ប្រកាន់ទម្លាប់ទាំងនេះបានក្នុងឱកាសបុណ្យភ្ជុំ អាចកាត់ស៊យ នាំលាភមកដល់ខ្លួនឯង និងគ្រួសារ

  • 2021-09-17 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យសំខាន់មួយសម្រាប់ប្រជាជនកម្ពុជាមិនថានៅក្នុងស្រុក ឬ ក្រៅស្រុកនោះទេ។ ទម្លាប់សាមញ្ញ តែសំខាន់ ៣ យ៉ាងនេះត្រូវតែយកចិត្តទុកដាក់ដាច់ខាត ក្នុងកំឡុងពេល ១៥ ថ្ងៃនៃការកាន់បិណ្ឌនេះ៖

១. តំណមក្នុងការជេរស្ដីកូនចៅ

សិរិសួស្ដីមានសារៈសំខាន់ណាស់ក្នុងកិច្ចចាប់ផ្ដើមនៃការប្រារព្ធពិធីបុណ្យមិនថាតូច ឬ ធំនោះទេ។ ការដែលប្រមូលផ្ដុំអារម្មណ៏ល្អៗ​ និង ភាពវិជ្ជមាននៅក្នុងកំឡុងពេលនេះមានសារៈសំខាន់ ជាពិសេសវាអាចនឹងផ្សារភ្ជាប់ទៅនៅជំនឿខ្មែរបុរាណទាក់ទិនទៅនឹងការធ្វើបុណ្យសន្សំកុសលនេះតែម្ដង។ ការតាំងចិត្តអោយស្មោះសរ មានមិនមានភាពក្រេវក្រោធអាចជា ការជឿជាក់មួយដែលថាបុណ្យកុសលដែលខំធ្វើទាំងប៉ុន្មាននោះ នឹង ត្រូវបានចែករំលែកទៅដល់បុព្វការីជន សាច់ញាតិដែលបានចែកឋាន្តទៅកាន់លោកខាងមុខ។

២. កុំភ្លេចព្រះរស់នៅក្នុងផ្ទះ

ការធ្វើបុណ្យដាក់ទាននៅតាមទីវត្ដអារាម អាចនឹងប្រពៃណីទំនៀមទម្លាប់សំខាន់បំផុតហើយនៅក្នុងបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។ តែយ៉ាងណាមិញ ទន្ទឹមនឹងការគិតគូរដល់បងប្អូនសាច់ញាតិដែលបានចែកឋាន្តទៅ កូនចៅក៏ត្រូវតែមិនភ្លេចធ្វើបុណ្យជាមួយនឹង ឪពុកម្ដាយ មាមីងរបស់ខ្លួននោះទេ ព្រះរស់នៅក្នុងផ្ទះនេះហើយដែលកូនៗ ចៅៗ ត្រូវតែគិតគូរដំបូងបំផុតមុន ពេលចែករំលែកទាន និង សន្សំបុណ្យកុសលនៅខាងក្រៅ។

៣. ត្រូវប្រុងប្រយ័ត្នពីរណ្ដាប់សម្រាប់សែនព្រេន

មានប្រជាជនខ្មែរមួយចំនួនធំ តែងតែមានទម្លាប់ក្នុងការសែនព្រេនដល់ជីដូន ជីតា និង ទេវតារក្សាទីកន្លែងដែលខ្លួនស្នាក់នៅមុនពេលចេញទៅធ្វើបុណ្យនៅខាងក្រៅ។ សម្រាប់ទម្លាប់មួយនេះវិញ អ្នកត្រូវតែប្រាកដថាត្រូវតែធ្វើទៅអោយត្រូវតាមក្បួនខ្នាត ជាពិសេសហាមផ្ដាច់ក្នុងការសែនព្រេនរណ្ដាប់ដែលត្រូវបានហាមប្រាមក្នុងការដាក់ជាសំណែនដូចជា ផ្លែសៅម៉ៅ មង្ឃុតជាដើម។

ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា៕

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម