អត់​ទាំង​សម្ដែង អត់​ទាំង​ច្រៀង ហេតុ​អ្វី Jennie មាន​ឈ្មោះ​ក្នុង Credit រឿង Squid Game?

  • 2021-09-28 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ខ្សែ​ភាពយន្ត​ភាគ Squid Game ក៏​ដោយ តែ​តារា​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ Jennie នៅ​តែ​ត្រូវ​បាន​ក្រុមការងារ​នេះ​ថ្លៃង​អំណរ​គុណ​ដូច​គ្នា។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ទស្សនិកជន​​បានសង្កេត​ឃើញ​ថា ទោះ​បី​ជា​មិន​បាន​ចូល​រួម​សម្ដែង ក៏​ដូច​ជា​ច្រៀង OST ឲ្យ​រឿង​ក៏​ដោយ តែ​គេ​នៅ​តែ​ឃើញ​ឈ្មោះ​របស់​តារា​ចម្រៀងស្រី​ជួរ​មុខ​កូរ៉េ Jennie សមាជិក​ក្រុម​ចម្រៀង BLACKPINK នៅ​ក្នុង​ Credit របស់​រឿង Squid Game។ វត្តមាន​របស់​ម្ចាស់​បទ Solo នៅ​ក្នុង​រឿង​បាន​ធ្វើ​ឲ្យ​ហ្វេន​ជា​ច្រើន​មាន​ចម្ងល់​ថា នាង​បាន​ចូល​រួម​ក្នុង​ផ្នែក​ណា​នៃ​រឿង។

បណ្ដាញ​ព័ត៌មាន Naver បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​រឿង Squid Game បាន​ថ្លែង​អំណរគុណ​ដល់​ស្រី​ស្អាតអាយុ ២៥​ឆ្នាំ ដោយ​សារ​នាង​គឺ​ជា​មិត្ត​ជិត​ស្និទ្ធិ​តារា​សម្ដែង​ស្រី Jung Hoyeon ដែល​ជា​តួឯក​ក្នុង​រឿង ហើយ​កំឡុង​ពេល និង​ក្រោយ​ពេល​រឿង​ចេញ​ផ្សាយ គឺ​នាង​តែងតែ​ជួយ​គាំទ្រ​ដល់​រឿង​ជា​និច្ច​ដោយ​មាន​សកម្មភាព​ដូច​ជា ផ្ញើ​រថយន្ត​ចំណី​អាហារ និង​ភេសជ្ជៈ​ដល់​ទីតាំង​ថត ក៏​ដូច​ជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​​ៗ​ដើម្បី​ផ្សព្វផ្សាយ​រឿង។ ក្រៅ​ពី​នេះ សមាជិក​ក្រុម BLACKPINK ក៏​បាន​មក​ដល់​ទីតាំង​ថត​ផ្ទាល់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មិត្ត​របស់​ខ្លួន ក៏​ដូច​ជា​បុគ្គលិក​ទាំង​អស់​ផង​ដែរ ទើប​ធ្វើ​ឲ្យ​នាង​មាន​ឈ្មោះ​នៅ​ក្នុង Credit របស់​រឿង៕

ប្រភព៖ viezone.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម