គន្លឹះក្នុងការថែទាំំទងផ្ចិតទារកទើបកើតឲ្យបានត្រឹមត្រូវនៅផ្ទះដោយសុវត្ថិភាពមិនងាយដំបៅ

  • 2021-10-31 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកម៉ាក់ទាំងឡាយគួរថែរក្សាតំបន់ផ្ចិតររបស់ទារកទើបកើត ដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន័បំផុត ដើម្បីចៀសវាងការឆ្លងមេរោគដល់ទារក។ ខាងក្រោមជាគន្លឹះល្អៗក្នុងការថែទាំំទងផ្ចិតទារកឲ្យបានត្រឹមត្រូវ និងមិនមានគ្រោះថ្នាក់ដល់ទារក៖

១.សម្អាតតំបន់ផ្ចិតរបស់ទារកថ្នមៗ

ក្រោយពេលសម្រាលទងផ្ចិតរបស់ទារក ត្រូវបានពេទ្យកៀបរក្សាទងផ្ចិតអោយឲ្យក្រៀមស្អាតងាយអ្នកម្តាយយកទៅថែទាំនៅផ្ទះ។ តែនៅពេលម្តាយសម្អាតតំបន់ផ្ចិតរបស់ទារក ម្តាយគួរតែយកចិត្តទុកដាក់ចំពោះការថែទាំដោយថ្នមៗ និងស្រាលដៃ កុំបង្ខំ ឬធ្វើឱ្យទារកឈឺចាប់។ ដោយសារតែតំបន់ផ្ចិតមានភាពរសើបខ្លាំង សូម្បីតែមុខរបួសតូច មួយអាចបណ្តាលឱ្យបាក់តេរីចូលក្នុងខ្លួនទារក ឬដាច់រលាត់បាន ងាយក្លាយជាដំបៅជាដើម។

២.ប្រយ័ត្នពេលងូតទឹកឱ្យកូន

ជាមួយទារកនៅពេលដែលទងផ្ចិតមិនទាន់ក្រៀមជ្រុះ ដាច់ធ្លាក់ ដោយខ្លួនឯង អ្នកម្តាយត្រូវប្រយ័ត្នប្រយែងបំផុតនៅពេលងូតទឹកឱ្យទារក។ ក្នុងអំឡុងពេលងូតម្តាយគួរចៀសវាងកុំអោយទងផ្ចិតត្រាំក្នុងទឹកយូរពេក។ លើសពីនេះម្តាយក៏ត្រូវផ្លាស់ប្តូរបង់រុំជាប្រចាំដើម្បីរក្សាតំបន់ផ្ចិតរបស់ទារកឱ្យមានសុវត្ថិភាព និងអនាម័យពីបាក់តេរី។​ នៅពេលងូតទឹករួចផ្ចិតនឹងសើម សូមយកសំឡីអនាម័យ ឬកន្សែងស្ងួតជូតឲ្យស្អាត ទុកឲ្យស្ងួតៗ ការពារបាត់តេរីឆ្លងអាចឲ្យទារកគ្រោះថ្នាក់។

៣.យកចិត្តទុកដាក់នៅពេលស្លៀកពាក់ឱ្យទារក

តំបន់ផ្ចិតរបស់ទារកទើបនឹងកើតគឺជាតំបន់ដែលមានភាពរសើបខ្លាំង ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសនៅពេលងូតទឹក និងផ្លាស់ប្តូរសំលៀកបំពាក់អោយកូនរបស់អ្នក។ នៅពេលផ្លាស់ប្តូរសម្លៀកបំពាក់ទារក ម្តាយគួរជៀសវាងដៃធ្ងន់គួរប៉ះផ្ចិតរបស់ទារកដោយថ្នមៗ។ លើសពីនេះអ្នកម្តាយក៏គួរតែជ្រើសរើសសំលៀកបំពាក់រលុងៗ និងមានខ្យល់ដែលមិនតឹងពេកលើផ្ចិតរបស់ទារកនិងងាយស្រួលដោះផ្លាស់ប្តូរ មិនប៉ះតំបន់ទងផ្ជិតរបស់ទារក។

៤.សូមឱ្យទងផ្ចិតជ្រុះធ្លាក់ដាច់តាមធម្មជាតិ

នៅពេលអ្នកថែរក្សាទងផ្ចិតរបស់ទារកទើបនឹងកើត ម្តាយគួរតែទុកឱ្យផ្ចិតធ្លាក់ជ្រុះតាមធម្មជាតិ ហើយមិនគួរប្រញាប់រកវិធីឲ្យណាមួយឲ្យដើម្បីឆាប់ជ្រះ ដោយមិនមានសុវត្ថិភាពនោះទេ។ អាចឲ្យទារកមាន្រោះថ្នាក់បាន។ ទងផ្ចិតរបស់ក្មេងនឹងជ្រុះដោយខ្លួនឯងក្នុងរយៈពេល ១-២ សប្តាហ៍ ហើយបន្ទាប់ពីមួយខែនឹងជាសះស្បើយទៅវិញដោយខ្លួនឯង គ្រាន់តែទាមទារការជូតសម្អាត និងមិនឲ្យសើមត្រាំក្នុងទងផ្ទិត។ ប៉ុន្តែប្រសិនបើក្រោយពេលកំណត់នោះទងផ្ចិតមិនទាន់ជ្រុះ ឬឃើញសញ្ញាមិនប្រក្រតីនៅទីតាំងទងផ្ចិតដូចជា៖ ហូរឈាម ហូរទឹកពណ៌លឿង សូមនាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យនិងផ្តល់ដំបូន្មាន ឬការព្យាបាលត្រឹមត្រូវទាន់ពេលវេលា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម