ព្រះច័ន្ទដែលអ្នកពេញចិត្ត អាចប្រាប់ថាពេលនេះក្នុងចិត្តអ្នកប្រាថ្នាចង់បានអ្វីជាងគេ

  • 2021-07-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេញចិត្តព្រះច័ន្ទមួយណាដែរ?

ព្រះច័ន្ទទី ១

ប្រសិនបើអ្នកបានជ្រើសរើសព្រះច័ន្ទនេះសូមភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលទាក់ទាញអ្នកដទៃនៅជុំវិញអ្នក ដោយសប្បុរសនិងគ្មានភាពអាត្មានិយម។ ប៉ុន្តែនៅពេលដំណាលគ្នា អ្នកក៏តែងតែមានអារម្មណ៏ថា លក្ខណៈទាំងនេះធ្វើឱ្យអ្នកទន់ខ្សោយ មិនអាចអោយនិយាយថាទេចំពោះអ្នកដទៃសូម្បីតែនៅពេលដែលវាពិតជាចាំបាច់ក៏ដោយ។ ទោះយ៉ាងណាក៏ដោយការគិតតាមវិធីនេះអ្នកពិតជាខុសហើយ។ អ្នកប្រហែលជាមិនដឹងអំពីវាទេប៉ុន្តែនៅពីក្រោយទឹកមុខទន់ភ្លន់របស់អ្នកគឺជាឆន្ទៈដែកថែបនិងបុគ្គលិកលក្ខណៈរឹងមាំដែលអាចទប់ទល់នឹងព្យុះនៃកំហឹងភាពវឹកវរនិងការស្អប់បាន។

ព្រះច័ន្ទទី ២

ប្រសិនបើអ្នកជ្រើសរើសយកព្រះច័ន្ទនេះសូមព្យាយាមពឹងផ្អែកទៅលើមនុស្សដែលអ្នកតែងតែអាចទុកចិត្តបាន។ មនុស្សនៅជុំវិញខ្លួនអ្នកដឹងថាគួរតែស្នើសុំអ្នកឱ្យជួយនៅពេលអ្នកពិតជាត្រូវការវាហើយពួកគេនឹងជួយដោយមិនត្រូវការតបស្នងអ្វីនោះទេ។ នៅពេលមនុស្សជាទីស្រឡាញ់របស់អ្នកមានបញ្ហា អ្នកត្រៀមខ្លួនរួចរាល់ហើយដើម្បីលះបង់អ្វីៗទាំងអស់សម្រាប់មនុស្សម្នាក់នោះ។ អ្នកគួរតែយល់ថាអ្នកមិនមែនជាមនុស្សយន្ត អ្នកមិនអាចធ្វើការពេញមួយថ្ងៃដោយមិនចាំបាច់គេងនិងសម្រាកនោះទេ។ អ្វីដែលអ្នកត្រូវការគឺចំណាយពេលវេលាសម្រាប់ខ្លួនឯងព្រោះអ្នកសំខាន់មិនតិចជាងមនុស្សដទៃទៀតទេ។ ផ្នែកមួយនៃព្រលឹងរបស់អ្នកដែលបានលាក់បាំងយ៉ាងជ្រាលជ្រៅនៅតែចង់បោះបង់ចោលនូវរាល់មុខជំនួញនិងភារកិច្ចរបស់អ្នកហើយធ្វើអ្វីដែលអ្នកធ្លាប់ស្រមៃចង់បាន។

ព្រះច័ន្ទទី ៣

ប្រសិនបើជំរើសរបស់អ្នកស្ថិតនៅលើរះច័ន្ទនេះ អ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលដឹងពីអ្វីដែលពួកគេចង់បានហើយត្រៀមខ្លួនធ្វើអ្វីដើម្បីទទួលបានវា។ អ្នកមិនពឹងផ្អែកលើមនុស្សផ្សេងទៀតទេ ប៉ុន្តែជារឿយៗពួកគេដឹកនាំអ្នកដោយឧទាហរណ៍ ហើយអ្នកក៏ចាត់ទុកពួកគេជាអ្នកដឹកនាំដែលអាចចង្អុលផ្លូវត្រូវដល់អ្នក។ អ្វីដែលធ្វើឱ្យអ្នកព្រួយបារម្ភគែ អ្នកដែលនៅជុំវិញអ្នកមានការរំពឹងទុកខ្ពស់បែបនេះរហូតអ្នកខ្លាចមិនហ៊ានប្រាប់ពួកគេ។ ការភ័យខ្លាចរបស់អ្នកចំពោះការកើតឡើងនេះជួនកាលខ្លាំងណាស់ដែលធ្វើឱ្យអ្នកភ្ញាក់ឡើងទាំងកណ្តាលយប់។ ទោះជាយ៉ាងណាក៏ដោយវាគឺជាកម្លាំងនិងទេពកោសល្យរបស់អ្នកដែលធ្វើឱ្យអ្នកអស្ចារ្យនិងប្លែកពីអ្នកដទៃ។ មនុស្សតែម្នាក់គត់ដែលអ្នកជំពាក់អ្វីមួយគឺខ្លួនអ្នក។ ដូច្នេះត្រូវធ្វើជាខ្លួនអ្នកហើយកុំផ្លាស់ប្តូរដោយសារតែអ្នកផ្សេងទៀតត្រូវការវាអោយអ្នកផ្លាស់ប្ដូរអី។

ព្រះច័ន្ទទី ៤

ប្រសិនបើអ្នកបានជ្រើសរើសព្រះចន្ទមួយនេះ អ្នកជាមនុស្សដែលអាចផ្តល់ក្តីស្រឡាញ់ទាំងអស់ដល់អ្នកដែលពិតជាសំខាន់សម្រាប់អ្នក។ ទោះជាយ៉ាងណាក៏ដោយអ្នកខ្មាស់អៀននិងមិនហ៊ាមសូម្បីតែសួរថាពួកគេមានអារម្មណ៏ដូចគ្នាដែរឬអត់។ អ្នកខ្លាចថាពួកគេនឹងមិនស្រឡាញ់អ្នកដូចអ្នកស្រឡាញ់ពួកគេ ហើយពេលខ្លះការភ័យខ្លាចនេះអាចកាត់បន្ថយភាពក្លាហានរបស់អ្នក។ ព្រោះតែបែបនេះហើយ អ្នកបន្តស្រឡាញ់មនុស្សដែលមិនសក្តិសមនឹងទទួលយកសេចក្តីស្រឡាញ់របស់អ្នក។ អ្នកគួរតែយល់ថាអ្នកពិតជាមិនមានកាតព្វកិច្ចធ្វើវាទេ។ កុំគិតថាខ្លួនអ្នកទន់ខ្សោយ - ដើម្បីផ្តល់ឱ្យបេះដូងអ្នកទាំងមូលដល់មនុស្សម្នាក់ត្រូវការភាពក្លាហានច្រើនណាស់។ ដូច្នេះកុំខ្លាចអារម្មណ៍ពិតរបស់អ្នកព្រោះស្នេហាពិតគឺជាអ្វីដែលភ្ជាប់អ្នកជាមួយមនុស្សផ្សេងទៀត ជាអារម្មណ៏ដែលត្រូវតែស្គាល់ក្នុងជីវិតមនុស្សម្នាក់ៗ។

ព្រះច័ន្ទទី ៥

ប្រសិនបើអ្នកបានជ្រើសរើសព្រះច័ន្ទនេះ សូមភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលអាចមើលឃើញផ្លូវដែលនាំទៅដល់ការផ្សងព្រេងទោះបីស្ថិតក្នុងស្ថានភាពសាមញ្ញបំផុតក៏ដោយ។ អ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡូកក្នុងស្ថានភាពប្រថុយប្រថាន ហើយពេលខ្លះមិនគួរឱ្យខ្លាចដែលធ្វើឱ្យអ្នកដទៃកោតសរសើរអ្នកជាខ្លាំង។ មានគំនិតមួយដែលមិនផ្តល់ឱ្យអ្នកនូវការសំរាក: គំនិតដែលអ្នកផ្សេងទៀតយល់ថា អ្នកគ្រាន់តែជាអ្នកចូលចិត្តចាប់ផ្ដើម មិនចេះអត់ធ្មត់ មិនអាចឈប់នៅនឹងកន្លែង ហើយដោះស្រាយរឿងមួយអោយចប់សិននោះទេ។ អ្នកមិនដែលទុកនរណាម្នាក់ឱ្យមានបញ្ហាទេមិនថាវាមានតម្លៃប៉ុន្មានទេ។ អ្នកមិនដែលទុកនរណាម្នាក់ឱ្យមានបញ្ហាទេមិនថាវាមានតម្លៃប៉ុន្មានទេ។ អ្នកជាមនុស្សពោរពេញដោយពន្លឺនិងរីករាយដែលវាមិនអាចទៅរួចទេដែលមិនស្រលាញ់អ្នក សូម្បីតែជោគវាសនាក៏ពេញចិត្តនឹងអ្នកដែរ មិនយូរមិនឆាប់នឹងព័ទ្ធជុំវិញអ្នកជាមួយអ្នកដែលពិតជាយល់ពីអ្នក។

ព្រះច័ន្ទទី ៦

ប្រសិនបើអ្នកបានជ្រើសរើសព្រះច័ន្ទពិសេសនេះ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែប្រាប់ការពិត និងអ្វីដែលអ្នកមើលឃើញនឹងភ្នែក។ អ្នកមិនចូលចិត្តបញ្ឆិតបញ្ឆៀងនោះទេ ទោះជាពាក្យពិតពិបាកលេបយ៉ាងណាក្ដី។ អ្នកជាមនុស្សស្មោះត្រង់ណាស់ដែលពេលខ្លះវាធ្វើឱ្យអ្នកភ័យខ្លាច ខ្លាចថាត្រូវនៅម្នាក់ឯងមួយជីវិត មនុស្សដែលនៅក្នុងជីវិតអ្នកចាកចេញទៅ។ ប៉ុន្តែអ្នកមិនដឹងថាភាពស្មោះត្រង់របស់អ្នកគឺជាអ្វីដែលទាក់ទាញអ្នកជុំវិញខ្លួនអ្នកនោះទេ។ លើសពីអ្វីៗទាំងអស់ អ្នកចង់ត្ហ៊ុំព័ទ្ធដោយមនុស្សជាទីស្រឡាញ់ដែលមិនចាំបាច់កុហកជារៀងរហូត។ កុំខ្លាចហើយកុំព្យាយាមធ្វើជាមនុស្សដែលអ្នកមិនមែនអី។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម