តើ​អ្នក​ជាមនុស្ស​ងាយ​ត្រូវ​គេ​បោកប្រាស់​ដែរ​ ឬ​អត់?

  • 2021-05-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ជាមនុស្ស​ដែល​មាន​ខួរ​ក្បាល​លើស​គេ ឬ​ក្រោម​គេ ហើយ​ជា​មនុស្ស​ងាយ​ត្រូវ​គេ​បោក​​ ឬ​អត់ សូម​ធ្វើ​ការ​ទស្សទាយ​សន្លឹក​បៀរ​​ខាង​ក្រោម​នេះ។

១. អ្នក​ជា​មនស្ស​ចិត្ត​ល្អ ស្លូតបូត មិន​ចូលចិត្ត​ឈ្នានីស​​អ្នក​ដទៃ។ អ្នក​អាច​ជួយ​គេ​បាន​គ្រប់​ពេល​វេលា និង​ងាយ​ទន់​ចិត្ត​ចំពោះ​គ្រប់​កាលៈទេសៈ។ សម្រាប់​អ្នក ការ​ឲ្យ​អ្វី​ទៅ​គេមួយ ប្រៀប​បាន​ដូច​ជា​សុភមង្គល​មួយ​បែប​ដែរ។ យ៉ាងណាក្ដី ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ងាយ​បោក​ចិត្ត​ល្អ​របស់​អ្នក​មក​ប្រើ​ប្រាស់។ សូម​ចាំ​ថា ជួយ​អ្នក​ដទៃ តែ​កុំ​ភ្លេច​ខ្លួន​ឯង​ឲ្យ​សោះ។

២. សន្លឹក​នេះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ឆ្លាត មាន​គំនិត​ចាស់​ទុំ។ មុន​ពេល​និយាយ ឬ​ធ្វើ​អ្វី​មួយ​សុទ្ធ​តែ​មាន​ការ​គិត​ច្បាស់​លាស់​ទាំង​អស់។ អ្នក​ក៏​មិន​មែន​ជា​មនុស្ស​ងាយ​ចាញ់​បោក​សោយ​សារ​សម្ដី​ផ្អែម​របស់​គេ​ដែរ។ យ៉ាងណាក្ដី អ្នក​បែរ​ជា​មនុស្ស​ដែល​ងាយ​ចាញ់​នៅ​ក្នុង​រឿង​ស្នេហា​ទៅ​វិញ ព្រោះ​នៅ​ពេល​ដែល​ស្រលាញ់​អ្នក​ណា​ម្នាក់​ហើយ អ្នក​នឹង​លង់​ខ្លាំង ហើយ​ពិបាក​ដក​ខ្លួន​បំផុត។

៣. សន្លឹក​នេះ​បង្ហាញ​ថា អ្នក​មើល​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ឃើញ​តែ​ពណ៌​ស៊ីជម្ពូ។ អ្នក​រស់​នៅ​ដោយ​សាមញ្ញ គ្មាន​ពុត​ត្បុត គ្មាន​ការ​ចងកម្មពៀរ​នឹង​អ្នក​ណា។ អ្នក​តែ​ងតែ​គិត​ថា បើ​យើង​ល្អ​ដាក់​គេ គេ​នឹង​ល្អ​ដាក់​យើង​វិញ។ យ៉ាងណាមិញ​ សូម​ឲ្យ​អ្នក​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​មិន​មែន​អ្នក​ណា​ក៏​ល្អ​ដូច​អ្នក​គិត​នោះ​ទេ គេ​អាច​ឆ្លៀត​ឱកាស យក​ចិត្ត​ល្អ​របស់​អ្នក​មក​ធ្វើ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក៏​មាន។

៤. អ្នក​ជា​មនុស្ស​ដែល​ស្វាង​ចែស រាល់​ការ​សម្រេច​ចិត្ត​​របស់​អ្នក​សុទ្ធ​តែ​ត្រូវ​បាន​ឆ្លង​កាត់​ការ​គិត​គូរ​យ៉ាង​ល្អិតល្អន់។ អ្នក​មិន​ដែល​បង្ហាញ​ឲ្យ​អស់​ឡើយ ថា​អ្នក​មាន​សមត្ថភាព​ដល់​កម្រិត​ណា​នោះ​ឡើយ។ ហើយ​កុំ​មាន​អ្នក​ណា​គិត​ថា អាច​បោកប្រាស់​អ្នក​បាន​ឲ្យ​សោះ។ មុន​ពេល​​គេរៀប​ហារមាត់​និយាយ​អ្វី គឺ​អ្នក​បាន​ដឹង​មុន​គេ​ទៀត​នោះ។ អ្នក​ចាំ​ឲ្យតែ​គេ​និយាយ​ចប់​ហើយ​សើច​ក្នុង​ចិត្ត​នោះ​ទេ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម