ហៅឲ្យឈប់ឡាន តែពេលឃើញ Angelina Jolie ប៉ូលិសឃើញស្អាតពេក សុំថតរូបជំនួសវិញ
- 2021-08-11 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហៅឲ្យឈប់ឡាន តែពេលឃើញ Angelina Jolie ប៉ូលិសឃើញស្អាតពេក សុំថតរូបជំនួសវិញ
កម្រងរូបភាពចាស់របស់កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie ត្រូវបានល្បីឡើងវិញ ព្រោះសម្រស់តារាស្រីនេះស្អាតពេក។
ទោះបីជាចូលសិល្បៈជាងម្ភៃឆ្នាំហើយក្ដី តែសម្រស់របស់តារាសម្ដែងស្រីជួរមុខអាមេរិក Angelina Jolie នៅតែមិនផ្លាស់ប្ដូរច្រើន ធ្វើឲ្យអ្នកគាំទ្រមើលមិនភ្លឹកភ្នែក។ ជាក់ស្ដែង សូម្បីតែតែងខ្លួនសាមញ្ញ ក៏ធ្វើឲ្យអ្នកដទៃឈ្លក់វង្វេងបានដែរ។
តាមនោះដែរ មុននេះបន្តិច បណ្ដាញព័ត៌មាន Hollywood Reporter ទើបតែបង្ហោះកម្រងរូបភាពតួរឿង Tomb Raider ឡើងវិញ កាលពីឆ្នាំ ២០១៧។ នៅពេលនោះ Jolie ត្រូវបានប៉ូលិសកាក់ហៅដើម្បីសួរនាំ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ នៅពេលអ្នកម្ដាយកូន៦ទម្លាក់កញ្ចក់ចុះក្រោម បានធ្វើឲ្យប៉ូលិស និយាយអ្វីមិនចេញ បានត្រឹមតែមើល ព្រោះសម្រស់របស់សិល្បការិនីនេះទាក់ទាញខ្លាំងពេក។
ជាលទ្ធផល Angie បានអង្គុយជជែកជាមួយប៉ូលិសនេះមួយសន្ទុះ ហើយមុនពេលចេញទៅ ប៉ូលិសរូបនេះក៏សុំកំពូលតារាសម្ដែងស្រីនេះ ថតរូបអនុស្សាវរីយ៍ផងដែរ។ គួរបញ្ជាក់ផងដែរ នៅពេលនេះ ស្រីស្អាតវ័យ ៤៦ឆ្នាំ កំពុងថតរឿងថ្មីឈ្មោះ Eternal របស់ Studio Marvel ដែលគ្រោងចាក់បញ្ចាំងនៅឆ្នាំក្រោយ៕