អ្នកម៉ាក់គួរឲ្យកូនៗញ៉ាំអាហារ ៤មុខនេះ ជួយកុមារលូតកម្ពស់បានល្អដូចតារាម៉ូដែល

  • 2021-10-30 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ាម៉ាក់សម័យថ្មី គឺតែងគិតគូរជានិច្ចចំពោះចំណីអាហាររបស់កូនៗពូកគេ ទាំងការអភិវិឌ្ឍខួរក្បាលឆ្លាតវៃ និងការលូតកម្ពស់បានល្អពេលធំឡើងឲ្យមានរូបរាងស្អាតខ្ពស់ស្រលះ។ ដោយពេលខ្លះអ្នកម៉ាក់បានចំណាយលុយជាច្រើនដើម្បីទិញថ្នាំវិតាមីនសម្រាប់កូនទទួលបានលូតកម្ពស់ថែមទៀតផង។ សម្រាប់ការធ្វើបែបនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែប៉ាម៉ាកគួរដឹងថាមាឱសថមួយចំនួន បើមិនបានពិភាក្សាជាមយគ្រូពេទ្យជំនាញ មិនអាចចេះតែទិញឲ្យកូនៗញាំឡើយ វានាំឲ្យប៉ះពាល់ដល់សុខភាព។

សូមណែនាំភេសជ្ជៈដែលមានក្នុងផ្លែឈើធម្មជាតិខាងក្រោមនេះ សំបូរជាតិកាល់ស្យូមខ្ពស់ ដើម្បីជួយឱ្យកូនរបស់អ្នកលូតលាស់កម្ពស់បានល្អ និងមានរាងខ្ពស់ស្រលះ ដោយមិនចាំបាច់ប្រើឱសថជំនួយបន្ថែម៖

ទឹកដោះគោស្រស់

ក្នុងចំណោមភេសជ្ជៈទាំងអស់ ទឹកដោះគោស្រស់ គឺជាភេសជ្ជៈលេខ១ ដែល មិនអាចខ្វះបានក្នុងការជ្រើសទទួលទានសម្រាប់មនុស្សគ្រប់វ័យ។ ប្រសិនបើអ្នកមានបំណងចង់ឱ្យកម្ពស់កូនរបស់អ្នកប្រសើរឡើង គួរជំរុញឲ្យពួកគេទទួលទានទឹកដោះគោ។ លើសពីនេះទឹកដោះគោក៏មានសារធាតុជាច្រើន ដែលចាំបាច់សម្រាប់រាងកាយ ដើម្បីជួយបំពេញសារធាតុចិញ្ចឹមជាពិសេសសម្រាប់ប្រព័ន្ធឆ្អឹង និងសន្លាក់។

ទឹកសណ្ដែក

នៅក្នុងសមាសភាពអាហារូបត្ថម្ភទឹកសណ្តែកសៀងជាភេសជ្ជៈដែលត្រូវបានអ្នកជំនាញណែនាំឱ្យបញ្ចូលក្នុងបញ្ជីមុខម្ហូបដើម្បីបង្កើនកម្ពស់កុមារយ៉ាងមានប្រសិទ្ធភាពបំផុត។ទឹកសណ្តែកសៀងសម្បូរទៅដោយជាតិកាល់ស្យូមនិងប្រូតេអ៊ីនច្រើនមុខមិនត្រឹមតែជួយថល់ការលូតកម្ពស់របស់ក្មេងតែអាចជួយកុមារបន្ថែមនូវសារធាតុចិញ្ចឹមដើម្បីជួយឱ្យរាងកាយរបស់ពួកគេបង្កើនភាពនិងមានសុខភាពល្អជៀសពីជំងឺទូទៅជាច្រើន។

ទឹកផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីផ្ទុកទៅដោយវីតាមីន C ច្រើន។ នៅពេលអ្នកម្តាយជ្រើសទឹកផ្លែស្ត្របឺរីដល់ទារកទទួលទានវានឹងជួយរាងកាយទារកបន្ថែមបាននូវវីតាមីន C និងជាតិកាល់ស្យូម ដើម្បីជួយឱ្យទារកលូតលាស់ឆ្អឹងនិងកម្ពស់បានល្អ។ ជាពិសេសទឹកផ្លែស្ត្របឺរីពិតជាមានរសជាតិឆ្ងាញ់ និងជួយសម្រស់ស្រស់ស្អាតផងដែរ។

ទឹកក្រូចពោធិសាត់ និងទឹកក្រូចថ្លុង

ទឹកក្រូចពោធិសាត់ និងក្រូចថ្លុងមានលក្ខណៈប្រហាក់ប្រហែលនឹងផ្លែស្ត្របឺរីដែរ ព្រោះសម្បូរទៅដោយវីតាមីន C ដែលជួយកុមារពង្រឹងការលូតលាស់រាងកាយរបស់ពួកបានល្អ និង មិនងាយផ្តាសាយ។ លើសពីនេះទឹកក្រូចពោធិសាត់ និងក្រូចថ្លុងក៏មានកាល់ស្យូមល្អជាច្រើន ជួយបង្កើនការលូតកម្ពស់បានលឿន។ លើសពីនេះទឹកផ្លែឈើដែលសំបូរជាតិកាល់ស្យូមទាំងនេះក៏ជួយឱ្យកូនរបស់អ្នកមានសុខភាពល្អ និងការពារជំងឺជាច្រើនផងដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម