ទ្រព្យដែលមនុស្សស្រីគួរទិញជូនខ្លួនឯង ទោះមិនសូវធូរធារ ដើម្បីរំលឹកថាខ្លួននៅតែមានតម្លៃជានិច្ច
- 2021-06-14 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យដែលមនុស្សស្រីគួរទិញជូនខ្លួនឯង ទោះមិនសូវធូរធារ ដើម្បីរំលឹកថាខ្លួននៅតែមានតម្លៃជានិច្ច
មនុស្សគ្រប់វ័យ ជាពិសេសចាប់ពីវ័យម្ភៃក្រាស់ឡើងទៅ មិនថានៅលីវ ឬមានគ្រួសារហើយ របស់ទាំងនេះគួរតែមានក្នុងខ្លួនជានិច្ច ដើម្បីកុំឲ្យភ្លេចថា ទោះក្នុងកាលៈទេសៈណាក៏ខ្លួនជាមនុស្សស្រីដែលមានតម្លៃ។
១. ខោអាវល្អៗប៉ុន្មានឈុត
មិនដឹងថា ក្នុងជីវិតប្រចាំថ្ងៃ អ្នកមានស្ដាយស្លៀកពាក់យ៉ាងណាឡើយ តែសូមឲ្យច្បាស់ក្នុងចិត្តថា នៅក្នុងទូខោអាវរបស់អ្នក នៅពេលណាក៏មានខោអាវដែលអាចប្រើប្រាស់បានក្នុងកម្មវិធីផ្លូវការ យ៉ាងហោចណាស់ក៏ប៉ុន្មានឈុតដែរ។ ទោះបីជាការរើសអើងវណ្ណៈតាមរយៈការស្លៀកពាក់មានការថយចុះមែនពិត តែនៅតែមាន មិនទាន់អស់ឡើយ។ កើតមកជាមនុស្សស្រី រឿងបែបនេះ យើងត្រូវត្រៀមខ្លួនជានិច្ច ព្រោះមិនមែនចង់ឈ្នះអ្នកណាឡើយ តែក៏មិនចង់ចាញ់អ្នកណាគេដូចគ្នា។
ចុចមើលវីដេអូ៖
២. គ្រឿងសំអាងតុបតែងខ្លួនមួយឈុត
មនុស្សស្រីកើតមកគឺដើម្បីថ្នាក់ថ្នម និងជាសោភណ្ឌភាពសម្រាប់ពិភពលោក។ ដូចនេះហើយ ចេញក្រៅទោះបីជាមិនចង់ឲ្យឡូយឆាយហោះក៏ដោយ ក៏ត្រូវចុះចំណោមនឹងគេដែរ។ ចេញក្រៅធម្មតា មិនធ្វើអ្វីសោះ ក៏មានក្រែមមួយដើម។ ហើយចូលកម្មវិធីក៏មិនអាចបណ្ដោយខ្លួនឲ្យស្លេកស្លាំង មើលមិនយល់នោះដែរ។ សូមកុំធ្វើឲ្យបាត់បង់តម្លៃខ្លួនឯង ដោយការខ្ជិលធ្វើខ្លួនឲ្យសោះ។
៣. ទឹកអប់ល្អមួយដប
គេតែងនិយាយថា ឲ្យតែអ្នកក្រអូប គឺអ្នកទាក់ទាញជាងមុន ៥០%ទៅហើយ។ មនុស្សស្រីយើង គួរជៀសវៀងរឿងទុកខ្លួនឲ្យមានក្លិនមិនល្អឲ្យដាច់ ព្រោះក្រៅពីមើលទៅមិនល្អក្នុងភ្នែកអ្នកដទៃ ក៏ធ្វើឲ្យខ្លួនយើងបាត់បង់ភាពជឿជាក់ផងដែរ។ ទោះដឹងជាពេលខ្លះ ទឹកអប់ម៉ាកល្បី ហើយមានគុណភាពល្អគឺមានតម្លៃមិនទាបឡើយ តែបើមិនមានលទ្ធភាពទិញច្រើនដប យ៉ាងហោចណាស់ក៏មានក្នុងខ្លួនមួយដបដែរ បម្រុងពេលកម្មវិធីត្រូវប្រើការបន្ទាន់។
៤. គ្រឿងអលង្ការបន្តិចបន្តួច
អ្នកណាក៏ដឹងដែរ មិនមែនគ្រប់ស្រទាប់វណ្ណៈទាំងអស់ សុទ្ធតែមានសមត្ថភាពទិញគ្រឿងអលង្ការសម្រាប់ខ្លួនឯងបានដែរ។ តែប្រសិនបើក្នុងករណីមានសមត្ថភាព សូមកុំត្បៀតខ្លួនឯងរហូតដល់ថ្នាក់គ្មានមាសមួយជីជាប់ខ្លួនឲ្យសោះ។ សូមវិនិយោគលើខ្លួនឯង ដើម្បីមើលទៅយើងស្រស់ស្អាត ហើយចំណែកវិនិយោគនេះក៏មិនបាត់ទៅណាដូចគ្នា៕