មកដឹងពីរបៀបឆុងម្សៅទឹកគោដល់ទារកដែលអ្នកម្តាយថ្មីថ្មោង ចៀសវាសក្រឡុកយកៗ

  • 2021-10-30 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកគួរបន្ថែមទឹកដោះគោមុន ឬទឹកមុន? នេះជាចម្ងល់របស់អ្នកម្តាយថ្មីថ្មោង ព្រោះការឆុងទឹកដោះគោសម្រាប់កូនតូចរបស់អ្នកគឺជាកិច្ចការងាយស្រួលបើគិតទៅ។ ប៉ុន្តែវាត្រូវការឱ្យអ្នកម្តាយយល់ដឹងពីរបៀបឆុង និងលាយម្សៅទឹកដោះ ដើម្បីជួយកូនមានសុខភាពល្អ ឆ្លាតវៃ និងលូតកម្ពស់ត្រឹមត្រូវ។

១.គួរប្រើទឹកមុន បន្ទាប់មកទើបដាក់ម្សៅដោះគោតាមក្រោយ

ដើម្បីរៀបចំទឹកដោះគោឱ្យបានត្រឹមត្រូវ អ្នកគួរតែដាក់ទឹកចូលទៅក្នុងដបទឹកដោះគោសម្រាប់ឲ្យទារកមិម បន្ទាប់មកចាំដាក់ម្សៅទឹកដោះគោចូល។ ព្រោះប្រសិនបើអ្នកម៉ាក់ដាក់ម្សៅទឹកដោះគោមុន នោះទឹកដោះគោនឹងស្រូបយកបរិមាណទឹក ដែលធ្វើឱ្យអតុល្យភាពសមាមាត្រនៃអាចឲ្យទឹកដោះគោ កកដុំពិបាករំលាយបញ្ចូលគ្នា ដែលអាចឲ្យកម្រិតម្សៅក្រាស់មិនស្មើគ្នា ប៉ះពាល់ដល់ពោះវៀនទារកនៅពេលក្រឡុកយូរពេក វានឹងបាត់បង់សារធាតុចិញ្ចឹមក្នុងម្សៅទឹកដោះគោ។

២.បញ្ហានៃការឆុងម្សៅទឹកដោះគោមិនគួរក្រាស់ពេក ឬស្តើងពេក

ឪពុកម្តាយជាច្រើនគិតថាវាល្អ នៅពេលឆុងដាក់ម្សៅទឺកគោលើស ឬក្រាស់ព្រោះដោយគិតក្នុងម្សៅទឹកដោះមានសារធាតុចិញ្ចឹមច្រើននឹងលូតលាស់លឿន ទើបចង់ដាក់ក្រាស់ៗនៅពេលឆុងឲ្យទារក។ អ្នកអាចភ្លេចគិតពីបរិមាណទឹកដោះគោ ដែលបានណែនាំនៅលើប្រអប់ ឬកំប៉ុងទឹកដោះគោ អ្នកជំនាញបានណៃនាំយ៉ាងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់។ អ្នកម៉ាក់គួរដឹងរង្វាស់ទឹក និងម្សៅទឹកដោះគោត្រូវសមាមាត្រគ្នា ទើបសមស្របបំផុតសម្រាប់ទារកទទួលទានមិនបង្កគ្រោះថ្នាក់។ ម្សៅទឹកដោះគោដែលក្រាស់ពេកមិនអំណោយផលដល់ការស្រូប និងការរំលាយអាហាររបស់ទារក ផ្ទុយទៅវិញអាចបំផ្លាញមុខងាររំលាយអាហាររបស់ទារក បើអ្នកម៉ាក់ធ្វេសប្រហែស។

៣.យកចិត្តទុកដាក់លើសីតុណ្ហភាពរបស់ទឹកសម្រាប់ឆុង បចេ្ចកវិទ្យាកាន់តែទំនើបនិងទាន់សម័យពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអ្នកម៉ាក់ខ្ជិលក្នុងការបំបៅទារក ដោយជ្រើសរើសម្សៅទឹកដោះគោមកជំនួសការបំបៅដោយថែមទាំងឆុងជាមួយទឹកបរិសុទ្ធស្រាប់ក្នុងដបដោយមិនដាំ។ គំនិតរបស់មនុស្សជំនាន់ថ្មីវាមិនមែនមិនល្អទេ ប៉ុន្តែតាមការណែនាំរបស់គ្រូពេទ្យជំនាញគឺការឆុងទឹកដោះគោទារក គឺទឹកឆ្អិន ទឹកគ្មានមេរោគ ទឹកដាំពុះរួចទុកឲ្យទឹកនៅអ៊ុនៗចាំឆុងជារឿងល្អបំផុតដែលអ្នកម៉ាក់គួរជ្រើសរើស។ ដោយវាជួយឲ្យម្សៅទឹកដោះគោរលាយបានល្អ ហើយអ្វីដែលពិសេសនោះគឺជួយសម្រួលដល់ការរំលាយអាហាររបស់ទារកបានល្អមិនប៉ះពាល់ដល់ពោះវៀន ឬកូនផឹកទៅមិនសូវជួបបញ្ហាក្តៀនលាមកនោះទេ។

៤.មិនគួរលាយម្សៅទឹកដោះគោ ជាមួយទឹកផ្លែឈើទេ

មានមនុស្សជាច្រើន មានទម្លាប់លាយម្សៅទឹកដោះគោជាមួយទឹកផ្លែឈើ ជាមធ្យោបាយបន្ថែមប្រភពវីតាមីនសម្រាប់ទារក។ តែអ្នកប៉ាម៉ាក់មិនដឹងថាកំហុសទាំំងនេះ ដូចជា៖ ផ្លែក្រូចពោធិសាត់ ក្រូចឆ្មា ក្រូចថ្លុង និងផ្លែស្វាយ។ លើសពីនេះទៅទៀតនៅពេលដែលទឹកដោះគោត្រូវបានលាយបញ្ចូលគ្នាតាមវិធីខាងលើ នឹងបង្កឲ្យប្រូតេអ៊ីននៅក្នុងទឹកដោះគោនឹងធ្លាក់ចុះ ដែលបណ្តាលឱ្យ កុមារហើមពោះ ពិបាកក្នុងការរំលាយអាហារ ឬរាគរួសបានយ៉ាងងាយ។

៥.សម្រាប់ការផ្តល់ទឹកដោះគោដល់ទារកទទួលទានបានល្អនិងត្រឹមត្រូវ

វេជ្ជបណ្ឌិតក៏បានផ្តល់ដំបូន្មានថាការបំបៅកូនដោយទឹកដោះម្តាយវា ជារឿងមួយដែលត្រឹមត្រូវ និងល្អបំផុត សម្រាប់ទារកដែលទើបនឹងកើត។ តែក៏អាស្រ័យលើតម្រូវការ ហើយមិនគួរបង្ខំឡើយបើសិនជាអ្នកម៉ាក់មួយចំនួនមិនមានពេលគ្រប់គ្រាន់ ដើម្បីបំបៅកូនដោយដោះ។ អ្នកអាចជំនួសជាមួយម្សៅទឹកដោះបានដូចគ្នា។ ព្រោះអ្នកម៉ាក់មួយចំនួនអាចមានបញ្ហាសុខភាព ឬចេញប្រកបការងារមិនមានពេលបំបៅកូនផ្ទាល់ ក្រៅពីនេះអ្នកម្ដាយក៏ត្រូវយកចិត្តទុកដាក់ចំពោះបរិមាណទឹកដោះគោ និងពេលវេលាក្នុងការបំបៅទារកផងដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម