ស្បែកមុខស្រអាប់យ៉ាងណា ក៏អាចប្រែមកជាស ទន់រលោងជាមួយម៉ាសធម្មជាតិប៉ុន្មានមុខនេះ

  • 2021-06-28 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ងាយៗ! រូបមន្តម៉ាសបិទមុខធម្មជាតិ សម្រាប់អ្នកចង់បានស្បែកទន់រលោង ក្មេងជាងវ័យ៖

១. ស្រ្កាប់កាហ្វេ

សម្រាប់ជម្រើសទីមួយនេះ​ គួរតែកុំរំលងស្រ្កាប់កាហ្វេអោយសោះ ព្រោះថាស្រ្កាប់នេះគឺ មិនត្រូវការគ្រឿងផ្សំស៊ាំញ៊ាំច្រើននោះទេ មានតែកាកកាហ្វេកិនថ្មី ឬ ក៏អាចកាកកាហ្វេដែលឆុងរួចនោះ លាយជាមួយស្ករសធម្មតា ក៏អាចផ្ដល់អោយអ្នកនូវស្បែកមុខទន់រលោង ម៉ត់ខៃ កុំចាត់ចោលស្នាម និង ភាពស្រអាប់ពីផ្ទៃមុខយ៉ាងមានប្រសិទ្ធិភាព។

២. ស្រ្កាប់ស្ករសជីអង្កាម

ចំពោះស្រ្កាប់មួយប្រភេទនេះវិញ ធានាថានឹងជក់ចិត្ត មិនត្រឹមតែជាមួយនឹងប្រសិទ្ធិភាពវានោះទេ ថែមទាំងពណ៏ដ៏ស្រស់ស្អាត គួរអោយទាក់ទាញ ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ជួយឱ្យស្បែកស្រស់ថ្លាធ្វើឱ្យរលោងទន់និងមានក្លិនក្រអូបរបស់វាថែមទៀត។ សម្រាប់អ្នកដែលមានបញ្ហាស្បែកមុខគគ្រាត មិនរលោងស្អាត ស្រ្កាប់ប្រភេទនេះក៏អាចជួយកែសម្រួលបានយ៉ាងល្អផងដែរ។

៣. ម៉ាសតែបៃតង

ម៉ាសមុខប្រភេទនេះគឺអាចធ្វើបាននៅផ្ទះដោយខ្លួនឯងបានតែម្ដង ដោយគ្រាន់តែលាយម្ស៉ៅតែបៃតង ជាមួយនឹងទឹកដោះគោស្រស់ ហើយយលសំឡីមកជ្រលក់ លាបអោយសព្វផ្ទៃមុខ ជៀសវាងភ្នែកនិងបបូរមាត់ ទុកវាចោលរយៈពេល ១៥-២០ នាទីបន្ទាប់មកលាងជាមួយទឹកក្តៅឧណ្ឌ ៗ ។ ធីនេះនឹងជួយឱ្យមុខអ្នកស្អាត។ កាត់បន្ថយការកើតឡើងនៃមុនដោយការកកស្ទះរន្ធញើស ព្រមទាំងជួយធ្វើឱ្យស្បែកទន់និងមានសំណើមផងដែរ។

៤. ម៉ាសសូកូឡា

សូកូឡាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹមដ៏មានឥទ្ធិពលនិងសំខាន់ដែលជួយអោយសុខភាពស្បែកអ្នក កាន់តែប្រសើរឡើង។ យកម្ស៉ៅកាកាវ ទឹកឃ្មុំ យ៉ាអួ និង Oatmeal មកកិនអោយម៉ត់ខៃ។ យកល្បាយដែលលាយរួចមកបំពោកលើផ្ទៃមុខ រួចទុកចោលប្រហែល ៣០ នាទី បន្ទាប់មកលាងជាមួយទឹកស្អាត។

៥. ស្រ្កាប់ ស្ករក្រូចឆ្មារ

ជាមួយនឹងវិធីសាស្រ្តបែបបុរាណតែមានប្រសិទ្ធភាពមួយនេះវិញ អ្នកគ្រាន់តែលាយស្ករស ក្រុចឆ្មារ និង ជីអង្កាម អាចប្រើប្រាស់បានជាម៉ាសធម្មតា ឬ ក៏ជាស្រ្កាប់សម្រាប់ផ្ទៃមុខ។ ស្លឹកជីអង្កាមជួយអោយស្បែកមុខអ្នកធូរស្រាលពីភាពនឿយហត់ និង ជួយអោយស្បែកអ្នកមានសភាពទន់ និង មានសំណើមឡើងវិញបាន។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម