៨ វិធីងាយៗបង្កើតសំណាងឲ្យខ្លួនឯងបាន

  • 2021-07-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​មាន​សំណាង អ្នក​គួរ​រៀន​ប្រតិបត្តិ​នូវ​ចំណុច​ទាំង​នេះ​។

១. ជឿ​ថា​ខ្លួន​ឯង​មាន​សំណាង

អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ដោយ​​ភាព​រឹង​មាំ ដោយ​ភាព​ជឿ​ជាក់​ថា​ខ្លួន​ឯង​មាន​សំណាង ដើម្បី​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​។

​២. កំណត់​ឲ្យ​ច្បាស់​ពី​គោល​ដៅ​របស់​អ្នក

​នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ថា​ គោល​ដៅ​ខ្លួន​​ឯង​ជា​អ្វី​ហើយ ​អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​​ថា ត្រូវ​សម្រេច​វា​ឲ្យ​បាន។

៣. បង្កើត​ឱកាស

ការ​ចាក​ចេញ​ពី​ comfort zone ​នឹង​ជួយ​ឲ្យ​អ្នក​​បាន​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង​ ដូច្នេះ​ហើយ​ត្រូវ​រៀន​បើក​ទ្វារ​ឲ្យ​ខ្លួន​ឯង​បាន​ទៅ​រក​សំណាង​។

៤. រាប់​អាន​មនុស្ស​ដែល​ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ

មនុស្ស​ដែល​ចាត់​ទុក​ថា​សំណាង ​នឹង​ចេះ​ស្វែង​រក​​មិត្ត​ភក្កិ​ត្រឹម​ត្រូវ​​ក្នុង​បណ្តាញ​របស់​ពួក​គេ។ ​​គេ​យល់​ថា ​​វា​នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​គេ​​ឈាន​​ទៅ​រក​សមិទ្ធិផល​ជោគ​ជ័យ​បាន​។ ​ប្រសិន​បើ​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ភាគ​ច្រើន​ជា​​មនុស្ស​រឹង​មាំ ​នោះ​នឹង​ឆាប់​ជម្រុញ​ឲ្យ​អ្នក​ជម្នះ​បាន​នូវ​ឧបសគ្គ។

​៥. ​ធ្វើ​រឿង​ល្អ​ៗ

​​​​រៀន​ធ្វើ​រឿង​ល្អ​ៗ​​មិន​ត្រឹម​ចំពោះ​ខ្លួន​ឯង​ទេ ​តែ​​ចំពោះ​អ្នក​ដទៃ​ផង​ដែរ នោះ​គឺ​ជា​អំណោយ​មួយ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ​ដូច្នេះ ​ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ល្អ ​ធ្វើ​រឿង​ល្អ​។

៦. លម្ហែ​កម្សាន្ត

នៅ​ពេល​ដែល​អ្នក​ស្រេ្តស ហើយ​អស់​កម្លាំង ​អ្នក​ប្រាកដ​ជា​គ្មាន​ថាមពល​ដើម្បី​បន្ត​គោល​ដៅ​ឡើយ។ ​ហេតុ​នេះ ​អ្នក​គួរ​ចំណាយ​ពេល​វេលា​បន្តិច ​មក​លម្ហែកម្សាន្ត​ឲ្យ​ផ្លូវ​ចិត្ត​បាន​សប្បាយ​រីក​រាយ ។

៧. ​មាន​សកម្មភាព

ដើម្បី​ឲ្យ​ជីវិត​អ្នក​កាន់​តែ​មាន​សំណាង អ្នក​ត្រូវ​រៀន​ធ្វើ​សកម្មភាព​។ ​ពិសេស​ទៀត​នោះ ​មិន​ត្រូវ​ស្តី​បន្ទោស​អ្នក​ដទៃ ​ធ្វើ​ឲ្យ​​អ្នក​ជុំ​វិញ​មិន​សប្បាយ​ចិត្ត ​ឬ​ជួប​បញ្ហា​ដោយសារ​តែ​អ្នក​ឡើយ។ ​ចាប់​ផ្តើម​សកម្មភាព ជំនួស​ឲ្យ​ការ​គ្រាន់​អង្គុយ​នៅ​ស្ងៀម ​អ្នក​នឹង​លែង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ប្រសិន​បើ​អ្នក​មិន​ព្រម​ធ្វើ​វា​ពី​ឥលូវ​។

៨. បង្ហាញ​ខ្លួន​នៅ​ទី​កន្លែង​​មួយ ជាមួយ​ពេល​វេលា​ដ៏​សក្កិសម

អ្នក​គួរ​បង្ហាញ​ខ្លួន​​នៅ​ទី​កន្លែង​ណា​មួយ​​​ដើម្បី​ទទួល​​ឲ្យ​លាភ​សំណាង​កើត​ឡើង។ ​ប្រសិន​បើ​អ្នក​តែង​តែ​បាន​ជួប​មនុស្ស​​ល្អ​ៗ ​នៅ​ទី​កន្លែង​ល្អ​ៗ ​នោះ​គោលដៅ​របស់​អ្នក​ក៏​ឆាប់​សម្រេច​ផ្លែផ្កា ហើយ​សំណាង​ក៏​រត់​មក​រក​អ្នក​ដូច​គ្នា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី