ចម្រើនខ្លាំងណាស់កូន! ចំណីទំពារលេងមួយពេល ជិត ១០០០ ដុល្លារ
- 2021-05-25 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រើនខ្លាំងណាស់កូន! ចំណីទំពារលេងមួយពេល ជិត ១០០០ ដុល្លារ
បន្ថែមលើរូបរាងដ៏ប្រណីត ថ្លៃថ្នូរ កាបូបម៉ាក Chanel ក៏ត្រូវបានគេស្គាល់ថាមានគុណភាពល្អបំផុតផងដែរ មិនថាជាកាបូបលុយ ឬ កាបូបយួរដៃណាមួយអាចត្រូវបានប្រើយ៉ាងហោចណាស់ ៥ ឬ ៦ ឆ្នាំ មិនចេះស៊ាំ ឬ ហួសសម័យនោះទេ។ ហេតុនេះហើយគ្មានអ្វីចម្លែកទេដែលមិត្តនារីភាគច្រើនប្រាថ្នាកាបូបម៉ាកនេះ។
អ្នកអាចនឹងស្គាល់រូបរាងខាងក្រៅវាច្បាស់ តែមានដែលចាប់អារម្មណ៏ចង់ដឹងអត់ថាខាងក្នុងវា ត្រូវបានផលិតពីអ្វី? បើគិតទៅ ច្បាស់ជាគ្មាននរណាម្នាក់សុខចិត្តយកកាបូបដែលមានតម្លៃថ្លៃ មកពិសោធន៏ ដើម្បីបំបាត់ចម្ងល់នោះទេ តែបំណងអ្នកអាចនឹងសម្រេចដោយតែកូនឆ្កែរពឹសមួយក្បាលនេះ។
ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណេតម្នាក់បានចែករំលែករូបថតរបស់កាបូបម៉ាក Chanel របស់ខ្លួនដែលត្រូវបានសត្វចិញ្ចឹមជាទីស្រលាញ់យកមកកកេរលេងគ្មានសល់។ ឆ្កែពូជ Husky នេះត្រូវបានគេស្គាល់ថា រពឹសចាប់មិនឈ្នះដូចកូនក្មេងម្នាក់អ៊ីចឹង បើសិនជាមិនបានបញ្ចេញកម្លាំងហាត់ប្រាណទេនោះ នឹងអុកឡុកផ្អើលផ្ទះមិនខាន។ កន្លងមកមានម្ចាស់សត្វឆ្កែពូជនេះបានចែករំលែកបទពិសោធន៏ឈឺក្បាលដោយសារពួកវាមិនតិចនោះទេ តែក៏មិនដឹងថាគួរបន្ទោសយ៉ាងណា។
ម្ចាស់ Husky ក្បាលខូចខាងលើនេះ ឈ្មោះថា Odelia បានចែករំលែកថារូបភាពកាបូបដែលត្រូវបានកកេរសឹងតែដាច់ជាពីរទៅហើយ អមដោយជនល្មើសនៅក្បែរនោះធ្វើមុខស្មើរ ដូចមិនដឹងរឿង។ ប៉ុន្តែអ្វីដែលធ្វើឱ្យនារីខាងលើធូរចិត្តវិញនោះគឺថាទោះបីជាកាបូបនោះត្រូវបានខាំជាបំណែកក៏ដោយក៏កាតនៅខាងក្នុងនៅតែដដែល មិនមានការខូចខាត។ នាងបានបន្តថា គ្រប់គ្នាអាចនឹងស្គាល់សម្បកក្រៅច្បាស់ អរគុណកូនរបស់គាត់ទើបអាចអោយគ្រប់គ្នាបានដឹងថា ខាងក្នុងនៃកាបូបគឺធ្វើឡើងពីក្រដាសកាតុងសោះ។
យោងតាមព័ត៌មាននៅលើគេហទំព័រផ្លូវការកាបូបម៉ាកល្បីនេះ កាប៉ូបម៉ាកនេះតែក្នុងពណ៌ផ្សេងមានតម្លៃរហូតដល់ ៨៥០ ដុល្លារ មិនរាប់បញ្ចូលពន្ធ។ ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រម៉ាក Chanel ជាច្រើនបានព្យាយាមអស់ពីសមត្ថភាពដើម្បីគាំទ្រប្រែននេះ ដោយនិយាយថាតួនាទីរបស់ក្រដាសកាតុងគឺជួយរក្សារាងរឹងមាំនៃកាបូប មិនមែនព្រោះក្រុមហ៊ុនចង់ចំណេញអ្វីនោះទេ។
អ្នកលេងអ៊ីនធឺណេតមួយចំនួនក៏ចូលទៅឆ្លើយតបថា “បានរៀនសូត្រចំណេះដឹងថ្មីមួយ” អ្នកខ្លះទៀតក៏ឆ្ងល់ថាកាបូបយួរដៃធ្វើពីក្រដាសកាតុងដែរឬទេ?” មើលទៅចម្ងល់មួយនេះមានតែរងចាំជំនួយពីកូនឆ្កែរពឹសមួយនេះ ជួយដោះស្រាយទេមើលទៅ។