ចង់ដឹងទេ ថាពេលនេះគេចាប់ចិត្តលើអ្នកប៉ុន្មានភាគរយ

  • 2021-09-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹងបានយ៉ាងប្រាកដថា ពេលមាននរណាម្នាក់លួចពេញចិត្តអ្នកឬអត់៖

សន្លឹកបៀរទី ១ - ៣០ ភាគរយ

មិនថាជាទីជិត ឬ ឆ្ងាយនោះទេ ពេលទៅណាមកណាតែងតែមានគេចាប់អារម្មណ៏មកលើអ្នកជានិច្ច ជាពិសេសមនុស្សដែលមានភេទផ្ទុយនេះតែម្ដង។ វាមិនមែនដោយសារតែអ្នកមានមិត្តភក្តិ និង អ្នករាប់អានច្រើននោះទេ ទោះជាយ៉ាងណាក៏នៅតែមានអ្នកសម្លឹងមើលឃើញ ហើយតាមចែចង់មិនស្រាកស្រាន្ត។

សន្លឹកបៀរទី ២ - ៧០ ភាគរយ

មនុស្សភាគច្រើនអត់នឹងពេញចិត្តអ្នកមិនបានក៏ព្រោះតែអ្នកជាមនុស្សដែលមានមន្តស្នេហ៏ សម្ដីសម្ដៅដែលនិយាយចេញមកពិរោះគួរអោយចង់ស្ដាប់ ហើយមានភាពវ័យឆ្លាតថែមទៀត ដែលធ្វើអោយមនុស្សភេទផ្ទុយនេះធ្លាក់ក្នុងអន្លង់ស្នេហ៏ទាំងមិនដឹងខ្លួន។ មិនត្រឹមពូកែសម្ដីនោះទេ មនុស្សគ្រប់គ្នាដែលបាននៅក្បែរអ្នកតែងមានអារម្មណ៏កក់ក្ដៅ ហើយអាចប្រាប់អ្នកបានគ្រប់រឿង ដោយមិនចាំបាច់គិតខ្វល់ថាអ្នកនឹងវាយតម្លៃ ឬ​ គិតមិនល្អពីគេនោះទេ។

សន្លឹកបៀរទី ៣ - ១០០ ភាគរយ

ចំពោះរឿងស្នេហានេះវិញ អ្នកប្រៀបដូចជាដែកឆក់អញ្ចឹងដែរ ទោះជានៅក្នុងចំនោមមនុស្សជាច្រើនក្ដី មានតែអ្នកនេះហើយដែលលេចធ្លោជាងគេ ព្រោះតែសម្រស់ស្រស់ស្អាតពីធម្មជាតិ ព្រមទាំងស្នាមញញឹមដ៏មានមន្តស្នេហ៏ទៀតផងនោះ។ អ្នកមានមនុស្សជាច្រើនដែលលួចស្រលាញ់អ្នកនៅក្នុងពេលនេះ ហើយភាគច្រើនអ្នកមិនទាំងចាប់អារម្មណ៏ដឹងខ្លួនថែមទៀត។

សន្លឹកបៀរទី ៤ - ៥០ ភាគរយ

ជាធម្មតា អ្នកប្រាថ្នាចង់អោយជីវិតនេះសាមញ្ញៗ មិនមានភាពស្មុគស្មាញច្រើននោះទេ។ អ្នកក៏ជាមនុស្សដែលមានមន្តស្នេហ៏មិនធម្មតានោះទេ គ្រាន់តែអ្នកមិនដឹងខ្លួន ហើយក៏សូវជាចេះប្រើប្រាស់វាអោយបានសមស្រប។ មនុស្សដែលពេញចិត្តអ្នកភាគច្រើន តែងតែពេញចិត្តដោយស្ថាត់ បើមិនអញ្ចឹងទេ ក៏មានអោយជាសញ្ញាមកច្រើនហើយដែរ តែអ្នកដូចជាមិនចាប់អារម្មណ៏ដឹងទាល់តែសោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម