ការរំលោភបំពានផ្លូវភេទនៅក្នុងថ្នាក់រៀនបានចោទជាផលវិបាកក្នុងការដោះស្រាយរបស់គ្រូៗ

  • 2021-05-31 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រូបង្រៀនជាច្រើននាក់បាននិយាយថា ពួកគេមានផលវិបាកយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាជាមួយនឹងការរំលោភបំពានផ្លូវភេទរបស់សិស្សសាលា ពីមិត្តភក្តិដែលតែងតែកើតមានឡើងនៅក្នុងថ្នាក់រៀនជាប្រចាំ។ គ្រូបង្រៀនជនជាតិអង់គ្លេសជាង ១.៥០០ នាក់បានធ្វើការឆ្លើយតបទៅនឹងសំនួរមួយដូចៗគ្នាពីអ្នកសារព័ត៌មានរបស់វិទ្យុ BBC ដែលនឹងត្រូវបានចុះផ្សាយសម្រាប់ សមាគមជាតិនៃសមាគមគ្រូបង្រៀនស្ត្រីនៅក្នុងសាលា NASUWT (National Association of Schoolmasters Union of Women Teachers)

ជាងពាក់កណ្តាលនៃគ្រូបង្រៀនទាំងនោះបាននិយាយថា ពួកគេមិនមានវិធីល្អគ្រប់គ្រាន់ណាមួយនៅក្នុងសាលារៀនរបស់ពួកគេដើម្បីធ្វើការដោះស្រាយជាមួយនឹងការរំលោភបំពានផ្លូវភេទទាំងនោះឡើយ។ ហើយគ្រូបង្រៀនមួយចំនួនធំទៀតក៏បានប្រាប់ដែលថា ពួកគេក៏មិនប្រាកដអំពីវិធីនៃការផ្តល់នូវកម្មវិធីសិក្សាដែលទាក់ទងទៅនឹងផ្លូវភេទថ្មីរបស់រដ្ឋាភិបាល ជាវិធីដែលអាចជួយក្នុងការដោះស្រាយបាននោះដែរ។

នៅក្នុងប្រទេសអង់គ្លេសនាយកដ្ឋានអប់រំបានណែនាំឲ្យប្រើកម្មវិធីសិក្សាអំពីការរួមភេទ និងទំនាក់ទំនងផ្លូវភេទ Relationships and Sex Education (RSE) ដាក់បញ្ចូលនៅតាមសាលារៀនទាំងអស់ ជាពិសេសនៅតាមសាលាបឋមសិក្សា និងនៅក្នុងអនុវិទ្យាល័យ។ ក្នុងចំណោមគ្រូបង្រៀនដែលត្រូវបានធ្វើបទសម្ភាសនោះបាននិយាយថា ពួកគេបានឃើញការរំលោភបំពានផ្លូវភេទពីមិត្តភក្ដិរួមថ្នាក់ជាមួយគ្នា នៅក្នុងសាលាជារៀងរាល់សប្តាហ៍។ ការរំលោភបំពានផ្លូវភេទទៅលើក្មេងស្រី នៅតែគ្មានការយកចិត្តទុកដាក់ និងទទួលបានការមើលរំលោងពីបណ្ដាលគ្រូបង្រៀនមួយចំនួននឹងមិត្តរួមសាលា ក៏ដូចជាមនុស្សទូទៅនៅក្នុងសង្គមផងដែរ។

ការជជែកវែកញែកអំពីការរំលោភបំពានផ្លូវភេទនៅតាមសាលារៀនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីគេហទំព័រមួយបង្កើតឡើងសម្រាប់ជនរងគ្រោះដើម្បីប្រកាស និងចែករំលែកពីបទពិសោធរបស់ពួកគេដោយមិនបញ្ចេញឈ្មោះ ហើយចំនួននោះគឺជាង ១៦.០០០ នាក់ឯណោះចាប់តាំងពីកុមារអាយុ ៩ ឆ្នាំឡើងទៅ។ ឥឡូវនេះរដ្ឋាភិបាលបានបង្កើតនូវបណ្តាញទូរស័ព្ទបន្ទាន់មួយហៅថា The National Society for the Prevention of Cruelty to Children (NSPCC) សម្រាប់យុវជនដែលមានអារម្មណ៍ថាពួកគេត្រូវបានគេយាយី និងរំលោភបំពាន។

ចាប់តាំងពីបណ្តាញទូរស័ព្ទជំនួយនោះបានចាប់ផ្តើមនៅដើមខែមេសា វាបានទទួលការហៅទូរស័ព្ទច្រើនជាង ៣៥០ ដងហើយការបញ្ជូនសេវាកម្មសង្គមនឹងប៉ូលីសច្រើនជាង ៦៥ ត្រូវបានធ្វើឡើង៕

ប្រភពរូបភាព៖ Pinterest, BBC

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម