រើសនំ Fortune Cookie ដែលពេញចិត្ត ដើម្បីទទួលបានសារពិសេសសម្រាប់អ្នក

  • 2021-06-10 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រើសរើសយកនំមួយក្នុងចំណោមនំទាំង ៦ នេះហើយអានសារសម្រាប់ជីវិតអ្នកក្នុងពេលនេះ

នំទី ១

មិនតិចដងនោះទេដែលជីវិតនេះ ដឹកនាំអ្នកទៅកាន់ផ្លូវដែលនឹកស្មានមិនដល់ ដែលអ្នកមិនប្រាថ្នាចង់ជួបទាល់តែសោះ តែទោះជាយ៉ាងណាមិនគួរបណ្ដោយអោយរឿងមិនល្អទាំងនោះបំបាក់ទឹកចិត្ត និង ការព្យាយាមរបស់អ្នកអី។ មិនថាជាគោលដៅជីវិតប្រភេទអ្វីនោះទេ អោយតែរក្សាបានការតស៊ូ អត់ធ្មត់ និង ភាពវិជ្ជមាននៅក្នុងខ្លួនជានិច្ចនោះ ច្បាស់តែគង់តែសម្រេចមិនខាន។ ជីវិតរស់នៅរៀងរាល់ថ្ងៃអាចនឹងមិនសប្បាយគ្រប់ពេលនោះទេ តែកាលៈទេសៈទាំងនោះហើយហាត់ពត់ លត់ដំអ្នកអោយកាន់តែរឹងមាំឡើង។

នំទី ២

អ្នកបានទុកសុភមង្គលចោលមួយឡែកជាយូរមកហើយ ប៉ុន្តែពេលនេះដល់ពេលដែលត្រូវថែរក្សាខ្លួនឯង បំពេញតម្រូវការនិងបំណងប្រាថ្ខ្លួនឯងនារបស់អ្នកឱ្យបានប្រសើរជាងមុន។ ខិតខំប្រឹងប្រែងធ្វើការបន្តិច ជីវិតអ្នកនឹងជួបតែភាពរុងរឿង ជោគជ័យមិនខានឡើយ។ អ្នកអាចនឹងទទួលបានអ្វី ដែលអ្នកជឿជាក់ថាអ្នកសក្តិសមនឹងទទួលបាន ដូចនេះហើយគួរតែចាប់ផ្ដើមជឿថាអ្នកសក្តិសមនឹងទទួលបានសុភមង្គល និង ភាពមានបាន។

នំទី ៣

សារខូឃីសំណាងលេខ ៣ នេះចង់អោយអ្នកផ្តោតលើការទុកចិត្ត។ ព្យាយាមទុកចិត្តលើសមត្ថភាណ និង ទេពកោសល្យអ្នកអោយបានច្រើនជាងមុន។ មានតែពេលនោះទេដែលអ្នកនឹងអាចសំរេចគោលដៅរបស់អ្នកនិងជំនះរាល់ការលំបាកដែលអ្នកនឹងជួបប្រទះក្នុងដំណើរមួយនេះ។ នៅពេលដែលអ្នកដឹងពីអ្វីដែលអ្នកចង់បានហើយ ទុកចិត្តលើខ្លួនឯងគ្រប់គ្រាន់ហើយ ភាពជោគជ័យ និង រុងរឿងនឹងធ្វើដំណើរមករកអ្នកមិនខាន។

នំទី ៤

មួយរយៈចុងក្រោយនេះ ផ្លូវជីវិតអ្នកអាចនឹងមានកំហុគច្រើនបន្តិច ព្រោះតែបែបនេះហើយ អ្នកក៏កាន់តែរឹងមាំជាងមុន តែពេលនេះជាពេលដែលអ្នកត្រូវយល់ថា ជីវិតមួយនេះមិនមែនជាការឡើងភ្នំរហូតនោះទេ។ អនុញ្ញាតអោយចិត្តគំនិតដឹកនាំអ្នក ត្រួសត្រាយផ្លូវអ្នកទៅកាន់ភាពជោគជ័យ។

នំទី ៥ ទោះជាអ្នកមិនមានចំណែកក្នុងការទទួលខុសត្រូវចំពោះអាកប្បកិរិយាអ្នកដទៃ តែអ្នកមានការទទួលខុសត្រូវយ៉ាងពេញលេញចំពោះប្រតិកម្មរបស់អ្នកទៅលើរឿងទាំងនេះ។ កុំបណ្ដោយអោយអារម្មណ៏នៃការសងសឹក និង កំហឹងដឹងនាំជីវិតអ្នកអី ព្រោះវានឹងមិនមានអ្វីល្អចំពោះអ្នកនោះទេ។ អ្នកសមនឹងទទួលបានច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ ព្យាយាមគ្រប់គ្រងជីវិតរបស់អ្នកហើយជំនួសអារម្មណ៍អវិជ្ជមានដោយប្រាជ្ញា។

នំទី ៦

អារម្មណ៏ភ័យខ្លាចក្នុងការចាកចេញពីកន្លែងសុវត្ថិភាពរបស់អ្នកធ្វើឱ្យអ្នកធុញទ្រាន់ហើយមិនអនុញ្ញាតឱ្យអ្នកឆ្ពោះទៅមុខបាននោះទេ។ តាមរយៈការផ្លាស់ប្តូរអាកប្បកិរិយាអ្នកអាចធ្វើការផ្លាស់ប្តូរវិជ្ជមានជាច្រើនបាន ព្រមទាំងអោយជួយអ្នកអោយក្លាយជាមនុស្សល្អជាងមុនបានផងដែរ។ ជោគវាសនានិងសុភមង្គលរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នកដូច្នេះត្រូវខិតខំអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃនិងសូម្បីតែជួបការលំបាក អ្នកនឹងរកឃើញផ្លូវវិជ្ជមានមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម