Rosé ស្នាក់នៅបន្ទប់សណ្ឋាគារតម្លៃ ១៩០០០ដុល្លារ ក្នុងមួយយប់
- 2021-09-15 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rosé ស្នាក់នៅបន្ទប់សណ្ឋាគារតម្លៃ ១៩០០០ដុល្លារ ក្នុងមួយយប់
កន្លែងស្នាក់នៅ នៅក្នុងដំណើរកម្សាន្តកាលពីពេលថ្មីៗនេះរបស់តារាចម្រៀងស្រីជួរមុខកូរ៉េ Rosé ទទួលបានការចាប់អារម្មណ៍ជាខ្លាំងព្រោះមានតម្លៃខ្ពស់ជាលំដាប់។
កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Wikitree បានរាយការណ៍ពីតម្លៃបន្ទប់សណ្ឋាគារដែលកំពូលតារាចម្រៀងស្រីកូរ៉េ Rosé ស្នាក់នៅសម្រាប់ដំណើរកម្សាន្តរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមនោះដែរ កាលពីថ្ងៃទី ១២ ខែកញ្ញាមុននេះ ម្ចាស់បទ On The Ground បានបង្ហោះកម្រងរូបភាពពីដំណើរកម្សាន្តរបស់ខ្លួន។ ប្រភពខាងលើបានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានផ្ដិតបាននៅរមណីយដ្ឋាន Paradise City ដែលស្ថិតនៅក្រុង Incheon ប្រទេសកូរ៉េ។ ទស្សនិកជនជាច្រើនបានសម្ដែងការចាប់អារម្មណ៍ចំពោះការរចនាដ៏ស៊ីវិល័យនៃសណ្ឋាគារនេះ។
Wikitree បានឲ្យដឹងថា ស្រីស្អាតអាយុ ២៤ឆ្នាំ ជ្រើសរើសស្នាក់នៅក្នុងភូមិគ្រឹះមួយនៅក្នុងរមណីយដ្ឋាននេះ ដែលមានទំហំ ៩០០ម៉ែត្រការ៉េរួមទាំងមានអាងហែលទឹកផ្ទាល់ខ្លួនផងដែរ។ សម្រាប់តម្លៃស្នាក់នៅវិញគឺមានតម្លៃ ១៨៧០០ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់។ មុនការមកដល់របស់សមាជិកក្រុមចម្រៀង BLACKPINK ក៏ធ្លាប់មានវត្តមានរបស់តារាចម្រៀងប្រុស Taeyang និងប្រពន្ធដែលជាតារាសម្ដែងស្រី Min Hyo Rin មកលំហែរនៅទីនេះផងដែរ៕