សារពិសេសសម្រាប់អ្នក នាពេលចុងខែនេះ

  • 2021-06-26 10:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខែនេះនឹងបញ្ចប់ទៅដោយបែបណា សាករើសបៀរមួយសន្លឹកមើល៖

សន្លឹកបៀរទី ១

ជីវិតមនុស្សយើងនេះ មិនខ្វះទេរឿងដែលនឹកស្មានមិនដល់ តែក៏មិនមែនមានន័យថា អ្នកត្រូវតែខ្លាចនឹងប្រឈមមុខនឹងវានោះទេ ផ្ទុយទៅវិញ គួរតែព្យាយាមប្រម៉ែប្រមូលអ្វីដែលខ្លួនមាន ពង្រឹងសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដោយប៉ិនប្រសប់បំផុត។ ផ្លូវដែលឆ្ពោះទៅកាន់បំណងប្រាថ្នានៃជីវិតអ្នកអាចនឹងមិនមែនជាផ្លូវត្រង់រហូតនោះទេ បើផ្លូវមួយដើរទៅមិនដល់ មានឧបសគ្គ គូរតែព្យាយាមស្វែងរកផ្លូវវាងដែលអាចជួយអោយដំណើរមួយនេះងាយស្រួលជាងមុន។ ពេលខ្លះអ្នកអាចនឹងត្រូវតែចិត្តដាច់បន្តិច តាមចិត្តខ្លួនឯងបន្តិច ទើបអាចសម្រេចអ្វីដែលមនុស្សភាគច្រើនប្រាថា្ន តែមិនអាចក្លាហានក្នុងការសម្រេច។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកមិនគួរប្រញាប់ប្រញាល់ពេកនោះទេ ត្រូវចាំថាមិនថាជារឿងបែបណានោះទេ សុទ្ធតែមានពេលមានម៉ោងរបស់វា។ ត្រូវតែមានការអត់ធ្មត់ ព្យាយាមកុំបោះបង់ងាយៗ អោយសោះ ទើបប្រាកដថាមិនថាជាឧបសគ្គអ្វីក៏អាចជម្នះបាន។ មិនត្រូវមានអារម្មណ៏តប់ប្រមល់ និង ច្របូកច្របល់ខ្លាំងពេកនៅពេលដែលមានរឿងនឹកស្មានមិនដល់កើ់តឡើង។

សន្លឹកបៀរទី ៣

ពេលនេះជាពេលដ៏សក្តិសមបំផុតក្នុងការ សំរាកហើយស្វែងយល់ពីអ្វីដែលអ្នកចង់បាននៅក្នុងជីវិតនេះ។ បើសិនជាអ្នកមានអារម្មណ៏ថាហត់នឿយ នឹងធ្វើរឿងដដែល មិនលោះថ្ងៃនោះ ត្រូវចាំថាវាសនានៃជីវិតអ្នក គឺស្ថិតនៅលើកណ្ដាប់ដៃអ្នកតែម្នាក់គត់ ហើយមានតែអ្នកម្នាក់ប៉ុណ្ណោះដែលអាចកែប្រែវាបាន។ ជុំវិញខ្លួនអ្នកសុទ្ធសឹងតែជាឱកាសដែលអ្នកតែងតែមើលរំលង ហេតុនេះហើយមិនត្រូវខ្លាចក្នុងការសាកល្បងអ្វីថ្មីនោះទេ៕

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម