គួរតែអរគុណជីវិតដែលប្រគល់៧ យ៉ាងនេះមកអោយ ជួយបង្រៀនអោយអ្នកចាស់ទុំជាងមុន

  • 2021-08-04 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតាទេ​ ជីវិតមនុស្សយើងនេះគេចមិនផុតពីទុក្ខលំបាកនោះទេ តែអ្វីដែលធ្វើអោយមនុស្សជោគជ័យ ឬ បរាជ័យនោះគឺជារបៀបដែលពួកគេជ្រើសររើសយកមកប្រឈមមុខនឹងបញ្ហាទាំងនោះហើយ។ សំណួរដែលអ្នកគួរតែសាកសួរខ្លួនឯងនោះគឺ បើសិនជាបញ្ហាក្នុងជីវិតគេចមិនផុត តើគួរតែប្រឈមមុខនឹងវាបែបណា?

១. ការបាត់បង់មនុស្សជាទីស្រលាញ់

នៅក្នុងកាលៈទេសៈមួយនេះ មិនថាមនុស្សដែលរឹងមាំយ៉ាងណា ក៏ពិបាកនឹងទទួលយកខ្លាំងណាស់ ជាពិសេសបើបុគ្គលនោះអ្នកជាមានគុណ ជាអ្នកផ្ដល់កំណើតអោយអ្នក ផ្ដល់ការចង់ចាំល្អៗយ៉ាងច្រើនរ៉ាប់មិនអស់មកអោយអ្នក ជាមនុស្សដែលតែងតែរងចាំអ្នកទោះជាពិភពលោកទាំងមូលបោះបង់អ្នកក្ដី។ ទោះជាការកាត់ចិត្តអាចនឹងពិបាកមែនពិត ការដែលចង់ចាំថាថ្ងៃនោះអាចនឹងមកដល់ នឹងជួយអោយអ្នកឆ្លៀតឱកាសចំណាយពេលដ៏មានតម្លៃនោះអោយកាន់តែសក្តិសម។

២. មានជម្ងឺប្រចាំកាយ

នៅពេលដែលសុខភាពអ្នកចាប់ផ្ដើមមានបញ្ហា អ្នកអាចនឹងគិតថាមិនអី មិនមានអ្វីធំដុំ ចង់ទៅអោយពេទ្យពិនិត្យដើម្បីអោយកាន់តែស្ងប់ចិត្ត តែពេទ្យលទ្ធផលចេញមក អាចនឹងធ្ងន់ធ្ងរជាងអ្វីដែលអ្នករំពឹងទុក។ ដំណឹងបែបនេះអាចនឹងធ្វើអោយមនុស្សមួយចំនួនធំបាក់ទឹកចិត្ត ហាក់បីដូចជាផ្លូវគ្រប់ច្រកល្ហកត្រូវបានបិទខ្ទប់សម្រាប់ពួកគេ។ ការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះការតាមដានដឹងទាន់ពេលបែបនេះអាចជួយអោយអ្នកកាន់តែឆាប់ជាសះស្បើយបានយ៉ាងឆាប់រហ័ស ព្រមទាំងចេះថែទាំសុខភាពខ្លួនបានល្អជាងមុនផងដែរ។

៣. បែកបាក់គ្រួសារ

គ្មាននរណាម្នាក់អាចដឹងបានយ៉ាងប្រាកដនោះទេ ថានឹងមានរឿងអ្វីកើតឡើងនៅក្នុងជីវិតរបស់ពួកគេ អារម្មណ៏ និង ក្ដីស្រលាញ់រវាងមនុស្សពីរនាក់ក៏បែបនោះដែរ។ ពេលវេលាអាចជួយអោយមនុស្សពីរប្រែមកជាជិស្និទ្ធនឹងគ្នា តែពេលខ្លះក៏អាចធ្វើអោយមនុស្សពីរនាក់កាន់តែឃ្លាតឆ្ងាយពីគ្នាបានផងដែរ។ ច្បាស់ណាស់ថា វាមិនងាយស្រួលក្នុងការបញ្ចប់ចំណងមួយដែលអ្នករំពឹងទុកថានឹងរឹងមាំរហូតតទៅ តែបើបន្តជាមួយគ្នាមិនល្អសម្រាប់អ្នក សម្រាប់គេ និង សម្រាប់កូនៗអ្នកទាំងពីរ ការជ្រើសបន្តពេលដែលសេសសល់ជាមួយអ្នកផ្សេងអាចជាជម្រើសដ៏ល្អបំផុតហើយ។

៤. បាត់បង់ការងារ

នៅពេលដែលមានរឿងរ៉ាវបែបនេះកើតឡើង គួរតែព្យាយាមពន្យល់ខ្លួណឯងថា ពេលនេះជាឱកាសសម្រាប់ដើម្បីដើរតាមក្ដីស្រម៉ៃរបស់ខ្លួនឯងម្ដងហើយ។ នៅពេលដែលអ្នកមានអារម្មណ៏ជីវិតអ្នកនឹងថ្កល់នៅមួយកន្លែង វាជាពេលដែលអ្នកគួរតែចាប់ផ្ដើមជ្រើសរើសផ្លូវថ្មីមួយ ផ្លូវដែលជួយអោយអ្នកប្រើប្រាស់សមត្ថភាពអ្នកបានពេញលេញជាងមុន។

៥. កូនចៅបែកផ្ទះសម្បែង

នៅពេលដែលអ្នកមានវ័យកាន់តែច្រើនទៅ រឿងរ៉ាវដែលធ្វើអោយអ្នកមិនស្រួលក្នុងចិត្តក៏មានការប្រែប្រួលដែរ។ អ្នកចំនាយពេលយ៉ាងហោចណាស់ជាង ២០ ឆ្នាំដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនអ្នក នៅក្នុងចិត្តអ្នក ពួកគេនៅតែជាកូនក្មេងនៅឡើយ តែមានពេលមួយមកដល់ដែលពួកគេត្រូវបែកផ្ទះសម្បែង កសាងជីវិតគ្រួសារពួកគេក៏មកដល់។ ដំណាក់កាលនេះ អ្នកច្បាស់ជាយល់ថា ទំនាក់ទំនងរវាងអ្នកនឹងពួកគេនឹងមានការប្រែប្រួលមិនដូចមុន ពួកគេច្បាស់ជាលែងត្រូវការអ្នកដូចមុន។ ជំនួយដោយការគិតមិនល្អបែបនេះ អ្នកគូរតែយល់ថាភារៈកិច្ចក្នុងការចិញ្ចិមបីបាច់ពួកគេ គឺត្រូវបានបញ្ចប់ដោយជោគជ័យ ព្រោះពួកគេរឹងមាំគ្រប់គ្រាន់ក្នុងការរស់នៅដោយមិនចាំបាច់ត្រូវពឹងពាក់អ្នកទៀតនោះទេ។

៦. មុខជំនួញជួបបញ្ហា

នៅពេលដែលអ្នកចំណាយទាំងពេល ទាំងកម្លាំងចិត្តក្នុងការកសាងក្ដីស្រម៉ៃអ្នកអោយក្លាយមកជាការពិត គ្រប់យ៉ាងនឹងប្រសើរជាមិនខានអោយតែមិនបោះបង់ តែការពិត អ្វីដែលកើតឡើងពិតប្រាកដ អាចនឹងមិនល្អគ្រប់ពេលបែបនេះនោះទេ។ វាអាចពេលដែលលំបាកបំផុតហើយនៅក្នុងជីវិតអ្នក ព្រោះថាមិនត្រឹមតែបំណងប្រាថ្នាក្នុងជីវិតអ្នកបាត់បង់ទៅ ប្រាក់កាក់ទ្រព្យសម្បត្តិក៏បាត់បង់ទៅដែរ។ អ្នកគួរតែប្រាប ខ្លួនឯងថា មានមនុស្សជាច្រើនដែលមិនក្លាហានដូចអ្នក មិនបានរៀនសូត្រពីបទពិសោធន៏ជីវិតពិតដូចជាអ្នកនោះទេ។

៧. ស្រលាញ់មនុស្សម្នាក់ទាំងគ្មានសង្ឃឹមថាគេមានចិត្តដូចគ្នា

ច្បាស់ជាខូចចិត្តខ្លាំងណាស់ហើយនៅពេលដែលអារម្មណ៏ដែលអ្នកខំបណ្ដុះសន្សំឡើងមក ត្រូវបានគេបដីសេធព្រោះគេមិនមានអារម្មណ៏ដូចគ្នាទៅនឹងអ្នក។ តែវាជារឿងល្អទៅវិញទេ ដែលអ្នកក្លាហ៊ានបង្ហាញអារម្មណ៏បែបនេះអោយគេដឹង ជៀសជាងបារម្ភនេះបារម្ភនោះ មិនហ៊ានបង្ហើបអោយគេដឹង មិនច្បាស់ថាត្រូវកាន់ចិត្ត ឬ ក៏បន្តពេញចិត្តគេតទៅទៀតនោះទេ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម