រឿង ៩ យ៉ាងដែលអ្នកមិនត្រូវប្រាប់នរណាម្នាក់ឡើយអំពីរឿងទំនាក់ទំនងរបស់អ្នក
- 2021-07-28 14:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៩ យ៉ាងដែលអ្នកមិនត្រូវប្រាប់នរណាម្នាក់ឡើយអំពីរឿងទំនាក់ទំនងរបស់អ្នក
ការនិយាយប្រាប់រឿងផ្ទាល់ខ្លួនទៅកាន់មិត្តសម្លាញ់ ឬជាមួយក្រុមគ្រួសាររបស់អ្នកអាចជាការបន្ធូរអារម្មណ៍ និងភាពតានតឹងឬស្ត្រេសដែលមាននៅក្នុងចិត្តបាន ប៉ុន្តែពេលខ្លះវាក៏អាចបង្កជាបញ្ហាដ៏ធ្ងន់ធ្ងរដល់អ្នកបានផងដែរ។ មានរឿងខ្លះអ្នកគួរតែនិយាយបញ្ចេញវាចោលដើម្បីទទួលបានអារម្មណ៍ល្អប្រសើរនឹងសប្បាយចិត្ត តែក៏មានរឿងខ្លះទៀតអ្នកគួរតែរក្សាការសម្ងាត់នឹងមិនប្រាប់នរណាទាំងអស់។
នៅពេលដែលការទុកចិត្តរបស់អ្នកចំពោះអ្នកដទៃត្រូវបានខូចខាតនោះវាពិតជាលំបាកខ្លាំងណាស់ក្នុងការទាញយកវាមកវិញ ឬក៏ចង់ឲ្យរឿងទាំងនោះត្រលប់ក្រោយដូចដើម។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាពេលដែលយើងមានបញ្ហាជីវិតឬទំនាក់ទំនងស្នេហា យើងតែងតែចង់ប្រាប់មិត្តភក្តិ?
ប្រសិនបើអ្នកបើកចំហអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អ្នកដទៃគ្មានសល់នោះ វាអាចបណ្ដាលឲ្យអ្នកខូចចិត្តនឹងបាត់បង់ការទុកចិត្តគ្នា ហើយរឿងទាំង ៩ ចំណុចនេះដែលអ្នកមិនត្រូវប្រាប់នរណាម្នាក់ទំាងអស់៖
មានហេតុផលផ្សេងៗគ្នាជាច្រើនដែលមនុស្សម្នាក់ៗធ្វើការផ្សព្វផ្សាយរឿងផ្ទាល់ខ្លួនប្រាប់អ្នកដទៃ សម្រាប់អ្នកខ្លះវាអាចជាការអួត ហើយអ្នកខ្លះទៀតគ្រាន់តែចង់បញ្ចេញវាឲ្យអស់ពីក្នុងខ្លួនដើម្បីបន្ធូរអារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចងចាំថាចំពោះរឿងនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកមួយកុំធ្វើការបើកចំហឲ្យអស់ពេក ពីព្រោះវានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖