Wang Yi Bo និង Xiao Zhanជាប់​ជា​តារា​មាន​ប្រវត្តិ​ល្អ​ហួសដល់​ថ្នាក់​អ្នក​ប្រមាញ់​រូប​ចង់​ខឹង​ព្រោះ​ឆ្មក់​អ្វី​មិន​បាន

  • 2021-08-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​សិល្បករ​មាន​ប្រវត្តិរូប​ល្អ​ឥត​ខ្ចោះ​ខ្លាំង​ពេក ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន ក៏​ដួច​ជា​ក្រុម​អ្នក​ប្រមាញ់​រូប ធ្វើ​ការ​ហត់​ខ្លាំង តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។ វិស័យ​សិល្បៈ​ចិន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិស័យ​សិល្បៈ​ដ៏​ធំ​មួយ​នៅ​អាស៊ី​ ក៏​ដូច​ជា​ពិភពលោក ដូច​នេះ​ហើយ ព័ត៌មាន​ក៏​ដូច​ជា​រឿង​អាស្រូវ​របស់​តារា​ប្រទេស​នេះ ​ក៏​ច្រើន​មិន​ស្ទើរ​ដូច​គ្នា។

អាច​និយាយ​បាន​ថា ថ្ងៃ​ណា​ក៏​​មាន​រឿង​អាស្រូវ​របស់​សិល្បករ​ត្រូវ​បាន​ទម្លាយ​ចេញ​ក្រៅ​ដែរ។ យ៉ាងណាក្ដី មុន​នេះ​បន្តិច​ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា មាន​តារ​ប្រុស​២​ដួង​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រមាញ់​រូប ហត់ និង​ខឹង​ជា​ខ្លាំង ដោយ​សារ​តែ​តាម​រាប់​ខែ តែ​មិនទទួល​បាន​ផល​អ្វី​ទាំង​អស់។ កំពូល​តារា​ទាំង​២​ដួង​នេះ​គឺ​ប្រុស​ស្អាត Xiao Zhan និង Wang Yi Bo។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រមាញ់​រួប​របស់​បណ្ដាញ​​ព័ត៌មាន​រាប់​មិន​អស់ បាន​ចំណាយ​កម្លាំង​ញើស​ឈាម​ដើម្បី​ដើរ​តាម​ កំពូល​តារា​ទាំង​២​តែ​លទ្ធផល​ទទួល​មក​វិញ​គឺ​សូន្យ​តែ​ម្ដង។

សម្រាប់​តួ​រឿង The Oath of Love អ្នក​ប្រមាញ់​រូប​របស់​ iFeng បាន​ឲ្យ​ដឹង​ថា លោក​ក្រៅ​ពី​ទៅ​ទីតាំង​ថត គឺ​ត្រលប់​មក​ផ្ទះ​សម្រាក​ភ្លាម ត្បិត​ការងារ​ហត់​ខ្លាំង​ពេក ធ្វើ​ឲ្យ​លោក​មិន​មាន​ពេល​ធ្វើ​អ្វី​ផ្សេង​ឡើយ។ រីឯ​តួ​រឿង The Legend of Fei ក្រៅ​ពី​ថត​រឿង គឺ​ចំណាយ​ថែម​ពេល​ដើម្បី​ហាត់​រាំ ព្រោះ​លោក​ក៏​ទទួល​កម្មវិធី​រាំ​ជា​ច្រើន​ដែរ ហើយ​សូម្បី​តែ​ជួបជុំ​មិត្តភ័ក្ដិ​ក៏​គ្មាន​ផង​ កុំ​ថា​ឡើយ​រក​រឿង​អាស្រូវ​អ្វី​ក្រៅ​ពី​នេះ៕

ប្រភព៖ tinmoi.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម