រើស​រូប​ព្រះ​ច័ន្ទ​មួយ ដើម្បី​ដឹង​ច្បាស់​ពី​​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ ពិសេស​រឿង​ស្នេហា

  • 2021-06-26 12:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើព្រះច័ន្ទណាទាក់ចិត្តអ្នកជាងគេ?

​ព្រះ​ច័ន្ទ​ទី​១

អ្នក​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម ​ចិត្ត​ល្អ ​និង​ចេះ​ត្រេក​អរ​ចំពោះ​អ្នក​ដទៃ​។ ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​បាន តែ​ជា​ញឹក​ញាប់​អ្នក​ពិបាក​គ្រប់​គ្រង​អារម្មណ៍​​របស់​ខ្លួន​ឯង​បន្តិច។ ចូរ​​ធ្វើ​រឿង​មួយ​នៅ​ពេល​នេះ ​នោះ​អ្នក​នឹង​កាត់​បន្ថយ​ស្រ្តស​បាន​ខ្លះ។ ​ចំពោះ​រឿង​ស្នេហា​វិញ ​អ្នក​ជា​មនុស្ស​ពិបាក​ និយាយ​គ្នា​យូរ​ទៅ​កាន់​តែ​ពិបាក។ ​តែ​នៅ​ពេល​អ្នក​បាន​​ជួប​ដៃ​គូ​​ស្នេហា​ពិត​ប្រាកដ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ហ៊ាន​តស៊ូ​គ្រប់​យ៉ាង​ដើម្បី​គេ។ ដូច្នេះ​ហើយ ​ត្រូវ​​ប្រុង​ប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ប្រែ​ជា​មិន​ល្អ​ខ្លាំង​ពេក ហើយ​កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​ទាសករ​ស្នេហ៍។

​​ព្រះ​​ច័ន្ទ​ទី​២

គ្មាន​ឧបសគ្គ​​ណា​បំបាក់​អ្នក​បាន​ទេ អ្នក​មាន​ទាំង​គោល​ដៅ​រយៈពេល​ខ្លី ​មធ្យម និង​រយៈពេល​វែង។ ​លើស​ពី​នេះ ​អ្នក​ក៏​ជា​បុគ្គលិក​ដែល​គួរ​ឲ្យ​សរសើរ​ផង​ដែរ ​រឿង​ដែល​គ្រប់​គ្នា​គិត​ថា​មិន​អាច ​អ្នក​បែរ​​ជា​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​​អាច​ធ្វើ​បាន​យ៉ាង​ល្អ និង​ស័ក្ដិសម​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​សរសើរ​នេះ​។ លើស​ពី​នេះ ​អ្នក​ជា​មនុស្ស​ម៉ត់​ចត់ ​ពិសេស​ចំពោះ​ខ្លួន​ឯង។ ​ការជម្នះ​ដ៏​ធំ​បំ​ផុត​របស់​អ្នក គឺ​ការ​ចេះ​រៀប​ចំ​តុល្យភាព​ការងារ និង​គ្រួសារ​បាន។ ​អ្នក​តែង​តែ​ចង​ចាំ​ថា ​ភាព​ស្រស់​ស្អាត​បំ​ផុត គឺ​ការ​ចែក​រំលែក​ភាព​រីក​រាយ​ជាមួយ​គ្នា។ ​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​មហិច្ចតា ក្នុង​ការ​ស្វែង​រក​ដៃ​គូ។ ​ពេល​ខ្លះ ​អ្នក​យក​ហេតុផល​ច្រើន​ជាង​មនោសញ្ចេតនា ​ តែ​ក៏​ព្រម​ឲ្យ​ខ្លួន​ឯង​ស្វែង​រក​ស្នេហា​ពិត​ប្រាកដ​មួយ​ដែរ។

​​ព្រះ​ច័ន្ទ​ទី​៣​

អ្នក​ជា​មនុស្ស​សកម្ម​ម្នាក់ ​​ក្លាហាន ​និង​ចេះ​រីក​រាយ​នូវ​បទពិសោធន៍​ថ្មី​ៗ​។ ​អ្នក​ក៏​ងប់​ងុល​នឹង​កីឡា​ ព្រម​ទាំង​ការ​ដើរ​លេង​ផង​ដែរ។ ​ទោះ​បី​ជា​អ្នក​ពោរពេញ​​ដោយ​ទេពកោសល្យ និង​សមត្ថភាព​ក៏​ដោយ ​ពេល​ខ្លះ​អ្នក​កង្វះ​ភាព​អត់​ធ្មត់ និង​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​វា។ ​ហេតុ​នេះ ​ត្រូវ​ចាំ​ថា ​ប្រសិន​បើ​គំនិត​របស់​អ្នក​ល្អ ​នោះ​អ្នក​ច្បាស់​ជា​សម​នឹង​ទទួល​បាន​ការ​សាទរ។ ​អ្នក​ជា​មនុស្ស​​ដែល​ចូល​ចិត្ត​​ការ​ផ្សង​ព្រេង​យ៉ាង​ក្លាហាន តែ​បែរ​ជា​អៀន​ច្រើន​ក្នុង​រឿង​ស្នេហា​ទៅ​វិញ។ ​អ្នក​តែង​តែ​យល់​​ថា​ខ្លួន​​ឯង​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ តែ​សូម​បញ្ឈប់​ការគិត​នេះ​ទៅ ព្រោះ​ប្រហែល​មក​ពី​ភាព​អៀន​ប្រៀន​របស់​អ្នក​​ហ្នឹង​ហើយ ​ដែល​​ធ្វើ​ឲ្យ​អ្នក​​នៅ Single ​។

​ព្រះ​ច័ន្ទ​ទី​៤

អ្នក​ជា​មនុស្ស​ស្ងៀម​ស្ងាត់ ​​ចិត្ត​ត្រជាក់ និង​បុរាណ​បន្តិច។ ​អ្នក​មិន​ចូល​ចិត្ត​បង្ហាញ​រឿង​ឲ្យ​គេ​ឯង​បាន​ដឹង ​តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មើល​ដឹង​ពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក ព្រម​ទាំង​ទេពកោសល្យ​របស់​អ្នក​ផង​ដែរ។ ​បើ​និយាយ​ពី​ស្នេហា​វិញ ​អ្នក​ឆាប់​លង់​លើ​គេ ​និង​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង​ចំពោះ​គេ​ក្នុង​រយៈ​ពេល​ខ្លី​ណាស់។ ​អ្នក​តែង​គិត​ថា ​ស្នេហា​គ្មាន​ព្រំ​ដែន​ទេ ​ហើយ​មាន​តែ​ធ្វើ​បែប​នេះ​ ទើប​ទំនាក់​ទំនង​បាន​ល្អ​ប្រសើរ។ ​លើស​ពី​នេះ ​អ្នក​ហ៊ាន​អះ​អាង​ចំពោះ​រឿង​ស្នេហា​ណាស់ ​សុខ​ចិត្ត​ធ្វើ​គ្រប់​យ៉ាង​ប្រៀប​ដូច​នៅ​សល់២ -​៣ ​ថ្ងៃ​ទៀត ​ជា​ថ្ងៃ​បញ្ចប់​អ៊ី​ចឹង។

​​ព្រះ​ច័ន្ទ​ទី​៥

អ្នក​ជា​មនុស្ស​ចេះ​គិត ​ចិត្ត​ល្អ ​ចេះ​សម្រប​តាម​គេ ព្រម​ទាំង​​ចេះ​បែង​ចែក​អារម្មណ៍​បាន​ល្អ​ថែម​ទៀត។ ​អ្នក​ក៏​មាន​គោល​គំនិត​ច្បាស់​ៗ​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ​​អ្នក​ជា​មនុស្ស​ក្បាល​រឹង ​ហើយ​តែង​គិត​ថា​ខ្លួន​មិន​ងា​យ​សាង​កំហុស​ទេ។ ​​យ៉ាង​ណា​ក៏ដោយ ​គួរ​ចង​ចាំ​ថា ​តាម​រយៈ​កំហុស ធ្វើ​ឲ្យ​មនុស្ស​ចេះ​លូត​លាស់ ​ដោយសារ​យក​វា​ធ្វើ​ជា​មេរៀន។ ​បើ​និយាយ​ពី​ស្នេហា​វិញ ​ដៃគូ​របស់​អ្នក​ដាច់​ខាត​ត្រូវ​តែ​ជា​មនុស្ស​អាច​​ជឿ​ទុក​ចិត្ត​បាន បើ​មិន​អ៊ី​ចឹង​ទេ អ្នក​គ្មាន​ថ្ងៃ​លង់​ស្រលាញ់​ដាច់​​ខាត។ ​គួរ​ឲ្យ​សរសើរ​បំ​ផុត ​គឺ​អ្នក​ជា​មនុស្ស​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​។

​ព្រះ​ច័ន្ទ​ទី​៦

អ្នក​ជា​មនុស្ស​មាន​គោល​ជំហរ និង​ចេះ​រីក​រាយ​ក្នុង​ជីវិត។ ​អ្នក​ចេះ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ចំពោះ​មនុស្ស​ទូ​ទៅ ព្រម​ទាំង​​ត្រៀម​ជា​ស្រេច​ក្នុង​ការ​នាំ​ខ្លួន​ឯង​ឲ្យ​ឆ្ពោះ​ទៅ​មុខ។ ​អ្នក​មិន​ខ្លាច​នឹង​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ឯង​ឡើយ អ្នក​ជា​មនុស្ស​មាន​ភក្កី​ភាព និង​ចេះ​ដឹក​នាំ​មនុស្ស​៕

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា