះព្រោះចេញក្បាលពោះ ពេញមួយកម្មវិធីមិនសើចមួយម៉ាត់
- 2021-09-29 15:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពបវរកញ្ញាអាស៊ីអាយុ ៣៧ឆ្នាំល្បីផ្ទុះព្រោះចេញក្បាលពោះ ពេញមួយកម្មវិធីមិនសើចមួយម៉ាត់
ទាំងបវរកញ្ញា និងបេក្ខភាពបវរកញ្ញាអាស៊ីឆ្នាំ២០២១ ទទួលមតិរិះគន់ជាច្រើនដោយសារគុណភាពបេក្ខភាពនៅឆ្នាំនេះធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យទស្សនិកជនស្រងាកចិត្ត។ កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រឡងជ្រើសរើសបវរកញ្ញារបស់ប៉ុស្តិ៍ទូរទស្សន៍ ATV ហុងកុងត្រូវបានប្រព្រឹត្តឡើយ ដោយមានការចូលរួមពីសំណាក់បេក្ខភាពចំនួន ៦០រូប ក្រោយវគ្គជំរុះ៣ជុំកន្លងផុតទៅ។
បេក្ខភាពពាក់ស្លាកលេខ ១១ Chen Mei Yi បានប្រជែងបានមកុដបវរកញ្ញា។ ប៉ុន្តែ សម្រស់របស់នាងមិនទទួលបានការគាំទ្រឡើយ ដោយមនុស្សជាច្រើនបានលើកឡើងថា ទម្រង់មុខរបស់នាងនៅមានកម្រិត។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ជាងគេនោះ គឺបេក្ខភាពដែលទទួលការចាប់អារម្មណ៍ជាងគេពេញមួយកម្មវិធីនោះគឺ បេក្ខភាពអាយុ៣៧ឆ្នាំ អ្នកម្ដាយកូន១ Jie Ying Yi ព្រោះលេងទឹកមុខស្រពោនពេញមួយកម្មវិធិតែម្ដង។
តាមនោះដែរ បេក្ខនារីកើតឆ្នាំ ១៩៨៤ មានរាងមិនស្រឡូន កម្ពស់នៅមានកម្រិត ហើយទឹកមុខមិនស្រស់។ មនុស្សជាច្រើន បានបន្សល់សារថា ហាក់បីដូចជានាងត្រូវគេបង្ខំឲ្យមកប្រលង មិនមែនស្ម័គ្រចិត្តមកប្រលងខ្លួនឯងឡើយ។ សរុបសេចក្ដីមក គុណភាពបេក្ខនារីនៅឆ្នាំនេះមានការធ្លាក់ចុះ៕