ទុក្ខសោកក្នុងជីវិតអ្នកគួរតែដោះស្រាយបែបណា?

  • 2021-07-22 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើសបៀរមួយសន្លឹកដើម្បីដឹងពីចម្លើយ

សន្លឹកបៀរទី ១

អ្នករងទុក្ខដោយសារអ្នកធ្លាប់តែគិតថាជីវិតអ្នកបានសុខលុះត្រាតែអ្វីៗកើតឡើងទៅតាមអ្វីដែលអ្នកគិតទុកគ្មានចន្លោះ ភាគច្រើនអ្នកតែងតែប្រើពាក្យថាអ្វីៗដែលកើតឡើងទាំងនោះ សុទ្ធតែជារឿងមិនល្អ គួរអោយខ្លាច។ ដំបូន្មានសម្រាប់អ្នកក្នុងពេលនេះ គឺគួរតែព្យាយាមសង្កេតមើលដើមចមនៃរឿងរ៉ាវដែលកើតឡើងចំពោះអ្នក អ្នកច្បាស់ជាអាចមើលឃើញមិនខានថា វាមិនធំដុំដូចអ្វីដែលអ្នកគិតទុកនោះទេ។

សន្លឹកបៀរទី ២

អ្នករងទុក្ខដោយសារតែអ្វីៗមិនត្រូវបានធ្វើតាមការចង់បានព្ រោះវាពិបាកសម្រាប់អ្នកក្នុងការយល់ថាមានទស្សនៈផ្សេងទៀតនៃជីវិតអាហើយថាវានីមួយៗត្រឹមត្រូវដូចគ្នា។ ដំបូន្មាន៖ ព្យាយាមសង្កេតមើលនៅពេលដែលអ្នកអាក់អន់ចិត្តនិងរងទុក្ខព្រោះមានអ្វីមួយមិនត្រូវបានធ្វើតាមរបៀបដែលអ្នកគិតថាត្រឹមត្រូវ។ ការមើលនោះនឹងជួយអ្នកឱ្យដឹងថាមិនមានការពិតមួយទេប៉ុន្តែមានការពិតជាច្រើនបែបជាច្រើនសណ្ឋាន។

សន្លឹកបៀរទី ៣

បញ្ហាជាមួយនឹងការរងទុក្ខរបស់អ្នកស្ថិតនៅក្នុងការរំពឹងទុករបស់អ្នកហើយនៅក្នុងការផ្តោតសំខាន់តែលើពេលអនាគតមួយមុខ។ នៅពេលរឿងនេះកើតឡើងអ្វីគ្រប់យ៉ាងនឹងប្រសើរ”“ នៅពេលដែលខ្ញុំមានការងារនេះនៅពេលដែលខ្ញុំមានកូនពេលដែលខ្ញុំធ្វើដំណើរទៅ” នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ។ ដំបូន្មាន៖ ឈប់រស់នៅនាពេលអនាគតព្រោះអ្វីៗដែលយើងមានគឺបច្ចុប្បន្ន។ បន្ថយការរំពឹងទុករបស់អ្នក ហើយព្យាយាមសម្លឹងមើលអ្វីដែលកើតឡើងតាមការពិតជាក់ស្ដែងមិនមែនតាមក្ដីស្រម៉ៃរបស់អ្នក។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម