វិធី ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពជឿជាក់ខ្លាំងចំពោះខ្លួនឯង

  • 2021-07-09 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានទំនុកចិត្តលើខ្លួនឯងនឹងផ្តល់គុណប្រយោជន៍ជាច្រើនចំពោះអ្នក ការយល់ឃើញរបស់អ្នក ការជឿជាក់នូវអ្វីៗដែលខ្លួនបានសម្រេចចិត្តធ្វើ និងការចាប់យកឱកាសជាច្រើនដែលកំពុងតែរង់ចាំនៅខាងមុខ។ វាមិនសំដៅតែទៅលើប្រភេទមនុស្សដែលមានកម្រិតវប្បធម៌ឬជំនាញចំណេះដឹងខ្ពស់នោះទេគឺវាសម្រាប់មនុស្សទូទៅ។

សម្រាប់មនុស្សជាច្រើនទំនុកចិត្តលើខ្លួនឯងគឺជាការពិបាកក្នុងការឆ្លងកាត់ និងពិបាកក្នុងការកសាងវាឲ្យមាននៅក្នុងខ្លួនប្រសិនបើអ្នកជួបបញ្ហាជាច្រើនក្នុងឆាកជីវិតនោះ។ តែកុំបារម្ភពីព្រោះមានវិធីជាច្រើនដែលអ្នកអាចបង្កើនភាពជឿជាក់ទាំងនោះបាន។

ទម្លាប់ទាំង ៤ យ៉ាងនេះដែលអាចធ្វើឲ្យអ្នកទទួលបានទំនុកចិត្តលើខ្លួនឯង៖

  • ការអានសៀវភៅនឹងធ្វើឲ្យអ្នកទទួលបានភាពជឿជាក់ពីព្រោះការអានអាចបញ្ចៀសអ្នកពីការគិតទៅលើភាពអវិជ្ជមាន
  • ការងារស្ម័គ្រចិត្តជួយសហគមន៍ ការជួយអ្នកដទៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អសប្បាយចិត្ត ហើយជួយបង្កើនការគោរពឲ្យតម្លៃខ្លួនឯងនឹងមនុស្សជុំវិញអ្នក
  • ទំនាក់ទំនងសង្គមមិត្តភក្តិ និងគ្រួសារ វានឹងនាំអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយអ្នកដទៃ និងធ្វើឲ្យការប្រាស្រ័យទាក់ទង របស់អ្នកបានប្រសើឡើង
  • ការរស់នៅជាមួយទម្លាប់ល្អៗ ទាំងការរស់នៅ របបអាហារញ៉ាំរាល់ថ្ងៃ ទម្លាប់ហាត់ប្រាណ អកប្បកិរិយា និងការចេះជួយអ្នកដទៃដែលកំពុងត្រូវការជំនួយ

ដូចច្នេះអ្នកគួរតែព្យាយាមអនុវត្តទម្លាប់ទាំងប៉ុន្មានខាងលើនេះដើម្បីទទួលបានការមានទំនុកចិត្តលើខ្លួនឯងដែលវាគឺជាគន្លឹះនៃអារម្មណ៍វិជ្ជមាន និងអត្ថប្រយោជាន៍ជាច្រើនទៀតសម្រាប់ការរស់នៅរបស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den