តិចនិចធ្វើម៉ាសធម្មជាតិអប់ស្បែកក្លៀកឲ្យស និងបំបាត់ស្នាមគ្រើមលើស្បែកតាមបែបធម្មជាតិ

  • 2021-10-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីៗជាច្រើនណាស់ដែលកំពុងតែភ័យខ្លាចចំពោះការស្លៀកពាក់ ជាពិសេសអាវវាល និងរ៉ូបវាលក្លៀកដោយសារតែបញ្ហាក្លៀកខ្មៅ ស្បែកគ្រើមមិនស្អាត។ សម្រាប់បញ្ហាបែបនេះ មិនមែនទើបតែកើតឡើងនោះទេ! ដោយសារតែត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក ការប្រតិកម្មជាមួយការប្រើប្រាស់គ្រឿងសម្អាងគ្មានគុណភាព បណ្តាលឲ្យស្បែកក្រោះខូច។ ប៉ុន្តែសូមកុំបារម្មណ៍ យើងមានវិធីព្យាបាលដោយខ្លួនឯងយ៉ាងសាមញ្ញដែលស្ត្រីគ្រប់រូប អាចអនុវត្តបាននៅផ្ទះដោយខ្លួនឯងបាន ដើម្បីឲ្យក្លៀក ស និងបំបាត់ស្នាមគ្រើមលើស្បែកក្លៀក ត្រឡប់មកមានសភាពភ្លឺថ្លា ឬសឡើងវិញបាន។

កញ្ញាសូមណែនាំពីរបៀបធ្វើម៉ាសផ្សំពីគ្រឿងធម្មជាតិអប់ស្បែកក្លៀកឲ្យស បំបាត់ស្នាមគ្រើមស្បែកក្លៀកងាយៗ ចំណាយលុយតិច ត្រឹម ប្រើប្រាស់ដែលមាននៅក្នុងផ្ទះ។ អ្នកអាចអនុវត្តម៉ាសនេះរយៈ ៣ ទៅ៤ដង ក្នុងមួយសប្តាហ៍ នោះបញ្ហាក្លៀកខ្មៅនឹងប្រសើរឡើងភ្លាមៗ គួរជាទីគាប់ចិត្ត៖

ចុចមើលវីដេអូវិធីធ្វើ៖ ម៉ាសធម្មជាតិអប់ស្បែកក្លៀកឲ្យស

បៀបធ្វើម៉ាសអប់ស្បែកក្លៀកបែបធម្មជាតិ

គ្រឿងផ្សំមាន៖

១-ថ្នាំដុសធ្មេញ

២-Baking soda ឬម្សៅដុតនំ

៣-ទឹកឃ្មុំធម្មជាតិស្រស់

៤-ផ្លែក្រូចឆ្មារចិតចំណិត

របៀបលាយលាបលើស្បែកក្លៀក

ដោយគ្រាន់តែប្រើគ្រឿងទាំង៤ មុខលាយបញ្ចូលគ្នាហើយ លាបលើស្បែកក្លៀកទុកចោល ១០-១៥នាទី រួចលាងសម្អាតនិងទឹកស្អាតជូតឲ្យស្ងួត ហើយអាចប្រើជាមួយឡេជំនួយស្បែកក្លៀក ឬសារ៉ូបន្ថែមបានកាន់តែល្អ។

បញ្ជាក់៖ នៅពេលដែលលាបម៉ាសអប់ស្បែកក្លៀក តាមវិធីផ្សំពីធម្មជាតិនេះ សូមកុំប្រើកម្លាំងដៃធ្ងន់ៗ ឬជូតខ្លាំងៗនៅលើស្បែកក្លៀក គឺគ្រាន់តែយកល្បាយម៉ាសមកលាបថ្នមៗ លើស្បែកក្លៀក ឬយកសំឡីមកដាក់ទ្រាប់ប្រើជាមួយក៏បាន៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម