ញ៉ាំតែបន្លែ ១ ចាននេះនៅពេលល្ងាច ប្រសើរជាងហាត់ប្រាណ ១ ម៉ោងទៅទៀត

  • 2021-07-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីសម្រកគីឡូបានដោយសុវត្ថិភាព ជម្រើសនៃអាហារដែលអ្នកទទួលទានគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនមានពេលវេលាច្រើនពេកក្នុងការហាត់ប្រាណទេនោះ គួរតែបន្ថែមសាឡាត់ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ មានមនុស្សតិចណាស់ដែលដឹងថាបន្លែនេះមានប្រសិទ្ធិភាពសម្រកទម្ងន់បានយ៉ាងល្អកម្រិតណា។

នៅក្នុងសាឡាត់មានផ្ទុកជាតិសរសៃប៉ូតាស្យូមជាតិដែកប្រូតេអ៊ីនវីតាមីន E, C, ... មានប្រសិទ្ធិភាពក្នុងការបោសសំអាតកាកសំណល់មិនល្អ ព្រមបន្សាបជាតិពុលចេញពីរាងកាយបានផងដែរ។ ការបរិភោគសាឡាត់រាល់ថ្ងៃជួយអ្នកកម្ចាត់ការទល់លាមកហើយក៏ជួយឱ្យរាងកាយការពារជំងឺមហារីកបានថែមទៀត។

មានការសិក្សាជាច្រើនស្តីពីផលប្រយោជន៏នៃការទទួលទានសាឡាត់បានបង្ហាញថាអាហារប្រភេទនេះជួយបំពេញក្រពះ ជួយអ្នកអោយមានអារម្មណ៏ថាឆ្អែតបានយូរ។ នៅក្នុងសាឡាត់មានកាបូអ៊ីដ្រាតតិចជាង ៣% និងមិនមានផ្ទុកជាតិខ្លាញ់ឡើយ។ សាឡាត់ក៏ជួយដល់ការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនដើម្បីជួយអ្នកឱ្យរាងស្លីមបានរហ័ស។

ដូចនេះការទទួលទានសាឡាត់រាល់ថ្ងៃ អាចជាដំណោះស្រាយសម្រកទម្ងន់ដ៏ប្រសើរសម្រាប់អ្នកដែលកំពុងស្វែងរកសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកក៏ចង់ត្រលប់មករករាងពីមុនវិញ ដោយមិនធ្វើទារុណកម្មខ្លួនឯងដោយភាពអត់ឃ្លានទេនោះ គូរតែប្រញាប់បន្ថែមសាឡាត់ទៅក្នុងអាហារពេលល្ងាចរបស់អ្នកទៅ

គ្រឿងផ្សំ៖ សាឡាដ ប៉េងប៉ោះ ខ្លឹមបារាំងពណ៌ក្រហម ត្រសក់ ខ្ទឹមស ទឹកស៊ីអ៊ីវ ទឹកខ្មេះ ប្រេងល្ង និង អំបិល។

របៀបធ្វើ៖

  • លាងបន្លែដូចបានរៀបរាប់ខាងលើអោយស្អាតល្អ រួចហាន់ជាចំណិតល្មមមួយម៉ាត់ លើកលែងតែខ្ទឹមបារាំងហាន់ជាសរសៃស្ដើងល្មម

  • បន្ថែមខ្ទឹមសខ្ញីបន្តិច, ទឹកស៊ីអ៊ីវ, ប្រេងល្ង, ទឹកខ្មេះនិងអំបិលបន្តិចចូលក្នុងចានបន្លែ រួចលាយអោយសព្វល្អ។

ប្រភព៖ Phunutoday ប្រែសម្រួល៖ Iv Madalen

អត្ថបទថ្មី