ធ្វើក្រចក Gel ញឹកញាប់ តើអាចមានផលប៉ះពាល់ដល់សុខភាពដៃនិងក្រចកដែរឬទេ?

  • 2021-06-16 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់ស្ត្រីសម័យនេះក្រចកជែលស្រស់ស្អាតគឺដូចជាសរីរាង្គបន្ថែមដែលត្រូវការឱ្យល្អឥតខ្ចោះសម្រាប់ខ្លួនឯង មែនអត់? វាមិនមែនជារឿងចម្លែកទេដែលយើងបានឃើញនារីវ័យក្មេងជាច្រើនយកចិត្តទុកដាក់ បន្ថែមភាពស្រស់ស្អាតទៅលើម្រាមដៃរបស់ពួកគេ។

ប៉ុន្តែ ... តើអ្នកដឹងទេថាចាក់ជែលញឹកញាប់ មានផលប៉ះពាល់ដល់សុខភាពរបស់ក្រចកបែបណាខ្លះ? ថ្ងៃនេះយើងនឹងដោះស្រាយការសង្ស័យ និង ចម្ងល់មួយនេះទាំងអស់គ្នា។

ជាធម្មតានៅពេលដែលអ្នកសម្អាតក្រចកអ្នកគ្រាន់តែយកទៅត្រដុសជាមួយនឹងទឹកលាងក្រចកធម្មតានោះទេ។ តែសម្រាប់ការដោះក្រចកជែលចេញ ត្រូវការច្រើនជាងនេះ។ តាមរយៈប្រើប្រាស់ទឹកលាងក្រចកដែលមានផ្ទុកអាសេតូននៅលើក្រចករយៈពេល ១០-១៥ នាទីវានឹងធ្វើឱ្យក្រចកកាន់តែស្តើងនិងផុយថែមទៀត។ ក្រចករបស់យើងងាយបែកនិងរបកជាងធម្មតា តែមិនទាន់ចប់ត្រឹមនេះនោះទេ វានឹងធ្វើឱ្យការរបក និង ពុកផុយនៃក្រចកកាន់តែធ្ងន់ធ្ងរ ហើយលើសពីនេះទៅទៀតវាធ្វើឱ្យខូចខាតដល់បរិវេពជុំវិញក្រចកថែមទៀត។

ហើយបន្ថែមពីលើផលប៉ះពាល់ដល់ក្រចកវាក៏ប៉ះពាល់ដល់ស្បែកដៃរបស់យើងផងដែរ។ ម៉ាស៊ីនសម្ងួតក្រចកជែលក៏ពឹងផ្អែកលើពន្លឺកាំរស្មីយូវីជាថាមពលរបស់វាផងដែរ ដូច្នេះដៃរបស់យើងត្រូវបានប៉ះផ្ទាល់នឹងពន្លឺយូវី។ ដូច្នេះការថែរក្សាឱ្យបានល្អបំផុតគឺត្រូវលាបឡេការពារកម្តៅថ្ងៃលើដៃរបស់អ្នកដើម្បីចៀសវាងការប៉ះពាល់នឹងកាំរស្មីយូវីដោយផ្ទាល់ទៅលើស្បែក។ ហើយគួរតែប្រាប់ដល់ជាងក្រចកជាមុនថាមិនចាំបាច់កាត់សាច់ជ្រៅពេកនោះទេ បើមិនដូច្នោះទេស្បែកអាចងាយរលាកបាន។

ដូច្នេះយើងសូមណែនាំថាការធ្វើក្រចកជែលនេះអាចធ្វើទៅបាន ប៉ុន្តែមិនគួរធ្វើញឹកញាប់ពេកទេ។ គួររក្សាគម្លាតខ្លះ ដើម្បីអោយស្បែកដៃនិងក្រចកឱ្យនៅសម្រាកខ្លះ។ ហើយគួរតែការពារស្បែករបស់ដៃរាល់ពេលធ្វើនៅក្រោមម៉ាស៊ីន ដើម្បីធ្វើឱ្យស្បែកដៃនិងក្រចករបស់យើងមើលទៅស្រស់ស្អាតនិងក្មេងជាងវ័យ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម