ក្នុង​រយៈ​ពេល​៤៨​ម៉ោង ប្រេន​ទាំង​អស់​ដែល​ពាក់ព័ន្ធ​នឹង Wu Yifan បាន​ផ្ដាច់​កុងត្រា​​អស់​ហើយ

  • 2021-07-21 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កសាង​កេរ្តិ៍​ឈ្មោះ​ជិត​១០​ឆ្នាំ តែ​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ ប្រេន​ធំ​ៗ​ដែល​ចុះ​កិច្ចសន្យា​ជា​មួយ​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ចិន Wu Yifan បាន​សម្រេច​ដើរ​ចេញ​ចោល​លោក​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ២០​ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ម៉ាក​គ្រឿង​សំអាង​ល្បី​ឈ្មោះ​ពិភពលោក L’oreal គឺ​ជា​យីហោ​ចុង​ក្រោយ​បំផុត​ដែល​មាន​ចុះ​កិច្ចសន្យា​ជាមួយ​តារា​សម្ដែង និង​ចម្រៀង​ប្រុស Wu Yifan សម្រេច​ចិត្ត​ផ្ដាច់​កុងត្រា​ជាមួយ​លោក។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ប្រេន​គ្រឿង​សំអាង​ខាង​លើ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ តួ​រឿង Never Gone នឹង​លែង​ជា​អ្នក​តំណាង​របស់​ខ្លួន​ទៀត​ហើយ សូម​ទស្សនិកជន​ទាំង​អស់​ជ្រាប​ជា​ដំណឹង។

ជាមួយ​នឹង​ការ​ដែល​ប្រេន L’oreal ផ្ដាច់​កុងត្រា​នេះ ក៏​មាន​ន័យ​​ដែរ​ថា លែង​មាន​ប្រេន​ដែល​ពាក់ព័ន្ធ​នឹង​ប្រុស​ស្អាត​ខាង​លើ​ បន្ត​កុងត្រា​ជាមួយ​លោក​ទៀត​ហើយ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ដែល​ត្រូវ​ស្រី​ស្អាត​អាយុ ១៩​ឆ្នាំ Du Meizhu ចេញ​មក​បក​អាក្រាត​ថា លោក​ជាមនុស្ស​ទាក់ទង​មនុស្ស​ស្រី​ច្រើន​ក្នុង​ពេល​តែ​១។

Sina បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ កេរ្តិ៍ឈ្មោះកំពូល​តារា​ប្រុស​មាន​អ្នក​គាំទ្រ​៥០​លាន​នាក់ អាយុ ៣០​រូប​នេះ គឺ​ហាក់​ដូច​ស្មើ​សូន្យ ព្រោះ​ភាព​ល្បី​ខំ​សាង​ជិត​១០​ឆ្នាំ​មក​នេះ ត្រូវ​រលាយ​អស់​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ គឺ​ប្រេន​ជាង​១០​ធំ​ៗ​ បាន​ផ្ដាច់​កុងត្រា​ទាំង​អស់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម