លោក សុខ សុភមង្គល៖ ធ្វើការឲ្យគេដំបូងប្ដូរយកកុំព្យូទ័រដើម្បីជាទុនចាប់ផ្ដើមអាជីវកម្មពីបាតដៃទទេ

  • 2021-09-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ដើមចេញពីបុគ្គលិកធ្វើការឲ្យគេបន្ទាប់ពីបញ្ចប់ការសិក្សារពីក្រៅប្រទេសលោក សុខ សុភមង្គល មានក្ដីស្រមៃចង់ភ្លក់រសជាតិបង្កើតអ្វីថ្មីដែលប្រទេសកម្ពុជាកំពុងវិវត្តន៍លើវិស័យបច្ចេកវិទ្យា តែដោយសារលោកខ្វះដើមទុន បទពិសោធន៍លោកបានចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុន អង្គការដែលជួយដល់សង្គម និងបន្តសិក្សាបន្ថែមឲ្យកាន់តែស៊ីជម្រៅលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។

លោកបន្តថានៅអំឡុងឆ្នាំ ២០១២ លោកបានភ្លក់រសជាតិថ្មីមួយទៀតដោយទទួលបានការងារជាគ្រូបង្រៀនដែលជាបទពិសោធន៍ថ្មីនឹងមានតម្លៃសម្រាប់លោក។ បន្ទាប់ពីធ្វើការអស់ពេល ១ ឆ្នាំជាងលោកបានជួបជាមួយសិស្សានុសិស្សដែលកំពុងរៀនជំនាញបច្ចេកវិទ្យានៅអំឡុងឆ្នាំ ២០១៣ ដែលមានគោលដៅដូចគ្នា និងចាប់ផ្ដើបន្តគោលដៅដែលខ្លួនមានដោយយកជំនាញដែលខ្លួនមានទៅធ្វើការឲ្យគេដើម្បីប្ដូរយកជាកំុព្យូទ័រ។ លោកបន្តថារយះពេលត្រឹម៣ខែក្រុមរបស់លោកបានយកជំនាញនេះធ្វើការ និងប្ដូរយកកំុព្យូទ័របាន ១១ គ្រឿងពេលនោះដែលលោកគិតថាគំនិតអាជីវកម្មរបស់លោកបានចាប់ផ្ដើមហើយ។

អាចថាចាប់ផ្ដើមឡើងពីដៃទទេនៅថ្ងៃទី ៧ ខែ ១០ ឆ្នាំ ២០១៣ លោកបានចាប់កសាងក្រុមហ៊ុនផ្តល់សេវាកម្ម Software ដែលមានឈ្មោះ (Codingate) នេះឡើងដោយមានការចូលរួមពីសិស្សជំនាញបច្ចេកវិទ្យា។ ពេលនោះហើយដែលលោកគិតថាជាដើមទុន និងបទពិសោធន៍សម្រាប់យកទៅបើកអាជីវកម្មនេះ ហើយទទួលបានគម្រោងជាបន្តបន្ទាប់រហូតទទួលបានជោគជ័យល្អពីស្នាដៃរបស់ក្រុម។

លោក សុខ សុភមង្គល (រូបភាពពីហ្វេសបុក)

ដោយសារភាពច្បាស់លាស់ការសិក្សាបានច្រើន និងឆាប់យល់បានពីធ្វើដែលអតិថិជនចង់បាន បានធ្វើឲ្យលោកទទួលបានគម្រោងដោយមានភាពជឿជាក់ពីអតិថិជន ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។ ផ្ដើមចេញពីចំណុចមួយដែលមានភាពជឿជាន់លើខ្លួនឯងស្ថាបនិកក្រុមហ៊ុន Codingate បានកសាង និងបង្កើតក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក Software ដ៏ធំមួយនៅកម្ពុជា។

ចង់ដឹងបទពិសោធន៍បញ្ហាជួបប្រទះ និងវិធីសាស្រ្តដោះស្រាយបែបណាខ្លះ? លោកអ្នកអាចទស្សនាវីដេអូកម្មវិធី Starting Up ដោយមានការចែករំលែកផ្ទាល់ពីលោក សុខ សុភមង្គល មកបើកកកាយពីចំណុចដំបូងដែលលោកបានបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្ម Software នេះឡើង។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ម៉េងងី