ពេលមានផ្ទៃពោះបើចេញរោគសញ្ញា ៣នេះ គួរប្រឹក្សាជាមួយគ្រូពេទ្យ

  • 2021-10-26 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងត្រីមាសទី ២ នៃការមានផ្ទៃពោះរាងកាយរបស់អ្នកម្តាយដែលមានផ្ទៃពោះមានការប្រែប្រួលច្រើនខ្លាំង។ ប្រសិនបើម្តាយមានផ្ទៃពោះមានអាការៈ ទាំង៣យ៉ាងនេះ អ្នកម៉ាក់គួរប្រញាប់ទៅពិនិត្យភ្លាមៗមិនចាំបាច់ចាំដល់ពេលនៃការណាត់តាមខែនិមួយៗរបស់គ្រូពេទ្យដើម្បីប្រាកដថាទារកនៅផ្ទៃមានសុខភាពល្អ។​

១.រមាស់ពេញរាងកាយ

ប្រសិនបើរាងកាយរមាស់មិនស្រួលខ្លួននៅពេលយប់ វាអាចបណ្តាលមកពីកូឡេស្តេសនៅក្នុងថ្លើមអំឡុងពេលមានផ្ទៃពោះ។ បើរោគសញ្ញាមិនធ្ងន់ធ្ងរទារកនឹងមិនរងផលប៉ះពាល់ច្រើនទេ។ ស្ត្រីមានផ្ទៃពោះគ្រាន់តែត្រូវការការយកចិត្តទុកដាក់ចំពោះការរៀបចំកន្លែងគេង និងថែទាំកន្លែងរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ មិនចាំបាច់ប្រើថ្នាំពិសេសទេ។ ប៉ុន្តែបើការរមាស់របស់អ្នកម៉ាក់មានផ្ទៃពោះមិនអាចទ្រាំបាន នោះវាអាចប៉ះពាល់ដល់ការវិវត្តរបស់ទារកក្នុងផ្ទៃ ហើយក៏អាចប៉ះពាល់ដល់ជីវិតទារកក្នុងផ្ទៃទៀតផង។ យកល្អ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងប្រញាប់ដឹងរោគវិនិច្ឆ័យឆាប់បានព្យាបាលពីគ្រូពេទ្យជំនាញ។

២.រមួលក្រពើ

មានមូលហេតុជាច្រើនដែល ធ្វើឲ្យរមួលក្រពើនៅពេលគេងពេលយប់ចំពោះស្ត្រីមានផ្ទៃពោះ។ វាអាចបណ្តាលមកពីទម្ងន់របស់ម្តាយដែលមានផ្ទៃពោះកើនឡើងលឿនពេក ឬដោយសារតែឈរការដើរយូរពេក នៅពេលថ្ងៃ ដូច្នេះជើងត្រូវទ្រទំងន់ច្រើន។ ប៉ុន្តែបើការរមួលក្រពើវាមិនមែនដោយសារហេតុផលទាំងនេះ គឺបញ្ហាផ្សេងទៀត ដោយសារតែស្ត្រីមានផ្ទៃពោះខ្វះជាតិកាល់ស្យូមយ៉ាងធ្ងន់ធ្ងរ។ ក្នុងដំណាក់កាលមានផ្ទៃពោះ ឆ្អឹងរបស់ទារកលូតលាស់យ៉ាងឆាប់រហ័ស ដូច្នេះទារកនឹងស្រូបយកជាតិកាល់ស្យូមជាច្រើនពីរាងកាយម្តាយ។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនបានបំពេញបន្ថែមជាតិកាល់ស្យូមឱ្យបានត្រឹមត្រូវនោះវាងាយស្រួលធ្វើឱ្យទារកខ្វះជាតិកាល់ស្យូមដែលប៉ះពាល់ដល់ការលូតលាស់ធម្មតារបស់ក្មេង និងឆ្អឹងដែលមិនរឹងមាំ។

៣.ពិបាកគេង

ដោយសារទារកធំឡើងៗ ពោះម្តាយក៏មានទំហំធំជាងមុន ដូច្នេះវាពិបាកក្នុងការគេងមួយកន្លែង ឬជ្រើសរើសទីតាំងគេងដែលស្រួលណាស់។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើម្តាយមានផ្ទៃពោះ មានបញ្ហាក្នុងការគេងមិនលក់អមដោយចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា ឬឆាប់ខឹង វាអាចជាសញ្ញាបង្ហាញថា ទារកមានសញ្ញាមិនប្រក្រតី ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម