ល្អទាំងសុខភាព និងសម្រស់! គុណសម្បត្តិផ្លែមៀនច្រើនយ៉ាង លើសពីផ្លែឈើដែលអ្នកធ្លាប់ដឹង

  • 2021-08-17 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្លែ​មៀន​មិន​ត្រឹម​តែ​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ក្រអូប​ឆ្ងាញ់​នោះ​ទេ ​ប៉ុន្តែ​វា​ក៏​​មាន​គុណ​សម្បត្តិ​ច្រើន​សម្រាប់​សុខភាព ​​សម្រស់​ផង​ដែរ។

១. ជួយ​ស្បែក​ឲ្យ​ស្រស់​ភ្លឺ​ថ្លា

​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​​ដោយ​វីតាមីន C ​កាក​សសៃ និង​ប្រូតេអ៊ីន​ដែល​ល្អ​ចំពោះ​រាង​កាយ ជួយ​​ផ្តល់​ជីវជាតិ​ដល់​ស្បែក​ពី​ខាង​ក្នុង ព្រម​ទាំង​​ប្រឆាំងសារធាតុ​​អុក​ស៊ីត​កម្ម​យ៉ាង​មាន​ប្រសិទ្ធិភាព។ បន្ថែម​ពី​នេះ ​ផ្លែ​មៀន​ជួយ​​ដល់​​ចរន្ត​ឈាម​ក្នុង​រាង​កាយ និង​កោសិកា​មួយ​ចំនួន​ឲ្យ​​​ដំណើរ​ការ​ល្អ ​ផង​ដែរ។

២. ​ជួយ​ស្បែក​មិន​ឲ្យ​ឆាប់​ជ្រីវ​ជ្រួញ

​ដោយ​សារ​តែ​វា​ផ្ទុក​វីតាមីន​និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដូច្នេះ​វា​ជួយ​ប្រយុទ្ធ​ប្រឆាំង​បាន​ល្អ​​ដើម្បី​បំបាត់​ស្នាម​ជ្រួញ ​និង​ជួយ​បង្កើន​ភាព​ស្រស់​ថ្លា​ដល់​ស្បែក​។នៅ​ពេល​ញ៉ាំ​ផ្លែ​មៀន ​វា​ក៏​បង្កើន​ជាតិ​ដែក​ក្នុង​រាង​កាយ ​មិន​ឲ្យ​ស្លេក​ស្លាំង ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ស្រស់​ស្អាត។ ​

៣. អាច​ធ្វើ​ជាស្រ្កាប់​សម្រាប់​ស្បែក​មុខ​បាន

អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​នៅ​ស្រ្កាប់​មួយ​ប្រភេទ​នេះ។ ​យក​សាច់​មៀន​ចំហុយ​ជាមួយ​ទឹក​១០ ml ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ កូរ​ចូល​គ្នា​ប្រហែល​១០​នាទី រួច​ទុក​ឲ្យ​ត្រជាក់។ ​បន្ទាប់​មក ​យក​សំឡី​មក​ផ្តិត​​យក​ជាតិ​ទឹក​ផ្លែ​មៀន ​មក​ម៉ាស្សា​លើ​ផ្ទៃ​មុខ​ប្រហែល ៥ -​១០ ​នាទី រួច​សឹម​លាង​មុខ​ជាមួយ​ទឹក​ស្អាត។

​វិធី​នេះ​ជួយ​កម្ចាត់​ចោល​នូវ​ភាព​កខ្វក់​ចេញ​ពី​រន្ធ​ញើស ស្បែក​មុខ​ស​បែប​ស៊ី​ជម្ពូ បំបាត់​មុន ​​បំបាត់​កោសិកា​ងាប់​ៗ​នៅ​លើ​មុខ​​ចោល ​និង​​ជួយ​ឲ្យ​ស្បែក​ប្រែ​ជា​ទន់​រលោង។

៤. ​បំបាត់​ក្លិន​ក្លៀក

​អ្នក​អាច​យក​គ្រាប់​​ផ្លែ​មៀន​ចាស់​ៗ​យក​ទៅ​កិន​ជា​ម្សៅ​ឲ្យ​ម៉ត់ រួច​លាយ​ជាមួយ​ទឹក​ខ្មេះ។ ​បន្ទាប់​មក​យក​មក​លាប​​នៅ​បរិវេណ​ក្លៀក ដោយ​ទុក​ឲ្យ​ស្ងួត​សឹម​លាង​ជម្រះ​ទឹក​ចេញ។ ​ប្រើ​រូប​មន្ត​នេះ​ត្រឹម ​២ -​៣ ដង ​នោះ​ក្លៀក​​ដែល​ធ្លាប់​តែ​មាន​​ក្លិន​ប្រែ​​មក​ជា​ក្រអូប​សាយ ​​មិន​ធុំ​ក្លិន​សារ​ម្តង​ទៀត​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម