កំពូល​តារា​ប្រុស​ស្រី​កូរ៉េ​ដែល​ប្រើ​កាត​ធនាគារ​ខ្មៅ​​មានឥទ្ធិពល​បំផុត

  • 2021-09-15 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​អាច​ទទួល​បាន​ឯកសិទ្ធិ​ប្រើ​កាត​ធនាគារ​ដែល​មាន​ពណ៌​ខ្មៅ​នេះ អតិថិជន​ត្រូវ​មាន​លុយ​ក្នុង​គណនី​រាប់​សិប​លាន​ដុល្លារ​ និង​ត្រូវ​ចាយ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ។

កាល​ពី​ថ្ងៃ​​ទី ១១ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver ​បាន​រាយការណ៍​ថា តារា​កូរ៉េ​លំដាប់ A ជា​ច្រើន​រូប​កំពុង​ប្រើ​កាត​ធនាគារ​ពណ៌​ខ្មៅ​ដែល​ជា​កាត​​ប្រើ​សម្រាប់​តែ​អតិថិជន​លំដាប់ VVIP តែ​ប៉ុណ្ណោះ។ តាម​រយៈ​ការ​ប្រើ​កាត​នេះ សិល្បករ​កូរ៉េ​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​មាន​ជីវភាព​អភិជន​ជាង​មិត្ត​រួម​ការងារ​ដទៃ​ទៀត។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​កាត​នេះ អតិថិជន​របស់​ធនាគារ​ត្រូវ​មាន​លុយ​តម្កល់​នៅ​ក្នុង​គណនី​យ៉ាង​តិច ១៦​លាន​ដុល្លារ ហើយ​សាច់​ចាយ​ប្រចាំ​ឆ្នាំ​យ៉ាង​តិច​ត្រូវ​អស់ ១២​ម៉ឺន​ដុល្លារ។ តាម​រយៈ​កាត​នេះ អតិថិជន​របស់​ពួក​គេ​ក៏​ទទួល​បាន​ឯកសិទ្ធិ​ជា​ច្រើន​ដូច​ជា កក់​សណ្ឋាគារ រមណីយដ្ឋាន​លំដាប់​ខ្ពស់ និង​សំបុត្រ​យន្តហោះ​​ជា​ដើម។ កាត​ធនាគារ​ពណ៌​ខ្មៅ​ភាគ​ច្រើន​​ជាប្រភេទ The Black Hyundai Card, Samsung Card’s Raume O, Hana Card’s Club 1 និង KB Kookmin Card’s Tantum។ សម្រាប់​កាត​នីមួយ​ៗ គឺ​មាន​អតិ​ថិជន​ត្រឹម​តែ​៩៩៩៩​នាក់​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​បាន។ ខាង​ក្រោម​នេះ​គឺ​​ជា​សិល្បករ​កូរ៉េ​ដែល​មាន​កាត​ធនាគារ​ពណ៌​ខ្មៅ៖

១. G-Dragon

២. Taeyang

៣. TOP

៤. Suho

៥. Taeyeon

៦. Jung Kook

៧. Jin

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម