ហ្វេន​របស់ Yang Zi គ្រាំ​ទ្រូង​ព្រោះ​រឿង​ថត​ជាមួយ Wu Yifan អាច​គ្មាន​ថ្ងៃ​ចាក់​ផ្សាយ

  • 2021-07-21 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Zi កំពុង​តែ​ព្រួយ​បារម្ភ​ត្បិត​គម្រោង​ភាពយន្ត​ដែល​នាង​ខំ​ថត​ជិត​១​ឆ្នាំ អាច​នឹង​ត្រូវ​កប់​ជារៀង​រហូត​ដោយ​សារ​រឿង​អាស្រូវ​របស់​មិត្ត​រួម​​សម្ដែង។

កាល​ពី​ថ្ងៃ​ទី ២០​ ខែ​កក្កដា​​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា នៅ​ពេល​​នេះ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Wu Yifan ត្រូវ​បាន​ប្រេន​ដែល​សហការ​នឹង​ខ្លួន​ផ្ដាច់​កិច្ចសន្យា​អស់​ហើយ។ ខណៈ​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​​ត្រូវ​ទម្លាយ​នោះ មិត្ត​រួម​សម្ដែង​របស់​លោក​នៅ​សុខ​ៗ​ក៏​ត្រូវ​រង​គ្រោះ​ដូច​គ្នា។

ជាក់​ស្ដែង​ តារា​សម្ដែង​លំដាប់ A ចិន Yang Zi គឺ​ជា​ជន​រង​គ្រោះ​ធំ​បំផុត នៅ​ក្នុង​រឿង​អាស្រូវ​លើក​នេះ ត្បិត​គម្រោង​ភាពយន្ត​បុរាណ​ខ្នាត​យក្ស The Golden Hairpin ដែល​មាន​នាង និង Wu Yifan ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​ផ្អាក​ចាក់​ផ្សាយ​ដោយ​គ្មាន​ថ្ងៃ​ជាក់លាក់​នឹង​ផ្សាយ​ឡើយ។

អ្នក​គាំទ្រ​របស់​តួ​រឿង Ash Of Love កំពុង​ស្ដាយ​ជំនួស​ស្រី​ស្អាត​វ័យ​២៨​​ឆ្នាំ​នេះ ត្បិត​គម្រោង​ខាង​លើ​ត្រូវ​បាន​ផលិតករ​បោះទុន​ធំ មាន​ប្រវែង​ដល់​ទៅ​៦០​ភាគ ថត​ជិត​១​ឆ្នាំ ដោយ​សារ​ត្រូវ​ផ្អាក​​ព្រោះ​កូវីដ​១៩ ដល់​ពេល​ថត​ហើយ តួ​បែរ​ជា​មាន​រឿង​អាស្រូវ ធ្វើ​ឲ្យ​មិន​បាន​ចាក់​ផ្សាយ។

មុន​នោះ​ដែរ ហ្វេន​របស់ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩២ ធ្លាប់​រំពឹង​ថា រឿង​នេះ​នឹង​ល្បី​ផ្ទុះ​មិន​ចាញ់​រឿង Ash of Love នោះ​ឡើយ តែ​ពេល​នេះ​អ្វី​ៗ​បែរ​ជា​លែង​ច្បាស់​ការ​ទៅ​វិញ៕

ប្រភព៖ thegioidienanh.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម