វីធីក្នុងការបំភ្លេចរឿងកើតទុក្ខអំពីវិបត្តិស្នេហា
- 2021-06-02 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីធីក្នុងការបំភ្លេចរឿងកើតទុក្ខអំពីវិបត្តិស្នេហា
មិនថាអ្នកគឺជាសង្សារនឹងគ្នាក្នុងរយៈពេលយូរ ឬថ្មីថ្មោងទើបស្រលាញ់ក៏ដោយបើមានការបែកបាក់ស្នេហាគឺមានការខូចចិត្ត និងទុក្ខសោកដែលធ្វើឲ្យអ្នកគ្រាំចិត្តស្ទើរស្លាប់ស្ទើររស់។ គំនិតដែលថាថ្ងៃណាមួយវានឹងបានល្អប្រសើរឡើងវិញ វាពិតអាច ប៉ុន្តែទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្លាំង និងចំណាយពេលយូរក្នុងការព្យាបាល។
ការបំភ្លេចប្រហែលជាមិនងាយស្រួលនោះទេ សម្រាប់អ្នកខ្លះវាងាយស្រួលតែអ្នកផ្សេងទៀតវាកាន់តែពិបាកខ្លាំង ជាពិសេសសម័យទំនើបនេះ ជាមួយនឹងបណ្តាញសង្គមជាច្រើនប្រភេទ គ្រាន់តែបើកមកឃើញ វាអាចធ្វើឲ្យអ្នកសប្បាយចិត្តឬឈឺចាប់កាន់តែខ្លាំងក្នុងពេលតែមួយ។ ដូច្នេះគួរធ្វើរឿងទាំង ៥ យ៉ាងខាងក្រោមនេះដើម្បីបំភ្លេចរឿងវិបត្តិស្នេហាបាន៖
ត្រូវចាំថាអ្នកមិនអាចរស់នៅក្នុងអតីតកាលបានទេ វាជាបទពិសោធន៍ និងអាចធ្វើជាមេរៀនសម្រាប់អ្នកដើម្បីឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃអនាគត។ អ្នកគួរតែធ្វើការផ្តោតយកចិត្តទុកដាក់លើខ្លួនឯង ស្វែងយល់អំពីខ្លួនឯង ហើយទុកឲ្យពេលវេលាជាអ្នកព្យាបាលរបួសនៃការឈឺចាប់ឲ្យជាសះស្បើយ។ ថ្ងៃណាមួយអ្នកនឹងមិនខូចចិត្ត មិនយំ មិនបន្តផ្តល់អំណាចដល់អ្នកដទៃដើម្បីធ្វើបាបអ្នកទៀតឡើយ តែអ្នកនឹងក្លាយជាមនុស្សម្នាក់ក្លាហាន និងរឹងមាំ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖