ធ្វើរឿងទាំង ៥ យ៉ាងនេះជាប្រចាំធានាថាអ្នកនឹងចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង

  • 2021-08-23 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រឡាញ់ខ្លួនឯងអាចជារឿងមួយដែលពិបាកបំផុត តែវាក៏ជារឿងសំខាន់បំផុតផងដែលសម្រាប់មនុស្សម្នាក់ៗដែលត្រូវធ្វើ។ នៅពេលដែលអ្នកផ្តោតទៅលើការយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង និងការអាណិតអាសូរខ្លួនឯង វាប្រសើរជាជាងការព្យាយាមធ្វើវាដើម្បីឲ្យអ្នកដទៃមកស្រឡាញ់អ្នក។ មនុស្សដែលស្រឡាញ់រាប់អានអ្នកពិតនឹងបង្កើតការគោរពឲ្យតម្លៃមកកាន់អ្នក និងសម្រាប់ពួកគេដែលវាអាចបង្កើតទំនាក់ទំនងប្រកបដោយសុភមង្គលល្អនឹងភាពរីករាយជាមួយគ្នា។

ផ្ទុយទៅវិញការផ្គាប់ចិត្តមនុស្សដទៃបានន័យថាអ្នកកំពុងតែចាញ់ប្រៀបគេហើយ។ មនុស្សជាច្រើនយល់ថាវាងាយស្រួលក្នុងការស្រឡាញ់អ្នកដទៃជាជាងស្រលាញ់ខ្លួនឯង ពេលខ្លះអ្នកពិតជាបានធ្វើបាបចិត្ត និងមានភាពលំអៀងចំពោះខ្លួនឯង។ ប៉ុន្តែដល់ពេលដែលត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះខ្លួនឯង ព្យាបាលខ្លួនឯងដោយក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបានហើយ។

ដូច្នេះមកអនុវត្តតាមវិធីទាំង ៥ ខាងក្រោមនេះដើម្បីធានាថាអ្នកនឹងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើងជាងអ្នកណាទាំងអស់៖

១. ការស្គាល់ខ្លួនឯងគឺជារឿងសំខាន់ណាស់ ប្រសិនបើអ្នកមិនដឹងថាអ្នកជានរណានោះទេវាពិបាកក្នុងការស្រលាញ់ខ្លួនឯង

២. កុំធ្វើការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ពីព្រោះគ្មានអ្នកណាល្អជាងអ្នកណាឬអាក្រក់ជាងអ្នកណាឡើយ

៣. រៀនអភ័យទោសឲ្យខ្លួនឯងចំពោះកំហុសដែលបានធ្វើ ពីព្រោះអ្នកណាៗក៏ធ្លាប់បានបង្កើតកំហុសដែរ

៤. ទទួលស្គាល់ថាមានមនុស្សមួយចំនួននឹងមិនចូលចិត្តអ្នកទេគឺមានអ្នកស្អប់ ហើយនឹងអ្នកស្រឡាញ់អ្នក

៥. ហើយនឹងការការរៀនក្រោកឈរតតាំងដើម្បីខ្លួនឯង ការថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តឲ្យបានដិតដល់

ពេលខ្លះការស្រឡាញ់ខ្លួនឯងមានន័យថាអ្នកត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយប្រភេទមនុស្សដែលធ្វើបាបអ្នក ឬអតចរឹតមិនល្អ និងប្រភេទមនុស្សគេងចំណេញជាដើម។ អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានទឹកចិត្តល្អ និងការគោរពឲ្យតម្លៃអ្នកដូចជាអ្នកកំពុងធ្វើទៅកាន់ពួកគេដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម