Hwasa រងការរិះគន់ព្រោះបង្ហាញផ្ទះរាប់លានដុល្លារ ខណៈប្រជាជនកូរ៉េត្អូញលែងមានសមត្ថភាពទិញផ្ទះ
- 2021-09-13 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hwasa រងការរិះគន់ព្រោះបង្ហាញផ្ទះរាប់លានដុល្លារ ខណៈប្រជាជនកូរ៉េត្អូញលែងមានសមត្ថភាពទិញផ្ទះ
តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Hwasa ត្រូវទស្សនិកជនវាយតម្លៃថា បង្ហាញផ្ទះមិនត្រូវពេលវេលា ខណៈតម្លៃអចលនទ្រព្យនៅកូរ៉េឡើងខ្លាំងពេក ធ្វើឲ្យប្រជនជនធម្មតាលែងមានសង្ឃឹមថាទិញបាន។
មុននេះបន្តិច បណ្ដាញព័ត៌មាន Naver បានរាយការណ៍ថា កម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះ I Live Alone របស់ប៉ុស្តិ៍ MBC កំពុងតែក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីទស្សនិកជន។ មូលហេតុនៃការមិនពេញចិត្តគឺបណ្ដាលមកពីសមាជិកក្នុងកម្មវិធី ដែលពិសេសគឺសិល្បករ៣ដួងរួមមាន តារាចម្រៀង Hwasa និងតារាកំប្លែង Jeon Hyun Moo និង Park Na Nae។
នៅក្នុងកម្មវធី តារាកំប្លែងប្រុស Jeon Hyun Moo បង្ហាញផ្ទះទំហំ ១៥៦ម៉ែត្រការ៉េ មានតម្លៃ ៣.៩លានដុល្លារ។ រីឯតារាកំប្លែងស្រី Park Na Rae បង្ហាញផ្ទះទំហំ ៥៥១ ម៉ែត្រការ៉េ តម្លៃ៤.៨លានដុល្លារ។
សម្រាប់សមាជិកក្រុមចម្រៀង MAMAMOO Hwasa វិញ នៅពេលចូលលេងក្នុងកម្មវិធីខាងលើ ក៏បានបង្ហាញពីភូមិគ្រឹះទើបទិញថ្មីរបស់ខ្លួន ដែលមានតម្លៃ ២.៦លានដុល្លារ។ កម្មវិធីចាប់ផ្ដើមត្រូវគេរិះគន់ខ្លាំងនៅពេល Key ក្រុម Shinee បានប្រាប់ទៅកាន់សមាជិកដទៃក្នុងកម្មវិធីថា លោកមិនដឹងឡើយថានៅក្នុងផ្ទះខ្លួនមានបន្ទប់ចំនួនប៉ុន្មាន ព្រោះមានច្រើនបន្ទប់ពេក។
ការរិះគន់នេះត្រូវបានធ្វើឡើង នៅពេលទិន្នន័យបង្ហាញថា ឆ្នាំ២០២១នេះ ទីផ្សារអចលនទ្រព្យកូរ៉េបានឡើងដល់កំពូល ដោយបើធៀបនឹងឆ្នាំ២០១៧ គឺកើនឡើងដល់ទៅ៥០%។ ក្រោយពេលឃើញទិន្នន័យបែបនេះ មនុស្សជាច្រើនបានបញ្ចេញមតិថាពួកគេអស់សង្ឃឹមក្នុងការទិញផ្ទះហើយ ព្រោះជាមធ្យម ផ្ទះនៅទីក្រុងសេអ៊ូលនៅពេលនេះមានតម្លៃប្រមាណ ១លានដុល្លារ។ ដូចនេះហើយ ទោះបីជាប្រឹងរកមួយជីវិតក៏រកទិញផ្ទះមិនបានហើយ។ អាស្រ័យហេតុនេះ ការដែលតារាវ័យក្មេងមានលទ្ធភាពទិញផ្ទះច្រើនខ្នងបានធ្វើឲ្យពួកគេត្រូវគេថាបង្ហាញចំពេលមិនស័ក្ដិសម ត្បិតរយៈពេលនេះដោយសារតែជំងឺកូវីដ១៩បានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ចំណូល៕