ពី​តួ​រង តែ​ពេល​នេះ Zhao Li Ying, Yang Mi និង Fan Bingbing ល្បី​ជាង​តួឯក​អស់​ហើយ

  • 2021-07-19 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចាប់​ផ្ដើម​អាជីព​ដោយ​តួ​អង្គ​រង​​ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី​ចិន​ទាំង​នេះ នៅ​ពេល​នេះ បាន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ស្មើ ឬ​ហួស​តួ​ឯក​ដែល​ខ្លួន​ធ្លាប់​សម្ដែង​អម​អស់​ហើយ។

១. Fan Bingbing

នៅ​ក្នុង​រឿង​ព្រះនាង​យេយេ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ដើរ​តួ​​អ្នក​បម្រើ​ឲ្យ​ព្រះនាង​ចៀវៃ និង​ព្រះនាង​ត្រចៀក​កាំ។ ក្រោយ​មាន​វត្តមាន​នៅ​ក្នុង​រឿង​នេះ កេរ្តិ៍​​ឈ្មោះ​របស់នាង កាន់​តែ​មាន​អ្នក​ស្គាល់​ច្រើន​ជាង​មុន។ ឆ្នាំ ២០១៧ តារា​អាយុ​៣៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ Forbes ប្រកាស​ថា​ជា​សិល្បករ​ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​ប្រចាំ​ឆ្នាំ វ៉ាដាច់​ម្ចាស់​របស់​ខ្លួន​នៅ​ក្នុង​រឿង​ដែល​ជា តារា​​សម្ដែង​ស្រី Ruby Lin និង Zhao Wei។

២. Yang Mi

ស្រី​ស្អាត​ម្នាក់​ទៀត​ដែល​ត្រូវ​ដើរ​តួ​អ្នក​បម្រើ​របស់​កំពូល​តារា​សម្ដែង​ស្រី Ruby Lin គឺ​ជា​សិល្បការិនី Yang Mi។ តាមនោះដែរ នៅ​ក្នុង​រឿង​សម្រស់​ផ្លែដាវ Yang Mi តែង​តែ​ដើរ​តាម បម្រើ Ruby Lin ពី​ដើម​ដល់​ចប់។ យ៉ាងណាក្ដី ២​ឆ្នាំ​ជាប់​គ្នា​ហើយ ស្រី​ស្អាត​អាយុ ៣៤​ឆ្នាំ​នេះ ជាប់​ជា​សិល្បករ​ដែល​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ប្រទេស​ចិន រីឯ​ម្ចាស់​របស់​ខ្លួន​ខាង​លើ មិ​ន​មាន​ឈ្មោះ​ក្នុង​តារាង Top 10 ឡើយ។

 ៣. Zhao Li Ying

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ Spring Goes Spring Comes កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ដើរ​តួ​​ជា​អ្នក​បម្រើ​ក្នុង​ត្រកូល​អភិជន​មួយ ដែល​មាន​​ម្ចាស់​ជា​តារា​សម្ដែង​ស្រី​ជួរ​មុខ Ady An។ នៅ​ពេល​នោះ អ្នក​ម្ដាយ​កូន​១​មាន​រូប​សម្បត្តិ​ទ្រលុកទ្រលន់ ​សាមញ្ញ ធម្មតា។ រំលង​ផុត​ជាង​១០​ឆ្នាំ Ady An មិន​សូវ​វាយ​លុក​សិល្បៈ តែ​ពេល​នេះ Zhao Li Ying បាន​ក្លាយ​ជា​រាជិនី​ទូរទស្សន៍​ចិន ដោយ​គ្រប់​ស្នាដៃ​របស់​នាង​សុទ្ធ​តែ​មាន​ចំនួន​អ្នក​ទស្សនា​ពាន់​លាន​ទាំង​អស់៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម