រឿង ៦ យ៉ាងដែលអ្នកត្រូវធ្វើប្រសិនបើអ្នកទើបតែបែកបាក់ស្នេហា

  • 2021-07-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើននៃមនុស្សតែងតែគិតថា ការរកនរណាម្នាក់ដែលមិនខ្វល់អំពីអតីតកាលរបស់ខ្លួនគឺជារឿងសំខាន់ ការខិតខំស្វែងរកមនុស្សដែលសក្កសមជាមួយខ្លួន។ អ្នកខ្លះគិតគិតថារឿងអតីតកាលគឺមិនសំខាន់ទេនៅពេលស្រឡាញ់គ្នា ជារឿងពិត តែនៅពេលឈ្លោះទាស់ទែងគ្នា អតីតកាលគឺជាចំណុចដែលយកមកធ្វើការទាស់គ្នាជានិច្ច។

ត្រូវចាំដែលថាដៃគូស្នេហាដែលមានសុភមង្គលគឺបានមកពីភាពឈឺចាប់ដែលមិនអាចរាយរាប់អស់។ តែបើអ្នកបានព្យាយាមរឿងគ្រប់យ៉ាងហើយវានៅតែមិនអាចទៅរួចទៀតនោះ និងឈានរហូតដល់ការបែកបាក់ អ្នកត្រូវរៀនទទួលយកការពិត។

ទាំងនេះគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើបន្ទាប់ពីការបែកបាក់ស្នេហា៖

១. ជួបមិត្តសម្លាញ់ឡើងវិញដើម្បីនិយាយវាចេះ យំវាចេញឲ្យអស់ពីក្នុងខ្លួន

២. អ្នកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការងារ និងខ្លួនឯងជាចម្បង

៣. ញ៉ាំអាហារដែលមានសុខភាព និងធ្វើការហាត់ប្រាណ (តិចឬច្រើនត្រូវតែធ្វើ)

៤. ចូលរួចការជួយដោយស្ម័គ្រចិត្តក្នុងសង្គម ការងារសប្បុរសធម៌នានា

៥. គួរចំណាចពេលធ្វើដំណើរកំសាន្ដម្នាក់ឯងមួយរយៈពេលខ្លី

៦. ធ្វើអ្វីថ្មីៗដែលខ្លួនចង់ដូចជាប្តូរម៉ូដសក់ និងការស្លៀកពាក់ស្អាតៗដែលនឹងធ្វើឲ្យអ្នកសប្បាយចិត្ត

ការធ្វើបែបនេះនឹងធ្វើឲ្យផ្ដោតតែទៅលើរឿងវិជ្ជមាន អ្នកនឹងមិនមានការខ្វល់ខ្វាយអំពីការឈឈឺចាប់ដែលបណ្ដាលមកពីការបែកបាក់ស្នេហានោះ តែអ្នកនឹងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងវិញ ហើយវាគឺជារឿងល្អប្រសើរជាជាងការសងសឹកជាដើម៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den