ប្ដី​សាន់ឆាយ ខំ​ហោះ​ពី​ចិន ទៅ​តៃវ៉ាន់ ដើម្បីផ្សះផ្សារ​ជាមួយ​ប្រពន្ធ​

  • 2021-06-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី​របស់​កំពូល​តារា​សម្ដែងស្រី​តៃវ៉ាន់ Barbie Hsu កំពុង​ធ្វើ​គ្រប់​វិធី​ដើម្បី​ជានា​ជាមួយ នាង​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​បាត់​សិទ្ធិ​ចិញ្ចឹម​កូន។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​​ព័ត៌មាន ETtoday បាន​រាយការណ៍ថា លោក Wang Xiao Fei ស្វាមី​របស់​តារា​សម្ដែង​ស្រី Barbie Hsu កំពុង​រៀបចំ​​ការងារ​ខ្លួន​ឯង​ដើម្បី​ធ្វើ​ដំណើរ​ពី​ចិន​ដីគោក​ទៅ​​តៃវ៉ាន់​វិញ​​ព្រោះ​ចង់​ផ្សះផ្សារ​នឹង​តារា​រូប​នេះ។

ឆ្លើយ​តប​នឹង​បណ្ដាញ​ព័ត៌មាន​នានា ម្ដាយ​របស់​តួ​រឿង ស្នេហា​បួនដួង ចិត្ត​ត្រជាក់​ជាង​មុន​ហើយ និង​កំពុង​តែ​មើល​ស្ថានភាព​ឡើង​វិញ ថា​គួរ​គិត​គូរ​បែប​ណា​ត​ទៅ​ទៀត។ ទន្ទឹម​នឹង​នោះ​ដែរ ម្ដាយ​របស់ សាន់ឆាយ​ក៏​បាន​បន្ថែម​ថា លោក​ស្រី​ជឿជាក់​កូន​ប្រសារ​នឹង​អាច​លួង​ប្រពន្ធ​បាន។

“នៅ​ពេល​នេះ ប្ដី Barbie Hsu កំពុង​តែ​ដាក់​ខ្លួន​ឲ្យ​ទាប និង​សុំ​ការ​លើកលែង​ពី​ប្រពន្ធ ព្រោះ​អ្នក​ទាំង​ពីរ​ចង់​ព្យាយាម​ដើម្បី​កូន។ កូន​ប្រសារ​ខ្ញុំ​កំពុង​រៀបចំការងារ​នៅ​ចិន​ដីគោក ដើម្បី​មក​តៃវ៉ាន់លួងលោម​ឲ្យ​​ប្រពន្ធ​ឈប់​ចង់​លែងលះ​ទៀត” ម្ដាយ​តារា​ស្រី​វ័យ​៤៥​ឆ្នាំ​ឲ្យ​ដឹង។

មុន​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី ៥​ ខែ​មិថុនា​កន្លង​ទៅ​ តារា​ស្រី​កើត​ឆ្នាំ ១៩៧៦ បាន​ដឹង​ពាក្យ​លែងលះ​ប្ដី​របស់​នាង​ ដោយ​សារ​តែ​ពួក​គេ​បាន​ឈ្លោះ​ប្រកែក​គ្នា ហើយ​ប្ដី​របស់​នាង​បាន​ប្រើ​សម្ដី​ធ្ងន់ៗ​ដាក់​នាង។ ក្រោយ​មក​លោក​បាន​សូមទោស​នាង​ដែរ តែ​នាង​នៅ​តែ​មិន​ព្រម​ដក​ពាក្យ​លែងលះ​វិញ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម