មនុស្ស​ស្រី​២ ប្រភេទ​ដែល​គេ​អាច​ស្រលាញ់​ពី​ដំបូង តែ​គ្មាន​ថ្ងៃ​ដើរ​វែង​ឆ្ងាយជាមួយគ្នា​បាន

  • 2021-06-23 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​រក្សា​អត្តចរិត​ ២បែប​នេះ អាច​ត្រូវ​បាន​គេ​ចាប់​ចិត្ត​លើ ដោយ​សារ​រូប​សម្បត្តិ តែ​គ្មាន​ថ្ងៃ​អាច​ដើរ​យូរ​អង្វែង​ជាមួយ​ខ្លួន​បាន​ឡើយ ព្រោះ​អាត្មានិយម​ខ្លាំង​ពេក។

១. ការ​ពារ​ខ្លួន​ឯង​ខ្លាំង​ពេក មិន​ហ៊ាន​ជឿជាក់​លើ​អ្នក​ណា​ទាំង​អស់

ទោះ​បី​ជា​ដឹង​ថា​ មនុស្ស​ស្រី​កើត​មក​ គឺ​ចង់​បាន​អារម្មណ៍​ដែល​មាន​សុវត្ថិភាព ដែល​មាន​មនុស្ស​មួយ​ចំនួន ក្រោយ​មាន​របួស​ផ្លូវ​ចិត្ត​ហើយ គឺ​មិន​បើក​បេះដូង​ជឿ​លើ​អ្នក​ណា​ទៀត​ទាំង​អស់។ មនុស្ស​ស្រី​បែប​នេះ គឺ​តែង​ពឹង​លើ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​កា​រជំនួយ​ពី​អ្នក​ណា​ទាំង​អស់។

អត្តចរិត​មួយ​នេះ គឺ​ទាមទារ​អ្វី​ក៏​ល្អ​ឥត​ខ្ចោះ ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ខុសម្ដង​ទៀត​ឡើយ។ ហើយ​នៅ​ក្បែរ​អ្នក​ណា​ក៏​ដោយ ក៏​ពួក​គេ​ប្រុង​ប្រយ័ត្ន មិន​បើក​ចិត្ក​ទាំង​ស្រុង​ទេ។ ទោះ​មាត់​ថា​ស្រលាញ់​មែន​ពិត តែ​ការ​ពិត គេ​នៅ​ការពារ​ខ្លួន​ជា​និច្ច។ រាល់​សកម្មភាព​របស់​អ្នក​ដទៃ គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​គេ​សង្ស័យ។ អ្នក​ដែល​នៅ​ក្បែរ​នារី​ទាំង​អស់​ មាន​អារម្មណ៍​ថា​គេ​មិន​ស្រលាញ់​ខ្លួន​ ហើយ​ហត់​ចិត្ត​បំផុត ព្រោះ​គេ​មិន​ជឿជាក់​យើង​ទាំង​ស្រុង។

២. គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង មិន​ខ្វល់​ពី​អ្នក​ដទៃ

នារី​ដែល​មាន​ចរិតបែប​នេះ គឺ​អាត្មានិយម​ខ្លាំង ដោយ​អ្នក​ដទៃ​ទៅ​ជា​យ៉ាង​ណា​ក៏​មិន​ខ្វល់​ដែរ។ ឧទាហរណ៍​ថា ទោះពី​ជា​ភាគី​មួយ​ទៀត​កំពុង​ងងុយ​គេង​ខ្លាំង​ក្ដី តែ​ដោយ​សារ​តែ​ខ្លួន​នៅ​ចង់​លេង គឺ​យើង​មិន​ឲ្យ​គេ​គេង​ទេ គឺ​ត្រូវ​តែ​ធ្វើ​តាម​ចិត្ត​យើង។ ម្ដង ជា​២​ដង​មិន​ជា​អ្វី​ឡើយ តែ​បើ​យូរ​ទៅ គេ​នឹង​មាន​អារម្មណ៍​ថា​ហត់​នឹង​ចំណង​មនោសញ្ចេតនា​មួយ​នេះ​ខ្លាំង។ ទោះ​បីជា​​យើង​ឲ្យ​គេ​តាម​ចិត្ត​មែន​ពិត តែ​យើង​នឹង​មិន​តាម​ចិត្ត​គេ​វិញ​ទេ ដែល​ជា​ចំណង​មួយ​ដែល​គ្មាន​តុល្យភាព​អ្វី​ទាំង​អស់។ ទោះ​គេ​ស្រលាញ់​អ្នក​ខ្លាំង ដោយ​សារ​អ្នក​ស្អាត​ក៏​ដោយ តែ​គេ​នឹង​មិន​រើស​អ្នក​ធ្វើ​ជា​គូ​ជីវិត​ឡើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម