ជ្រើសរើសរូបភ្នែកមួយក្នុងចំណោមភ្នែកទំាង ៧ ដើម្បីដឹងពីខ្លួនអ្នក

  • 2021-06-05 09:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែកជាកញ្ចក់ឆ្លុះបង្ហាញពីដួងវិញ្ញាណ ហើយតាមរយៈខ្សែភ្នែកនេះក៏អាចប្រាប់ពីការគិតរបស់អ្នក។ អារម្មណ៍ខ្លះបានបង្ហាញប្រាប់ថាវាអាចនឹងកើតឡើងបាន ហើយក៏ជារឿងមួយដែលយើងនឹកស្មានមិនដល់។ ខាងក្រោមនេះ អ្នកអាចជ្រើសរើសយករូបភាពណាមួយដែលអ្នកពេញចិត្តបំផុត ហើយធ្វើការអានបំណកស្រាយនៅក្រោមរូបភាពនោះ។

១. រូបទី១ ភ្នែកពោរពេញទៅដោយភ្លើង

បើសិនជាអ្នកជ្រើសរើសរូបមួយនេះ វាបង្ហាញថាអ្នកគឺមានភ្លើងដែលនៅក្នុងខ្លួនប្រាណ អ្នកមានអារម្មណ៍ថាជីវិតអ្នកត្រូវតែមានភាពស្រស់បំព្រង តាមរកក្តីស្រមៃរបស់ខ្លួនអ្នកដែលប៉ងជាយូរណាស់មកហើយ។អ្នកដឹងថាខ្លួនឯងចង់បានអ្វីអោយប្រាកដនាថ្ងែអនាគត ប៉ុន្តែពេលខ្លះរឿងដែលកន្លងផុតទៅតែងតែលងបន្លាចអ្នកជានិច្ចព្រោះថាអ្នកមិនងាយបំភ្លេចចោលបាននោះទេ ដូច្នេះអ្នកត្រូវតែលើកលែងទោសរាល់កំហុសឆ្គងទាំងឡាយ ទើបជីវិតអាចរីករាយ។ ភ្លើងដែលនៅក្នុងខ្លួនអ្នកក៏បានបង្ហាញថាអ្នកមានគំនិតច្នៃប្រឌិតដែលអ្នកអាចរីកចម្រើនដោយសារវាផងដែរ។

២. រូបភាពទី២ សៀវភៅដ៏អាថ៍កំបាំង

អ្នកធ្លាប់ឆ្លងកាត់រឿងជាច្រើនជាបទពិសោធន៍នៅក្នុងជីវិតមិនថារឿងនោះអាក្រក់ឬល្អ ហើយអ្នកបានលះបង់គ្រប់យ៉ាងទម្រាំមានថ្ងៃនេះ។ ផ្លូវដែលអ្នកបានហែលឆ្លងវាអាចនឹងបាត់បង់របស់ដែលមានតម្លៃ ប៉ុន្តែអ្នកនាពេលបច្ចុប្បន្នក៏មិនអន់ដែរ គឺអ្នករឹងមាំជាងមុនទៅទៀត។ ចំណេះដឹងដែលអ្នកបានរៀនតាមរយៈដំណើរជីវិតអ្នកអាចជាផ្លូវនាំអ្នកទៅកាន់អនាគតដែលស្រស់ត្រកាល។ អ្នកឆ្លាតវៃ និងមានគំនិតច្នៃប្រឌិត ដូច្នេះត្រូវមានគោលដៅជីវិតអោយជាក់លាក់ ហើយចាំបង្ហាញថាអ្នកអាចធ្វើអ្វីបានពិតប្រាកដនៅចំពោះមុខអ្នកដទៃ។

៣. រូបទី៣ រុញច្រានធម្មជាតិ

អ្នកជាមនុស្សដែលរស់នៅពឹងអាស្រ័យទៅនឹងធម្មជាតិជាយូរមកហើយ ដល់ពេលដែលអ្នកចាប់ផ្តើមរកសំណាងសម្រាប់ខ្លួនឯង ហើយសំណាងនោះនឹងកែប្រែជីវិតរបស់អ្នកទាំងស្រុង។ មនុស្សជាច្រើនចូលចិត្តអ្នកដោយសារតែអ្នកអាចជួយអោយពួកគាត់ចេះដោះទុក្ខលំបាកដោយខ្លួនឯងបាន អ្នកក៏ទទួលបាននូវសុភមង្គលដែល តែនៅពេលដែលអ្នកស្គាល់ពីព្រំដែនរបស់ខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះ។

៤. រូបទី៤ ជាដួងព្រលឹងដ៏ស្រស់ស្អាត

អ្នកតែងតែទាមទារចង់បានអ្វីដែលល្អឥតខ្ចោះ តែងតែគិតទុកជាមុនថានឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខបើសិនជាអ្នកជ្រើសរើសជម្រើសមួយដែលខុសពីការសម្រេចចិត្តនាពេលបច្ចុប្បន្ន ហើយអ្នកចង់ដឹងពីអត្ថន័យនៃរឿងគ្រប់យ៉ាង និងពេលខ្លះទៀតអ្នកដាក់កំហិតខ្លួនឯងជាខ្លាំង។ នៅពេលដែលអ្នកឆ្ងល់នឹងការសម្រេចចិត្តរបស់ខ្លួនឯង ការវិនិច្ឆ័យ អ្នកគួរតែជឿជាក់លើសមត្ថភាពខ្លួនខ្លះ ពីព្រោះថាមនុស្សណាក៏អាចមានកំហុសដែរ។ ទទួលស្គាល់ថាកំហុសធ្វើអោយអ្នកពិបាកទទួលយក ប៉ុន្តែគ្មានជីវិតណាដែលអត់មានបញ្ហានោះទេ។ ដូច្នេះកុំខ្លាចប្រព្រឹត្តខុស ត្រូវមានទំនុកចិត្តលើខ្លួនឯង។

៥. រូបទី៥ ពោរពេញទៅដោយអាថ៍កំបាំង

អ្នកជាមនុស្សម្នាក់ដែលមានរឿងខ្លះចែករំលែក រឿងខ្លះលាក់ទុកក្នុងចិត្ត។ អ្នកមានគំនិតមិនចង់បង្ហាញរាល់រឿងគ្រប់យ៉ាងរបស់អ្នកទៅកាន់អ្នកដទៃ ចំណែកអ្នកដទៃក៏ពិបាកនឹងយល់ពីអ្នកដែរ។ ប្រហែលអ្នកធ្លាប់ឆ្លងកាត់រឿងដែលគេធ្វើបាបចិត្តអ្នកទើបបានជាអ្នកមិនចូលចិត្តចែករំលែកទៅអ្នកដទៃ ពិសេសសូម្បីតែដៃគូអ្នកផងដែរ។ ដល់ពេលវេលាដែលអ្នកគួរតែបើកចិត្តអោយទូលាយ ហើយបំភ្លេចរាល់អតីតកាលដែលនាំអោយអ្នកឈឺចាប់ ដោះលែងខ្លួនឯងអោយមានសេរីភាព និងរាងមានជំនឿចិត្តទៅលើអ្នកដទៃខ្លះផង។

៦. រូបទី៦ ដួងព្រលឹងសណ្តំ

អ្នកមិនសូវជាជឿជាក់នឹងរឿងដែលកើតឡើងក្នុងជីវិតនោះទេ អ្នកមិនដឹងថាហេតុអ្វី ហើយអ្នកក៏មិនដែលទៅស្វែងយល់ពីប្រភពរបស់វាដែរ។ អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯងជាងនេះបន្តិច ដល់ពេលដែលអ្នកទៅស្វែងរកអ្វីជាការពិត។ អ្នកឈប់មានការសង្ស័យ និងស្វែងរកគោលដៅជីវិតរបស់អ្នក អ្វីដែលអ្នកត្រូវចងចាំគឺត្រូវជឿជាក់លើខ្លួនឯង។

៧. រូបទី៧ បង្ហាញខ្លួនក្នុងពេលរាត្រី

អ្នកជាមនុស្សដែលចូលចិត្តមើលពីការឆ្លើយតបឬប្រតិកម្មរបស់អ្នកដទៃទៅនឹងរឿងដែលអ្នកបានធ្វើ ហើយពេលខ្លះអ្នកមិនចង់អោយនរណាម្នាក់ដឹងពីរឿងគ្រប់យ៉ាងរបស់អ្នកនោះដែរ។ នៅពេលដែលអ្នកចង់អោយនរណាម្នាក់ស្គាល់ពីអ្នក អ្នកនឹងប្រាប់ពីគន្លឹះខ្លះៗដើម្បីអោយគេស្វែងរកដោយខ្លួនឯង ហើយពេលខ្លះអ្នកត្រៀមខ្លួនរួលរាល់អស់ហើយសម្រាប់ទទួលយកមនុស្សណាម្នាក់មកធ្វើជាគូជីវិត ប៉ុន្តែអ្នកចាំមើលថានរណាគេដែលក្លាហានហ៊ានដើរចូលក្នុងជីវិតរបស់អ្នក៕

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen